Connect with us

KPT+

ត្រឹមចេះអភ័យទោសឲ្យ​អ្នក​ដទៃ ផ្ដល់​ប្រយោជន៍​សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប

បានផុស

នៅ

តាម​ពិត​ទៅ​ ការ​អត់ឱន​​ទោ​ស​ឲ្យ​នរ​ណា​ម្នាក់​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ជា​ពិសេស​ ចំពោះ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ខ្លាំង​។​ នៅ​ពេល​ដែល​យើង​ខឹង​ អារម្មណ៍​ពេល​នោះ​គឺ​ខ្លាំង​ក្លា​បំផុត​ ហើយ​យើង​ថែម​ទាំង​ប្ដេជ្ញា​នៅ​ក្នុង​ចិត្ត​ថា​ នឹង​គ្មាន​ថ្ងៃ​លើក​ទោស​ឲ្យ​បុគ្គល​ម្នាក់​នោះ​​​ជា​ដាច់​ខាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើស​ពី​នេះ​ យើង​ក៏​ជឿ​ថា «អ្នក​ធ្វើ​អាក្រក់​ រមែង​គង់​តែ​ទទួល​នូវ​​កម្មពៀរ​របស់​ខ្លួន​»។ ​ដោយសារ​តែ​ស្លាក​ស្នាម​ផ្លូវ​ចិត្ត​នេះ​ហើយ​ ទើប​​ធ្វើ​ឲ្យ​យើង​រក្សា​គម្លាត​ពី​អ្នក​ទាំង​នោះ​ ឬ​​ភ័យ​ខ្លាច​ចំពោះ​ការ​ត្រលប់​មក​វិញ​នូវ​ការ​ចងចាំ​ដ៏​ឈឺចាប់​សារ​ជា​ថ្មី​ម្ដង​ទៀត​។ នេះ​មាន​ន័យ​ថា​ យើង​កំពុង​តែ​ការពារ​ខ្លួន​​ពី​ហេតុ​ការណ៍​អាក្រក់​ ឬ​ការ​ឈឺ​ចាប់​ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​​ ដែល​ទង្វើ​នេះ​នឹង​​ធ្វើ​ឲ្យ​យើង​ពុំ​មាន​ផ្លូវ​​អត់​ឱន​ទោស​ឲ្យ​អ្នកណា​ម្នាក់​បាន​នោះ​ឡើយ​។

​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​អត់​ឱន​ទោស​ដល់​នរណា​ម្នាក់​ ផ្ដល់​​នូវ​អត្ថ​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ដល់​សុខភាព​ទាំង​​ផ្លូវកាយ​ និង​​ផ្លូវ​ចិត្ត​របស់​​​យើង​​។​ ដោយ​ហេតុ​ថា​ ​ការ​អត់​ឱន​​អាច​ជួយ​​កាត់​បន្ថយ​នូវ​ការ​បាក់​ទឹក​ចិត្ត​ និង​​ថប់បារម្ភ​ជាដើម​។

លើស​ពី​នេះ​ វា​ក៏​បង្កើន​នូវ​ការ​គោរព​ចំពោះ​ខ្លួន​ឯង​ ក៏​ដូចជា​​ធ្វើ​ឲ្យ​យើង​មាន​សន្តិភាព​ផ្លូវ​ចិត្ត​ថែម​ទៀត​ផង​។ ផ្ទុយ​ទៅ​វិញ​ ការ​ខឹង​​អាច​បណ្ដាល​ឲ្យ​​យើង​កើត​មាន​នូវ​​បញ្ហា​សុខភាព​ដូច​ជា​ ជំងឺ​បេះដូង​ និង​គ្រោះ​ថ្នាក់​​សរសៃឈាម​ខួរ​ក្បាល​ ជា​ដើម។​​

How to Incorporate Forgiveness in Business - HR Daily Advisor

ដូចនេះ​ ​ដើម្បី​ទទួល​បាន​ថាមពល​ពី​ការ​អត់​ឱន​​ទោស​ និង​ចាក​ឆ្ងាយ​ពី​ការ​ឈឺ​ចាប់​ទាំង​ឡាយ​ យើង​​​អាច​រៀន​​អត់​ឱន​​ទោស​ឲ្យ​អ្នកណា​ម្នាក់​ ដោយ​អនុវត្ត​វិធី​សាស្ត្រ​ខាងក្រោម​នេះ។​ ​​

.​ការ​រំឭក​​ដល់​រឿង​រ៉ាវ​ឡើង​វិញ

ជំហាន​ដំបូង​ ចូរ​រំឭក​អំពី​រឿងរ៉ាវ​នោះ​ម្ដង​ទៀត​​ក្នុង​ផ្លូវ​វិជ្ជមាន​។ យើង​ត្រូវ​ច្រាន​ចោល​នូវ​អារម្មណ៍​អាណិត​ដល់​ខ្លួន​ឯង​ដែល​ជួប​ប្រទះ​​រឿង​នោះ​​ជាមុន​សិន​ ហើយ​ចូរ​ចាំ​ថា​ រឿង​ហ្នឹង​វា​បាន​កន្លង​ហួស​ទៅ​​ហើយ។​ បន្ថែម​ពី​នេះ​ទៀត​ យើង​ក៏​​​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ស្ថានភាព​នៅ​ពេល​នោះ ​ ក៏​ដូចជា​អារម្មណ៍​ផ្សេងៗ​ដែល​លាយ​ឡំ​មក​​ជាមួយ​​។​

២.​ក្តី​អាណិត​អាសូរ

7 Simple steps to forgive others and yourself – SheKnows

បន្ទាប់មក​ យើង​ត្រូវ​ស្វែង​យល់​អំពី​​ការ​គិត​របស់​បុគ្គល​ម្នាក់​នោះ​ និង​ហេតុផល​ដែល​អ្នក​នោះ​​ធ្វើ​ឲ្យ​យើង​​ឈឺចាប់​។ ពេល​ខ្លះ​ កំហុស​ឆ្គង​នោះ​មិន​មែន​មកពី​កត្តា​បុគ្គល​​ផ្ទាល់​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជា​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​ក៏​ថា​បាន​។​​ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​​ស្ថិត​ក្នុង​ស្ថាន​ភាព​ភ័យ​ខ្លាច​ បារម្ភ​ និង​ឈឺ​ចាប់​ ក៏​អាច​វាយ​ប្រហារ​អ្នកដទៃ​បាន​ដោយ​មិន​ដឹង​ខ្លួន​។​

.​ការ​គិត​ដល់​អ្នក​ដទៃ​​

​​​ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​គិត​ដល់​ពេល​ដែល​យើង​ធ្វើ​រឿង​​មិន​គប្បី​ទៅ​កាន់​នរណា​ម្នាក់​ ហើយ​បាន​ទទួល​នូវ​ការ​អភ័យទោស​ពី​គេ​។ តើ​យើង​មាន​អារម្មណ៍​បែប​ណា​? នៅ​ពេល​ដែល​យើង​​យល់​​ឃើញ​ថា​ ការ​អភ័យ​ទោស​គឺ​ជា​អំណោយ​​អស្ចារ្យ​ដែល​យើង​អាច​ផ្ដល់​ឲ្យ​អ្នក​ដទៃ​បាន​នោះ ​យើង​នឹង​កាន់​តែ​រីករាយ​ក្នុង​ការ​ធ្វើ​បែប​នោះ​។

៤.​ការ​ប្ដេជ្ញា​ចិត្ត

These 3 Stories Should Make Us Rethink Any Refusal to Forgive Others

ជា​ចុង​ក្រោយ​ អ្វី​ដែល​សំខាន់​បំផុត​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​​ក្នុង​ការ​អភ័យ​ទោស​។​ ​វា​ដល់​ពេល​ហើយ​ ដែល​យើង​គួរ​តែ​ទម្លាក់​ចោល​នូវ​គំនុំ​គុំ​គួន​កន្លង​មក​ ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​នៅ​​មិន​ស្ងប់​។ ការ​អត់​ឱន​គឺ​ជា​ការ​​ផ្ដល់​នូវ​ក្តី​សង្ឃឹម​ និង​សេរីភាព​ដល់​អ្នក​ទទួល​ និង​អ្នក​ដែល​ផ្ដល់​ឲ្យ​ដូចគ្នា​ ពី​ព្រោះ​ថា​យើង​បាន​សម្រេច​ចិត្ត​​​បន្ត​ដំណើរ​ទៅ​មុខ​ និង​រស់នៅ​ក្នុង​បច្ចុប្បន្ន​​ជាមួយ​នឹង​ភាព​រីករាយ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដើម្បី​អភ័យទោស​ដល់​នរណា​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ខ្លាំង

ចុចអាន៖ ដោះស្រាយដោយសន្តិវិធី ជាមួយមិត្តរួមការងារមានចរិតយ៉ាប់ ឬពូកែចាប់កំហុសរករឿងយើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម