ជីវិតកម្សាន្ដ
ខ្សែជីវិតនារីវ័យក្មេងម្នាក់កើតចេញពីគ្រួសារក្រីក្រនៅជាយដែន ត្រូវបានលាតត្រដាងក្នុងកូនសៀវភៅថ្មី
ភាពជាស្ត្រីវ័យក្មេងម្នាក់ដែលកើតចេញពីគ្រួសារក្រីក្រ តែមានប្រាជ្ញាឆ្លាតវាងវៃ ចេះតស៊ូអត់ធ្មត់ អាចបត់បែនបានគ្រប់កាលៈទេសៈ ព្រមទាំងហ៊ានលះបង់បេះដូងខ្លួនឯងដើម្បីគ្រួសារត្រូវបានលាតត្រដាងក្នុងប្រលោមលោក “ចាំស្នេហ៍វិលវិញ” របស់អ្នកនិពន្ធ ឈាង វរលក្ខណ៍ ។

ប្រលោមលោកដែលជាស្នាដៃបោះពុម្ពដោយក្រុមការងារ ហាងឆេង២៤ ( HangCheng24 ) មួយនេះ បានរៀបរាប់និយាយពីខ្សែជីវិតកម្សត់កម្រ និងការឈឺចាប់របស់ស្ត្រីឈ្មោះ នារី ដោយសារមិនអាចធ្វើតាមបេះដូង ព្រោះតែនាងជាកូនស្រីច្បងរបស់គ្រួសារក្រីក្រដែលប្រកាន់ខ្ជាប់នូវភាពកត្តញ្ញូចំពោះគ្រួសារ និងអ្នកមានគុណដែលបានជួយខ្លួន។
រឿងថ្មីដែលមានកម្រាស់ ២១០ ទំព័រដែលទើបចេញផ្សាយនាខែតុលាឆ្នាំ ២០២០នេះ បង្កប់ដោយតម្លៃអប់រំពីការតស៊ូ ភាពអំណត់ សេចក្តីស្មោះត្រង់ សេចក្តីស្រលាញ់ដ៏ពិតប្រាកដ និងភាពជាស្ត្រីនៅក្នុងប្រពៃណីខ្មែរ។

ក្រៅពីនោះ “ចាំស្នេហ៍វិលវិញ” មានចំណុចគួរឲ្យចាប់អារម្មណ៍ ៣ ផ្សេងទៀតផងដែរ៖
ទី១ ភាពជាស្ត្រីវ័យក្មេងដែលកើតចេញពីគ្រួសារក្រីក្រ តែមានប្រាជ្ញាឆ្លាតវាងវៃ ចេះតស៊ូអត់ធ្មត់ និងអាចបត់បែនបានគ្រប់កាលៈទេសៈ។
ទី២ លះបង់ស្នេហាដើម្បីគ្រួសារ និងកតញ្ញូតាធម៌របស់កូនស្រីចំពោះអ្នកមានគុណ។
ទី៣ បង្ហាញពីឈ្មោះភូមិស្រុកពិតៗ ដែលមនុស្សជាច្រើនស្ទើរតែមិនស្គាល់។
សម្រាប់ប្រិយមិត្តមិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិប្រលោមលោកមនោសញ្ចេតនាអន្លង់អន្លោចនេះទេ អាចរកជាវពីផេកផ្លូវការ Hangcheng24 ក្នុងតម្លៃលក់ ២៨,០០០៛ ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


