មេរៀនក្រៅសាលាយ៉ាងសំខាន់ចំនួន ៣ បើមិនខំរៀនឱ្យចេះ មុខតែយឺតពេល
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មេរៀនក្រៅសាលាយ៉ាងសំខាន់ចំនួន ៣ បើមិនខំរៀនឱ្យចេះ មុខតែយឺតពេល

បានផុស

នៅ

ជីវិត​មនុស្ស​យើង ​រស់នៅ​ផ្តោតលើសកម្មភាព​ផ្នែកអប់រំច្រើន​ជាងគេ តាំងពីទើបកើតរហូតដល់ចាស់។ ការសិក្សា​មិន​ដែល​នាំឱ្យយើង​ស្តាយក្រោយ​ឬធុញទ្រាន់ក៏ពិតមែន​ តែ​​អ្វី​ដែលគួរ​ឱ្យ​ស្តាយគឺ​មេរៀនខាងក្រោមទាំងប៉ុន្មាន​យើងមិនដែលបានរៀនពីសាលា ​ហើយ​ពេលដឹង​ច្រើនតែ​រាងយឺតបន្តិច។ រឿងទាំងនោះមានអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណេះ​ទី១ សុខភាពផ្លូវកាយនិងចិត្ត

Chinese Mandarin Cantonese Psychologist - Dr Elizabeth Woodcock & Associates

ជំងឺផ្លូវចិត្តគឺជាបញ្ហាធំមួយសម្រាប់ពិភពលោកដែលយើងកំពុងរស់នៅ។ ​ក្នុងចំណោមមនុស្ស ​៥នាក់ មានម្នាក់ កំពុងតស៊ូជាមួយនឹងទម្រង់ណាមួយ​នៃបញ្ហាផ្លូវចិត្ត។ ទោះ​​យើង​កំពុង​តែ​ប្រឈម​នឹងតំណាក់កាលណាមួយ​ក្នុង​ចំណោម​ ជំងឺផ្លូវចិត្តចាប់ពី​ ADHD រហូតដល់ការថប់បារម្ភ​ ការធ្លាក់ទឹកចិត្ត​ក្តី​ ក៏​យើង​មិនដែលបាន​រៀនអំពីរឿង​ទាំងនេះ​ឱ្យហើយ​នៅក្នុងសាលារៀនសោះ​។ សុខភាពផ្លូវចិត្តគឺជាវិបត្តិ​ដែលគេគិត​ថា​នឹង​ស្រូបយកចំណាយ​ជា​ទឹកប្រាក់ហោចណាស់​ ១០០ លានដុល្លារនៅអាមេរិក​ ព្រោះគ្រប់គ្នា​មិនដែលត្រូវបានទទួលការ​បង្រៀនពីរបៀបថែរក្សាការពារ​ផ្លូវចិត្ត​ទេ។

ទោះបីយើងឃើញមនុស្សជោគជ័យកាន់តែច្រើនឡើងៗបង្ហាញ​ខ្លួនតែមនុស្ស​ច្រើន​ជាងនេះ​ ១០ដង​​ កំពុង​រង​ការ​ឈឺចុកចាប់​ពីការធ្លាក់ទឹកចិត្តដល់ចំណុចមួយដែលសឹងថា អាចផ្តាច់​ពួកគេចេញពីសង្គម។

តើអ្នកណាខ្លះ​បានរៀនអំពីបញ្ហានេះ?

ចំណេះទី២ ការសម្រេចចិត្ត​

Asian University Student Studying In Library Observing Social Distancing  Stock Video - Download Video Clip Now - iStock

ដំណើរការនៃការស្វែងរកការងារ គួរតែត្រូវបានបង្រៀននៅក្នុងសាលារៀន​ហោចណាស់​ការយល់ដឹងជាមូលដ្ឋាន​អំពីចំណាត់ថ្នាក់ការងារ បែបបទ ថានានុក្រម​ និង​បទបរិយាការងារនៃអាជីពនីមួយៗ។ មនុស្សច្រើន​ណាស់ បានសម្រេចចិត្ត​ចេញមក​ធ្វើការនៅក្នុងវិស័យផ្សេង​ផ្ទុយស្រឡះពីមុខវិជ្ជា​ដែល​ពួកគេ​បាន​សិក្សា​ដោយសារ​គេមិនអាច​រកការងារដែលទាក់ទងនឹង​សញ្ញាបត្ររបស់ខ្លួន។

ជំនាញក្នុងការស្វែងរកអ្វីដែលសមនឹងសក្តានុពល​របស់ខ្លួន​ ត្រូវបានឱ្យឈ្មោះ​ក្នុង​ផ្នែក​ធនធានមនុស្ស​ថា PROSPECTING ហើយ​ក៏ជាអ្វីមួយ​ដែលយើង​នឹង​ត្រូវ​ប្រើច្រើនដង​ណាស់ក្នុង​ជីវិតរបស់មនុស្ស​ម្នាក់ៗ។ ចំណេះ​បែបនេះមាន​សារៈសំខាន់ណាស់ សម្រាប់ពេល​ដែល​ប្រឈមមុខនឹងជម្រើសនានាក្នុងស្ថានភាព​ ជ្រើសរើសការងារ ​ជ្រើសរើសទីកន្លែងរស់នៅ ជ្រើសរើសដៃគូជីវិត​ ហើយ​វាដែលបង្ហាញពីសមត្ថភាពរបស់មនុស្ស​ក្នុងការរំពឹងទុកទុកជាមុនអំពី​លទ្ធផល​ក៏​ដូចជាហានិភ័យ​ និងធ្វើការសម្រេចចិត្តដោយផ្អែកលើទិន្នន័យនោះ។

ចំណេះ​ទី៣ សុខភាព​ផ្លូវភេទនិងជីវិត​គ្រួសារ​

ដោយសារគ្រូមិនចង់មានការសន្ទនាគួរឱ្យខ្មាស់អៀនជាមួយសិស្ស បានធ្វើឱ្យរឿងភេទក្លាយជា​អ្វី​ដែលមនុស្ស​មិនយល់ ។​ នៅប្រទេសខ្លះ​រហូតដល់ក្រោយរៀបការ។ ធម្មតា​ មនុស្សយើង​តែងតែ​ខ្លាចនូវ​អ្វីដែលពួកគេ​មិនយល់​ ហើយ​ពួកគេ​គិតថា​នោះជារឿងមិនល្អ។

ដោយសារតែកង្វះការអប់រំខាងផ្លូវភេទក្នុងវិធី​ត្រឹមត្រូវ ​បានជាយើង​នៅឃើញ​មានករណីរំលូតកូន​ និង​ករណី​មានកូនច្រើន​ហួសលទ្ធភាព​ដែល​គ្រួសារ​នីមួយៗអាចគាំពារ​អនាគត​របស់ពួកគេ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត

ចុចអាន៖ ដួលហើយងើបមកវិញ ជារឿងធម្មតាក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម១ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services