KPT+
ឧបករណ៍តេស្តរហ័ស ២ ប្រភេទ ទុកដាក់មិនស្រួលអាចបាត់បង់គុណភាពនិងប្រសិទ្ធភាព ខាតលុយចោលទទេ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសដាក់លក់ជាផ្លូវការនូវឧបករណ៍តេស្តរហ័សអង់ទីហ្សែន Healgen Antigen Rapid Test ផលិតនៅប្រទេសចិន មានតម្លៃត្រឹម ២ ដុល្លារ ក្នុង១ឧបករណ៍ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការស្វែងរកមេរោគកូវីដ។ ដោយឡែកកាលពីថ្មីៗនេះ ក្រសួងក៏ទើបនឹងដាក់លក់នូវឧបករណ៍តេស្តអង់ទីហ្សែនកូវីដ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េដែរ ។
ក្រោយការប្រកាសនូវឧបករណ៍តេស្តទាំង ២ ប្រភេទនេះ គឺលក់ជូននិងបើកទូលាយចែកចាយដល់ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សអាចបញ្ជាទិញឧបករណ៍តេស្តនេះ យកទៅធ្វើតេស្តមន្រ្តីក្រោមឱវាទនិងបុគ្គលិករបស់ខ្លួន។
ខណៈមនុស្សគ្រប់គ្នាអាចទិញបាននូវឧបករណ៍តេស្តទាំង ២ ប្រភេទនេះ ដូច្នេះពលរដ្ឋម្នាក់ៗក៏ត្រូវតែដឹងពីរបៀបប្រើប្រាស់ និងការទុកដាក់ឲ្យត្រូវតាមស្តង់ដារ ចៀសវាងទុកមិនត្រឹមត្រូវ នាំឲ្យបាត់បង់គុណភាពដើម ហើយឈានទៅគ្មានប្រសិទ្ធភាពពេលយកមកប្រើ។
សម្រាប់ឧបករណ៍តេស្តទាំង ២ ប្រភេទ ការទុកដាក់គឺមិនខុសគ្នានិងមានដូចខាងក្រោមនេះ៖
-ត្រូវរក្សាទុកក្នុងសីតុណ្ហភាពចន្លោះពី ២០ ទៅ ៣០ អង្សាសេ។
-ឧបករណ៍តេស្តមួយប្រើបានតែម្ដងគត់ ហាមប្រើម្ដងទៀតនៅពេលចង់តេស្តរកមេរោគ។
-ត្រូវស្វែងយល់ និងឧស្សាហ៍មើលថ្ងៃខែផុតកំណត់នៃឧបករណ៍តេស្ត ២៤ ខែ ក្រោយថ្ងៃផលិត។
-ទុកដាក់ឲ្យឆ្ងាយពីដៃក្មេង ហាមទុកជិតភ្លើងឬកន្លែងមានហានិភ័យក្នុងផ្ទះ។
-ដោយសារឧបករណ៍តេស្តទាំងពីរនេះមានផ្ទុកទឹកសូលុយស្យុង Buffer ទើបការទុកដាក់ត្រូវបានធានាថាមានសុវត្ថិភាព និងឆ្ងាយពីរបស់មានគ្រោះថ្នាក់ ដែលអាចបណ្ដាលឲ្យបាត់បង់គុណភាពនិងប្រសិទ្ធភាព នៅពេលយកមកតេស្តរកវីរុសកូវីដ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើតេស្តរហ័សរកកូវីដដោយខ្លួនឯង ចុះក្នុងករណីវិជ្ជមានគួរធ្វើយ៉ាងម៉េច?
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
ចុចអាន៖ព្យាបាលនៅផ្ទះ កុំឲ្យឆ្លងដល់អ្នករស់នៅជាមួយ សូមអនុវត្តវិធានការខាងក្រោមនេះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)