Connect with us

KPT+

ពន្លឺថ្ងៃមាន​ទាំងគុណសម្បត្តិ និង​គុណវិប្បត្តិដល់សុខភាពស្បែក ត្រូវ​ចេះការពារឲ្យបានល្អ

បានផុស

នៅ

កាំរស្មីអ៊ុលត្រាវីយ៉ូឡេ (UV)​ ដែលបញ្ចេញដោយព្រះអាទិត្យត្រូវបានគេដឹងថាជាមូលហេតុចម្បងដែលនាំឲ្យមនុស្ស​យើង​មានជំងឺមហារីកស្បែក។ តែទោះជាយ៉ាងនេះក្ដី ការនៅក្រោមពន្លឺព្រះអាទិត្យគឺជារឿងសំខាន់ដែលត្រូវធ្វើ ដើម្បីឲ្យរាងកាយផលិតវិតាមីន D ដែលជាវីតាមីនសំខាន់ការពារសរីរាង្គខាងក្នុងខ្លួនពីជំងឺមហារីក និងការពារពីជំងឺមួយចំនួនផ្សេងទៀត។ ដោយសារតែបែបនេះហើយ តើយើងគួរកាត់បន្ថយ ឬគួរតែបង្កើនការនៅក្រោមពន្លឺថ្ងៃ? ដើម្បីធ្វើការសម្រេចចិត្តនេះឲ្យ​បានត្រឹមត្រូវ យើង​គួរតែដឹងពី​គុណប្រយោជន៍ និងគុណវិបត្តិរបស់ពន្លឺ​ថ្ងៃ​ជាមុន​សិន។

១- គុណប្រយោជន៍ការនៅក្រោមពន្លឺថ្ងៃ

Heliophobia or Fear of Sunlight
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនៅក្រោមពន្លឺថ្ងៃ អាចជួយឲ្យ​រាងកាយរបស់យើងផលិតវីតាមីន D ដែលក្នុងអាហារ​ធម្មជាតិតិចណាសដែលមានវីតាមីននេះ។ វិតាមីន D អាចឃើញមាននៅក្នុងសាច់ត្រីដែលមានខ្លាញ់ច្រើន ដូចជាត្រីសាល់ម៉ុន និងធុណា ក៏ដូចជាខ្លាញ់ថ្លើមត្រីជាដើម។ វីតាមីន D ក៏មាន​កម្រិត​តិចតួចនៅក្នុង ថ្លើមគោ ឈីស និងផ្នែកលឿងរបស់ស៊ុត ហើយផ្សិតក៏ផ្ដល់វីតាមីន D ក្នុងកម្រិតតិចតួចដូចគ្នា។ វីតាមីននេះ ជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម និងផូស្វាត ដែលជាសារធាតុសំខាន់សម្រាប់ឲ្យ​ឆ្អឹង ធ្មេញ និងសាច់ដុំ មានសុខភាពល្អ។ ការដែលមានកម្រិតវីតាមីន D គ្រប់គ្រាន់ អាចការពារយើង​ពីជំងឺមួយចំនួនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។

ក្នុងការសិក្សារមួយកាលពីឆ្នាំ ២០១៤ លើអ្នកជំងឺមហារីកសុដន់ ដែលទទួលបានកម្រិតវីតាមីន D ក្នុងបរិមាណខ្ពស់ (ច្រើនជាង ៣២ ណាណូក្រាម/មិល្លីលីត្រ) នៅអំឡុងពេលធ្វើរោគវិនិច្ឆ័យ ឃើញថាមានអត្រាស្លាប់ទាបជាងអ្នកជំងឺដែលទទួលបានកម្រិតវិតាមីនD ក្នុងបរិមាណទាប (តិចជាង ១៤ណាណូក្រាម /មិល្លីលីត្រ) ជាងពាក់កណ្ដាល។ ចំពោះ​អ្នកមាន​ជំងឺ មហារីកទ្វាលាមក (Colorectal Cancer) មហារីកក្រពេញប្រូស្តាត មហារីកផ្លោកនោម និងជំងឺមហារីកគ្រាប់ឈាមប្រភេទ Non-Hodgkin ( Non-Hodgkin Lymphoma) ត្រូវបានគេរាយការណ៍​ថាអាចមាន​ប្រយោជន៍ចំពោះសុខភាពដូចគ្នានៅពេលដែល​អ្នក​ទាំង​នោះ​ស្ថិតនៅក្រោមពន្លឺថ្ងៃ។

Why Are Some Asians So Anti-Sun?

ការស្ថិតនៅក្រោមពន្លឺថ្ងៃ ក៏មានប្រយោជន៍កាត់បន្ថយការឡើងសម្ពាធឈាមផងដែរ ដោយសារតែពន្លឺព្រះអាទិត្យបង្កើតឲ្យ​មាន នីទ្រិកអុកស៊ីត (Nitric oxide)។ សារធាតុ នីត្រូហ្សែនអុកស៊ីត ដែលគេឃើញមាននៅក្នុងស្បែករបស់មនុស្ស នឹងចល័តចូលទៅក្នុងចរន្តឈាម នៅពេលដែលរាងកាយប៉ះទៅនឹង កាំរស្មី UVA របស់ព្រះ អាទិត្យ។ សារធាតុ​នីទ្រីក​អុក​ស៊ីត​នេះ ​គឺ​ជា​សារ​ធាតុ​ជួយ​សម្រួលសរសៃឈាម ដែលនាំឲ្យ​សម្ពាធឈាមធ្លាក់ចុះ។

ក្រៅពី វីតាមីន D និង នីទ្រិកអុកស៊ីត ការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ជួយបង្កើនការផលិតជាតិ មេឡាតូនីន (Melatonin) សេរ៉ូតូនីន (Serotonin) និងជួយសម្រួលដល់ ម៉ោងពេលរបស់រាងកាយ (Circadian clock) ។ ទាំងអស់នេះ នឹងជួយឲ្យ​ការគេងរបស់​យើង​បាន​កាន់តែប្រសើរ​ និងអារម្មណ៍កាន់តែល្អ។

២- ផលមិនល្អនៃការស្ថិតក្រោមពន្លឺព្រះអាទិត្យ

Oral UV protection: Excelvite eyes China expansion with mixed carotenoids

ផលមិនល្អនៃការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យរួមមាន ការវិវត្តជា​ជំងឺមហារីកស្បែក និងការប្រែប្រួលនាំ​ឲ្យខូចស្បែក។ ស្ត្រីដែលមាន​ដំបៅរលាកដោយសារពន្លឺព្រះអាទិត្យ ចាប់ពី ៥ដង​ឡើងទៅ នៅចន្លោះអាយុ ១៥ ទៅ ២០ឆ្នាំ គឺងាយនឹងមានហានិភ័យខ្ពស់កើតជំងឺមហារីកស្បែក Melanoma ដែលជាជំងឺមហារីកស្បែកធ្ងន់ធ្ងរមួយប្រភេទ ដល់ទៅ ៨០ % បើធៀបនឹងអ្នកដែលគ្មានដំបៅ ។ ជំងឺមហារីកស្បែក Melanoma គឺកើតចេញពីកោសិកា Melanocytes ដែលជាកោសិកាគ្រប់គ្រងទៅលើពណ៌របស់ស្បែក។ ក្រៅ​ពីកត្តាសេនេតិក កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ដែលចេញពីពន្លឺព្រះអាទិត្យ ក៏អាចបង្កឲ្យស្បែកចេញជាបញ្ហានេះដែរ។ ករណីជំងឺមហារីក​ស្បែកផ្សេងទៀតដូចជា មហារីកកោសិកា Squamous និងមហារីកកោសិកា Basal ក៏អាចប្រហែលជាទាក់ទងនឹងការស្ថិត​នៅក្រោមពន្លឺព្រះអាទិត្យយូរជ្រុល​ផងដែរ។

៣- តើយើង​គួរ​ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យកម្រិតណា?

Korean sunscreen 3ce - The Ichigo Shop

ជំងឺមហារីកស្បែក និងការប្រែប្រួលនាំ​ឲ្យ​ខូចស្បែក អាចនឹងធ្វើឲ្យ​យើង​មិនចង់ស្ថិតនៅក្រោមពន្លឺព្រះអាទិត្យុ។ ប៉ុន្តែ ទំនាក់ទំនង​រវាងជំងឺមហារីកស្បេក និងកាំរស្មី អ៊ុលត្រាវីយ៉ូឡេ គឺជារឿងពីរខុសគ្នា។ ការដែលមិនមានរលាកដោយសារពន្លឺព្រះអាទិត្យគឺទាក់​ទងនឹងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បេក ខណៈការរលាកដោយសារពន្លឺថ្ងៃគឺទាក់ទងនឹងកើនឡើងពីរដងនៃ​ហានិភ័យ​ជំងឺ​មហារីកស្បេក។ ការពិតទៅ គេបានសង្កេតជាយូរមកហើយចំពោះអ្នកដែលធ្វើការខាងក្រៅផ្ទះក្រោមពន្លឺថ្ងៃ គឺមាន​អត្រាកើតជំងឺ​មហារីកស្បេកទាបជាងអ្នកដែលធ្វើការក្នុងម្លប់។

ហេតុនេះ ការស្ថិតក្រោមពន្លឺថ្ងៃមធ្យម គឺជារឿងសំខាន់។ បើគ្មានការស្ថិតនៅក្រោមពន្លឺថ្ងៃគ្រប់គ្រាន់ទេ យើង​នឹងរារាំងខ្លួនប្រាណ​​យើង​​ពីការ​ទទួល​បាន​គុណប្រយោជន៍របស់ពន្លឺព្រះអាទិត្យ ហើយអាចប្រឈមនឹងធ្វើឲ្យ​ខ្លួនយើង​ខ្វះវីតាមីន D ទៀតផង។ ជារួម អ្វីដែលយើង​ត្រូវធ្វើ គឺត្រូវកំណត់ឲ្យ​បានត្រឹមត្រូវ ពេលណាដែលត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃ។ យើង​អាច​ប្រើឡេការពារពន្លឺថ្ងៃ ដើម្បីការពារប្រឆាំងនឹងកាំរស្មីអុលត្រាវីយ៉ូឡេ និងធ្វើឲ្យ​ស្បែកមានសំណើមគ្រប់គ្រាន់ ដើម្បីការពារការខូចស្បែកដោយសារពន្លឺថ្ងៃ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន

ចុចអាន៖ ក្រោយបញ្ចប់ការរងឥទ្ធិពលកាំរស្មី UV ច្រើនថ្ងៃ តើមានសល់ផលប៉ះពាល់ដែរ ឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម