KPT+
ប្រើក្រែមលាបមាត់ជួយឲ្យស្អាតហើយ តែត្រូវដឹងប៉ះពាល់អីខ្លះផង!
រឿងលាបក្រែមគ្មានប្រុសៗណាធ្វើទេ អ៊ីចឹងអត្ថបទនេះ ច្បាស់ជាសម្រាប់ស្រីៗគ្នាយើងហើយ។ ធ្លាប់ឃើញតារាលាបក្រែមមើលទៅឡើង Cute ដល់ពេលខ្លួនឯង ខំរើសក្រែមថ្លៃប៉ុនណា ពណ៌យ៉ាងម៉េចនៅតែមិនពេញចិត្ត។ យ៉ាងណា គួរគិតសុខភាពផង “Hello គ្រូពេទ្យ” ចង់ណែនាំគ្នាយើងខ្លះៗពាក់ព័ន្ធក្រែមលាបមាត់ និងវិធីជ្រើសក្រែមគួរប្រើ។
១- ក្រែមលាបមាត់អាចធ្វើឲ្យគ្រោះថ្នាក់អត់?
ក្រែមលាបមាត់ ជារឿងដ៏ចម្រូងចម្រាសច្រើនឆ្នាំមកហើយ ដោយទស្សនៈមួយចំនួន លើកឡើងថាវាមានជាតិសំណ អាចគ្រោះថ្នាក់ចំពោះសុខភាព ខណៈខ្លះទៀតលើកឡើងថា អាហារយើងញ៉ាំរាល់ថ្ងៃ ក៏មិនស្អាតទាំងស្រុងដូចគ្នាដែរ។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានធ្វើការស្រាវជ្រាវមួយ លើក្រែមលាបមាត់សរុប ៤០០ ប្រភេទ ដោយលទ្ធផលរកឃើញថា ក្រែមលាបមាត់ទាំងនោះ មានផ្ទុកជាតិសំណចន្លោះពី ០,៩-៣,០៦ PPM (មួយក្នុងមួយលាន) មានន័យថា សំណ គឺមានវត្តមានស្ទើរតែគ្រប់ក្រែមលាបមាត់ដែលកំពុងចរាចរលើទីផ្សារ។
ទោះជាបែបនេះក្តី ស្រីៗជាច្រើន នៅតែយល់ថាក្រែមលាបមាត់ ជួយលើកសម្រស់ឲ្យបានស្អាត និងមិនអាចខ្វះបានក្នុងជីវិត។ យោងទៅលើការសិក្សារបស់សកលវិទ្យាល័យ University of California ចន្លោះពេលពី ២-១៤ ម៉ោង ជាវេលាមធ្យមស្រីប្រើក្រែមលាបមាត់ដែលផ្ទុកជាតិសំណ គឺគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព។ ហេតុនេះ ប្រុសៗនៅចង់ថើបបបូរមាត់ស្រីៗទៀតអត់?
ម៉្យាងទៀត ជាតិសំណ បង្កឲ្យមានជាតិពុលក្នុងខួរក្បាល ហើយកាន់តែធ្ងន់ធ្ងរ ស្រីៗមានពពោះ អាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ ទទួលយកកម្រិតជាតិពុលខ្ពស់ពីម៉ាក់ៗបាន។ អ្វីគួរឲ្យបារម្ភ រាងកាយមិនអាចបញ្ចេញចោលនូវជាតិសំណបានទេ គឺមានតែបង្កើនបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ។
២- គួរជ្រើសរើសយកក្រែមលាបមាត់បែបណា?
មានការពិបាក ថាតើក្រែមលាបមាត់ប្រភេទណាមានជាតិសំណតិច ឬច្រើន។ តាមការសិក្សាមួយបង្ហាញថា ក្រែមលាបមាត់ពណ៌ក្រហមផ្ទុកជាតិសំណខ្ពស់បំផុត ប៉ុន្តែដោយសារតែភាពចង់ស្អាត ធ្វើឲ្យស្រីៗភាគច្រើនប្រើក្រែមលាបមាត់ពណ៌ក្រហម ទាំងមិនខ្វាយខ្វល់ពីហានិភ័យ។
យ៉ាងណា បើមិនអាចខ្វះបាន ស្រីៗគួរចេញជ្រើសរើសក្រែមដែលមិនសូវបង្កផលប៉ះពាល់ ដូចជាពិនិត្យលើគុណភាព ពណ៌ កាលបរិច្ឆេទជាដើម៕
ចុចអាន៖មូលហេតុ និងហេតុផលមួយចំនួនដែលបណ្ដាលឲ្យគេងមិនលក់
ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)