តើកូនប្រសាស្រីគ្រប់គ្នាកំពុងតែចង់ថ្លែងអំណរគុណដល់ម្ដាយក្មេក ចង់យកចិត្តគាត់បន្ថែមមែនទេ? កំពុងតែរកនឹកអំណោយជូនទៅគាត់ តែនឹកអត់ឃើញ!
ខាងក្រោមនេះជាអំណោយសម្រាប់អាហារពេលល្ងាច ដែលគួរជូនទៅម្ដាយក្មេក ដើម្បីបានពិន្ទុច្រើនពីគាត់មកវិញ ៖
១. បង្អែមដ៏សែនឆ្ងាញ់
ប្រញាប់ដើរចូលទៅក្នុងផ្ទះ ដោយមាននំល្ពៅបុកមួយចាន ដែលបានរៀបចំយ៉ាងពិសេស ជាមួយនឹងការតុបតែងដោយការដាក់ដូងដែលកូសរួចមានក្លិនឈ្ងុយ។ មិនត្រឹមតែប៉ុណ្ណោះទេ ជឿថាគាត់នឹងជជែកកម្សាន្តជាមួយកូនប្រសារស្រី ពេញមួយល្ងាចនេះ ដោយសប្បាយរីករាយមិនខាន។
២. នំប៉័ងពិសេសសម្រាប់មនុស្សចាស់
នំប៉័ងជាគំនិតដ៏អស្ចារ្យមួយ។ ប្រសិនបើយើងមិនមានជំនាញក្នុងការដុតនំដោយខ្លួនឯង សូមទៅរកនៅហាងដុតនំល្អបំផុតនៅក្នុងទីក្រុង ហើយសួរពួកគេ ដើម្បីទទួលបាននូវនំដ៏សែនឆ្ងាញ់ជាអំណោយពិសេសសម្រាប់គាត់។
៣. កាហ្វេជំនួយសុខភាព
អ្វីដែលអ្នកត្រូវធ្វើ ប្រសិនបើយើងចង់ផ្គាប់ចិត្តគាត់ ឬចង់អរគុណគាត់ នៅរឿងដែលគាត់បានជួយយើងកន្លងមក។ ក្នុងនាមជាកូនប្រសាស្រីគួរតែសាកល្បងទិញអំណោយដូចជាកាហ្វេធ្វើជាកាដូ សម្រាប់ការថ្លែងអំណរគុណគាត់។
ដូចគ្នានេះផងដែរ សូមចងចាំថា ម្ដាយក្មេកយើងអាចមិនមានម៉ាស៊ីនកិនកាហ្វេនៅក្នុងផ្ទះឆុងឡើយ ហើយបើទោះជាមាន គាត់ក៏មិនសាំញាំធ្វើរឿងទាំងនោះដែរ។ ដូច្នេះអ្នកគួរឲ្យកាហ្វេដែលកិនរួច និងមានរសជាតិឈ្ងុយឆ្ងាញ់ ព្រមទាំងមានគុណភាពនិងជំនួយសុខភាពដល់គាត់។
៤. បាច់ផ្កាជាថូឬកន្រ្តក
អំណោយជាបាច់ផ្កាដាក់ថូឬកន្រ្តក ជាអំណោយមួយតំណាងឲ្យភាពទន់ភ្លន់របស់មនុស្សស្រី។ បើសិនអ្នកមិនពូកែរៀបទេ អាចទៅហាងផ្កា ហើយប្រាប់ពីគំនិតដែលយើងចង់រៀបជូនម្ដាយក្មេក។
៥. ស្រាក្រហម
ជូនអំណោយជាស្រាក្រហម មិនមែនមានន័យថាយើងជាកូនប្រសាស្រីប្រមឹកឡើយ។ តែស្រាក្រហមគឺជាស្រាមួយប្រភេទសម្រាប់ជំនួប ក្នុងគ្រួសារនៃអាហារពេលល្ងាចរបស់គ្រួសារ។
សាកល្បងប្រគល់អំណោយនេះ ហើយជប់លៀងសប្បាយក្នុងគ្រួសារទាំងអស់គ្នា។
៦. ថតរូបជុំគ្រួសារ
តើអ្នកណាដែលមិនចូលចិត្តប្រមូលអនុស្សាវរីយ៍នៃថ្ងៃឈប់សម្រាក ដែលពួកគេចូលចិត្ត? ជាការប្រសើរណាស់ ដែលយើងគ្រប់គ្នាកំពុងតែចងក្រងរូបថតគ្រួសារ ដែលជាពេលវេលាគួរឲ្យស្រឡាញ់បំផុត។
អ្វីដែលពិសេសនោះគឺ បើសិនយើងប្រគល់រូបភាពទៅមនុស្សគ្រប់គ្នា នៅពេលដែលយើងបានថតរួច ឬផូសនៅលើហ្វេសប៊ុក បន្ទាប់មកដាក់ឈ្មោះមនុស្សគ្រប់គ្នានៅក្នុងរូបនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកនិយមពណ៌លឿង តំណាងឲ្យខួរក្បាលវាងវៃនិងគំនិតសុទិដ្ឋិនិយម
ចុចអាន៖មុខរបរអ្វីខ្លះសក្តិសមនឹងអ្នកស្រឡាញ់សៀវភៅ?