Connect with us

KPT+

ជិតបើកដំណើរការសាលាវិញ តែបើកូនមិនចង់ទៅរៀន ឪពុកម្ដាយគួរធ្វើម៉េចល្អ?

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០២១​ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។ ការ​ត្រលប់​ទៅ​សាលារៀន​វិញ អាច​ជា​ដំណឹង​ល្អ​សម្រាប់​សិស្ស​ៗ​ជា​ច្រើន ប៉ុន្តែ​សិស្ស​ខ្លះ​ទៀត​អាច​នឹង​ថប់​បារម្ភ ឬ​មិន​ចង់​ចូល​រៀន​នៅ​សាលា​វិញ ពិសេស​អា​អូន​តូចៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ពី​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​ចូល​រៀន ឬ​ការ​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី​អាច​ជា​រឿង​មួយ​ផ្ដល់​ភាព​តាន​តឹង​ដល់​កូន ចុះ​ទម្រាំ​ការ​ត្រលប់​ទៅ​សិក្សា​ផ្ទាល់​បន្ទាប់​ពី​ការ​បើក​ដំណើរ​ការ​សាលា​រៀន​វិញ អំឡុងពេលកូវីដ-១៩ កុមារ​អាច​មាន​អារម្មណ៍​ភ័យ ឬ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ត្រលប់​ទៅ​សាលារៀន​វិញ ជា​ពិសេស​ប្រសិន​បើ​ពួក​គេ​បាន​រៀន​នៅ​ផ្ទះ​អស់​ជា​ច្រើន​ខែ​មក​ហើយ។

ដូច្នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ពិភាក្សា​ជាមួយ​កូន​ៗ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ ហើយ​ប្រាប់​ពួក​គេ​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ថប់​បារម្ភបែប​នេះ។ និយាយ​ជាមួយ​កូន​ៗ​ស្រួល​បួល​អំពី​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ដែល​ពួក​គេ​អាច​រំពឹង​ទុក​នៅ​សាលា​រៀន​ដូច​ជា ត្រូវ​ការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន​របស់​ពួក​គេ។

បន្ថែម​ពី​លើ​នេះ ម៉ាក់​ប៉ា​គួរ​ប្រាប់​កូន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​វិធាន​ការ​សុវត្ថិភាព ដើម្បី​រក្សា​សិស្ស និង​គ្រូ​ឲ្យ​មាន​សុខភាព​ល្អ មិន​អាច​ចម្លង​ជំងឺ​បាន។ យើង​ក៏​អាច​ប្រាប់​ឲ្យ​កូន​ចូល​រួម​ចំណែក​ការពារ​សុខភាព​ខ្លួន និង​មិត្តភ័ក្ដិ​ដោយ​ការ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ និង​ទឹក​ផង​ដែរ។

ជា​ចុង​ក្រោយ យើង​ក៏​ត្រូវ​រំលឹក​អំពី​ភាព​វិជ្ជមាន​នៃ​ការ​ត្រលប់​ទៅ​រៀន​វិញ​ដូច​ជា ពួក​គេ​អាច​ជួប​ជុំ​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន ហើយ​បន្ត​រៀន​អ្វី​ថ្មីៗ ពេល​បើក​ដំណើរ​ការ​សាលា​រៀន​វិញ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ WHO ៖ ប្រទេសដែលត្រៀមបើកសាលារៀនគួរចាក់វ៉ាក់សាំងដល់ គ្រូបង្រៀន និងកុមារ ហើយត្រូវធ្វើតេស្តរកកូវីដជាប្រចាំ

ចុចអាន៖ សិស្សត្រូវត្រៀមចំណុចធំៗនេះឲ្យមែនទែន ពេលចូលរៀនវិញ ខណៈ Delta នៅតែរាតត្បាតទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម