ហេតុអ្វីការសិក្សាអំពី«លុយ»ជាមេរៀនសំខាន់?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ហេតុអ្វីការសិក្សាអំពី«លុយ»ជាមេរៀនសំខាន់?

បានផុស

នៅ

ចំណេះអំពីលុយ (How does the money work? ) ជាអ្វីដែលយើងភាគច្រើនខ្វះចន្លោះ។ ការយល់ដឹងជាមូលដ្ឋានអំពីលុយមិនសូវបាននិយាយនៅសាលាទេ ពិសេសពីជំនាន់មុនៗ។ យើងរៀនពីរឿង​ផ្សេង រួមមាន វិទ្យាសាស្ត្រ ភូមិសាស្ត្រ ឬ​ប្រវត្តិសាស្ត្រ។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ពិត​ទៅ មាន​ទិដ្ឋភាព​ហិរញ្ញវត្ថុ​ជា​ច្រើន ដែល​ពិត​ជា​មាន​ប្រយោជន៍ក្នុង​ការ​រៀន​សូត្រ​ ដើម្បី​ឲ្យ​ចេះ​របៀប​រក្សា​តុល្យភាព​នៃ​ចំណូល​និង​ចំណាយ ។

ការ​ចេះ​សន្សំប្រាក់ ជា​រឿង​ចាំបាច់​សម្រាប់​ធានា ជីវិត​នៅ​ក្រោយ​ការ​ចូលនិវត្តន៍​ និង​ចេះរក​ឱកាស​វិនិយោគ​បង្កើន​ចំនួន​ប្រាក់​។ ដោយសារ​ខ្វះ​រឿង​នេះ​មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​យើង​នៅ​តែ​ពឹងពាក់​កូនចៅ​ពេល​ខ្លួន​ចូល​ជរា។

ឥឡូវនេះ​ជំងឺ​រាតត្បាត​រ៉ាំរ៉ៃ (COVID-១៩) បាន​បង្កើត​ជា​ឧបសគ្គ តែ​ក៏​ក្លាយ​ជា​មេរៀន​ដល់​យើង «អំពី​លុយ»​។ វិបត្តិ​អត់​ការងារ និង​គ្មាន​ចំណូល​បាន​បង្រៀន​យើង ឲ្យ​ចេះ​ដឹងគុណ​ចំពោះ​អ្វីៗ​ដែល​យើង​កំពុង​មាន ឬ​ស្ដាយ​ឱកាស​កាល​ពីពេលមុន។​ ប្រសិន​បើ​យើង​មាន​សំណាង​ក្នុង​ការ​បន្ត​មាន​ចំណូល មាន​ការងារពីផ្ទះ​ ទទួលបានប្រាក់​ផ្គត់ផ្គង់​ទៀងទាត់ ដែល​មនុស្ស​ជាច្រើន បាន​បាត់បង់​ភ្លាមៗ​ហើយ​រើខ្លួន​មិន​ចង់រួច ជាមួយ​ការ​ផ្លាស់ប្ដូរ​គំហុក​ពេក យើង​គួរ​ចាប់ផ្ដើម​ចេះ​សន្សំ។

ក្រឡេក​មកមើលប្រវត្តិសាស្រ្តនានា ដែលបានបន្សល់នូវមេរៀននៃ​ក្បួនសន្សំសំចៃ និងភាពប៉ិនប្រសប់ក្នុង​ការប្រើលុយ អំឡុងពេលរបត់សេដ្ឋកិច្ចសំខាន់ៗ ដូចជា​សង្គ្រាម​លោកលើក ឬ​មហា​វិបត្តិ​សេដ្ឋកិច្ចនានា ។ ប្រជាជន​រៀន​ធ្វើម្ហូប​ដោយខ្លួនឯង​ ​ប្រើ​ខោអាវតគ្នា​ ឬស្នាក់​នៅជិតៗផ្សារ​​​ សាលារៀន​ តើបន្ថយរាល់ការចំណាយ។ល។ ទាំងនេះ កើតឡើងពីរបៀបគិតនិងមិនបណ្តោយខ្លួនតាមយថកម្ម​ ហើយខាងក្រោមនេះជារបៀប២យ៉ាងធំៗនៃការប្រើប្រាស់លុយ៖

១ មាន​ផែនការ​សម្រាប់គ្រាអាសន្ន

ពិចារណា​សុភាសិតសតែងតែនិយាយថា ភាពអាសន្នអាចកើតឡើងគ្រប់ពេល។ អ្នកជំនាញ​ជា​ច្រើន​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ចំណាយ​ប្រាក់​សម្រាប់ការរស់នៅរយៈពេល ៣ ទៅ ៦ ខែទៅមុខ ​ទុកបង្កា ជីវិត​ហ៊ឺហា​គ្មាន​លុយ​សល់​ជា​ជីវិត​គ្មាន​ផែនការ​ច្បាស់លាស់។ កសាង​មូលនិធិ(សន្សំ)ប្រភេទ​ទុក​សាគួរពេលបន្ទាន់ប្រឆាំងនឹងការគិត​ដែលថា បញ្ហា​ហិរញ្ញវត្ថុ​ដែល​យើង​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន មាន​សារៈ​សំខាន់​ជាង​ការ​សន្សំ​សម្រាប់​ពេល​ក្រោយ​ដែល​មិន​ទាន់​មកដល់។ យើង​ភាគច្រើនកំពុងដូរមកហូបចុកបីពេល និង​ចំអិនអាហារនៅផ្ទះ ថែមទាំង​រៀនកាត់សក់ សំអាត​ក្រចក​ដោយ​ខ្លួនឯង​ទៀតផង។ ការ​ចេះរស់នៅ​សាមញ្ញ និងចេះការងារបន្ទាប់បន្សំនេះ​នឹងជួយយើងឲ្យទទួលបានការចំណេញពេលវេលា សន្សំថវិកា ថាមពលនិងកាត់បន្ថយការបារម្ភ។

២ ចេះ​បែងចែក​រវាង​ការ​ចំណាយតាម តំរូវការ​ចាំបាច់ ឬ​តាមចិត្ត​ចង់បាន

ប្រសិន​បើកំពុងប្រឈមមុខ​នឹងកង្វះខាតសាច់ប្រាក់ក្នុងកំឡុងពេលនេះ ឬមិនប្រាកដប្រជា​និង​អារម្មណ៍​ព្រួយបារម្ភ​ចំពោះ​ចក្ខុវិស័យ​ហិរញ្ញវត្ថុ​នាពេល​អនាគត នេះជា​ពេល​ធ្វើការ​សំរេចចិត្ត​តឹងតែង មុនពេលទិញអ្វីមួយ​ថា “តើពិតជាត្រូវការវាឬអាចជាការចង់បាន? តម្រូវការ​របស់យើង​ចាំបាច់មាន ដូចជា​ចំណីអាហារ ទីជម្រកនិងការដឹកជញ្ជូន។ ចំណែក​របស់ដែលយើងភាគច្រើនចង់បាន គឺត្រូវការដូចជា​សំលៀកបំពាក់​ថ្មីៗ អាច​ថ្លៃ ៗ ឡូយៗ ការ​កម្សាន្ត​ឬការ​តុបតែង។ ជាការពិត​យើងមិនអាចមានជីវិត​មួយ​ដេលមិនព្រម​បំពេញ​ចិត្ត​នូវអ្វីដែលយើងចង់បានទេតេមើល​កាលៈទេសៈ។ យើង​ចង់​រីករាយ​នឹង​ជីវិត​ប៉ុន្តែ​ការ​ចំណាយ​ចាំបាច់​គួរ​តែ​ផ្អែក​លើ​អ្វី​ដែល​យើង​អាច​ហើយ​ដាក់​អទិភាពវា​នៅ​បន្ទាប់​ពីតម្រូវការ ចំណែក​និង​ប្រាក់​សន្សំ​ត្រូវ​ជា​អទិភាព។

លុយ​ជា​បញ្ហា​ដ៏ធំ​មួយ។ មនុស្ស​ជឿថា​ លុយ​អាច​​ដោះស្រាយ​បាន​សឹង​គ្រប់បញ្ហា​ដែល​គេប្រឈម។​ មនុស្ស​ចេះ​ស្គាល់​លុយ​ចេះពិបាកចិត្ត និង​ចេះ​តូចចិត្ត​។​ អ្នក​ដែលស្គាល់​ពីចលនា​របស់​លុយ​រមែង​ជោគជ័យ​ក្នុងការ​បង្កើត​លុយ​​ចុះ​ហេតុអ្វី​បាន​ជា​នៅ​សាលា​មិន​បាន​បង្រៀន​ពីរបៀប​ដែល​ប្រើ​លុយឬរក​លុយ​មករក្សា​ឱ្យ​មានប្រសិទ្ធភាព? សំនួរ​ជាច្រើន​ដែល​មនុស្ស​ខ្លះរៀន​ចប់​ខ្ពង់ខ្ពស់នៅតែ​គិតមិនយល់មាន​ដូចជា​សំនួរថា​ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​រក​ចំណូល​បាន​ច្រើន​ជាង​អ្នកដទៃ​ពេល​មាន​ម្ភៃបួន​ម៉ោងដូចគ្នា ឋានៈ​ស្មើគ្នា និង​សញ្ញាប័ត្រ​ដូចគ្នា?

មុខ​វិជ្ជាណែនាំ​អំពី​សេដ្ឋកិច្ច​ក៏​មិន​ប្រាកដថា បង្រៀន​ពី​វិធី​ធ្វើ​ចលនា​លុយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​នោះ​ដែរ៕

អត្ថបទ៖លីណា

ចុចអាន៖ទាល់តែមានលុយច្រើន ទើបហៅថា «ជោគជ័យ» ?

ចុចអាន៖ចេះគិត ចេះចាយ ចេះសន្សំ ដូច​ខាង​ក្រោមនេះ​ អ្នកនឹងក្លាយជាអ្នកមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង UN នៅ​កម្ពុជា ចង់​ឲ្យ​មាន​ច្បាប់​ទទួលស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា Ronaldo នឹងមកកម្ពុជា ជាមិនខាន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ២ ម៉ោង មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services