អង្គការយូនីសេហ្វថា ការបន្តបិទសាលាកំពុងប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

អង្គការយូនីសេហ្វថា ការបន្តបិទសាលាកំពុងប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ

បានផុស

នៅ

ប្រភពពី អង្គការ យូនីសេហ្ (UNICEF) បានឱ្យដឹងថា ការបិទទ្វារសាលារៀនបានបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមាររាប់លាននាក់នៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរាំងស្ទះនៃការអប់រំដែលបណ្តាលមកពីជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់កុមាររួមមាន សុខភាព ការរៀនសូត្រ និងភាពជោគជ័យរបស់ពួកគេ។

ប្រភពបន្តថា កុមារតូចៗប្រមាណ ៣០លាននាក់ នៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក សិ្ថតក្នុងចំណោមកុមារតូចៗប្រមាណ ១៤០លាននាក់នៅលើសកលលោក កំពុងរង់ចាំចូលរៀនថ្ងៃដំបូងរបស់ពួកគេដែលនៅតែបន្តពន្យារគ្មានពេលកំណត់។ កត្តានេះបណ្ដាលឱ្យកុមារ និងពួកជំទង់រងផលអាក្រក់ផ្នែកបញ្ញាស្មារតី ការអប់រំ សុខុមាលភាព រួមទាំងអាជីពក្នុងពេលអនាគតផងដែរ។

ដូច្នេះហើយ ទាំងអង្គការយូនីសេហ្វ និងអង្គការយូនីស្កូ​បានជំរុញរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ ធ្វើយ៉ាងណាបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់នូវការអប់រំពេញលេញចំពោះសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។

ស្របពេលដែលសាលារៀនមិនទាន់អាចដំណើរការ និងដើម្បីបង្កើនគុណភាពអប់រំ អង្គភាពទាំងពីរ រួមគ្នាជាមួយធនាគារពិភពលោក បានអំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់គាំទ្រដល់គ្រូៗ និងសម្ភារបង្រៀនគ្រប់គ្រាន់ ជាពិសេសបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន ក្នុងគោលដៅសម្រេចបាននូវប្រសិទ្ធភាពនៃការរៀនពីចម្ងាយឱ្យកាន់តែប្រសើរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកមើលការសិក្សារបស់ប្រទេស ៣ នៅតំបន់អាស៊ាន ក្នុងអំឡុងវិបត្តិកូវីដ-១៩

ចុចអាន៖ ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services