Connect with us

KPT+

ស្មុគស្មាញ មិនសប្បាយចិត្ត ញ៉ាំអាហារបីមុខនេះ រីករាយវិញហើយ!

បានផុស

នៅ

លើ​លោក​នេះ គ្មាន​អាហារ​ទិព្វ​ណា ជួយ​ឲ្យ​យើង​ជីវិត​អមត ឬចង់​បាន​​រាង​ស្អាត ស្អាត​ភ្លាម​ៗ​នោះ​ទេ។ ប៉ុន្តែ​អាហារ​មួយ​ចំនួន គឺ​អាច​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត ពេល​កំពុង​ស្មុគស្មាញ ឬ​មិន​សប្បាយ​ចិត្ត​រឿង​អ្វី​មួយ ដោយ​ការ​សិក្សា​ជា​ច្រើន​​បញ្ជាក់​ថា​ មាន​អាហារ​មួយអាចឲ្យ​យើង​មាន​អារម្មណ៍​រីក​រាយ ពេល​យើង​រីករាយ ធូរ​អារម្មណ៍ ក៏​ធ្វើ​ឲ្យ​ជីវិត​រស់​បាន​យូរ​អង្វែង​ដូច​គ្នា។ អត្ថបទនេះនឹង​ប្រាប់​អាហារ ៣ប្រភេទ ជួយ​យើង​សប្បាយ​ចិត្ត​ឡើយ​វិញ។

១- សូកូឡា​ខ្មៅ

eating chocolate while breastfeeding Online Shopping -
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូកូឡាខ្មៅ ពោរ​ពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ​អាច​បន្ធូរ​សរសៃ​ឈាម រក្សា​សម្ពាធ​ឈាមឲ្យ​នៅ​ក្នុង​កម្រិត​ល្អ និង​ជួយ​ដល់​ចរន្ត​ឈាមរត់​​ទៀត​ផង។ មាន​ការ​សិក្សា​មួយ​​រក​ឃើញ​ថា ​ញ៉ាំ​សូកូឡា​ខ្មៅ​ប្រមាណ ៤២,៥ ក្រាម​ជា​រៀង​រាល់​ថ្ងៃ ​រយៈ​ពេល​ ២ ​សប្តាហ៍​ជាប់​គ្នា អាច​ជួយ​កាត់​បន្ថយ​អ័រម៉ូន​​ស្ត្រេស​ក្នុង​ខ្លួន ចំពោះ​គ្នា​យើង​ឧស្សាហ៍​ស្រ្តេស​ ​បាន​យ៉ាងច្រើន​។ លើស​ពី​នេះ សូកូឡាខ្មៅ ​ក៏​មាន​សារធាតុ​ម៉ាញ៉េស្យូម​ ​ជួយ​បន្ថយ​អាការៈ​ពេល​មក​រដូវ​ទៀត​ផង ដូច​ជា អស់​កម្លាំង ពិបាក​ចិត្ត និង​ថប់​បារម្ភ។ លើស​ពី​នេះ សារធាតុ​ពីធម្មជាតិម្យ៉ាង​​មាន​ក្នុង​សូកូឡា​ខ្មៅ​ អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​អារម្មណ៍​ល្អ ​ដូច​នឹង​អារម្មណ៍​ត្រូវ​បាន​គេ​ស្រឡាញ់​អ៊ីចឹង។

២- ផ្សិត

Mushroom bourguignon | Tesco Real Food

ផ្សិត​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​ពិសេសដូចគ្នា ដោយ​សារសម្បូរ​​សារធាតុ​ចិញ្ចឹម​ និង​ការ​ជួយ​ផ្ចង់​អារម្មណ៍។ ផ្សិត សម្បូរ​សារធាតុ​សេលេញ៉ូម ដែល​ពេល​ខ្វះសារធាតុ​នេះ ​អាច​ធ្វើឲ្យ​យើង​​ប្រឈម​បញ្ហា​​បាក់ទឹក​ចិត្ត ថប់​បារម្ភ និង​អស់​កម្លាំង។ ផ្សិត ​ក៏​មាន​ផ្ទុក​វីតាមីន D ហើយ​ការ​សិក្សា​មួយ​បញ្ជាក់​ថា​ ផ្សិត អាច​ជួយឲ្យ​អារម្មណ៍​មិន​ល្អ​តាម​រដូវរបស់​យើង ​បាន​ធូរ​ស្រាល​​ផង​ដែរ។ ដើម្បី​បង្កើន​វីតាមីន D ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​លូត​លាស់​បាន​ល្អ គួរញ៉ាំ​ម្ហូប​ចម្អិនពី​ផ្សិតឲ្យបាន​ច្រើន។

៣- កាហ្វេ

Good news! That cup of coffee is your key to a long life | Health -  Hindustan Times

គ្នា​យើង​មួយ​ចំនួន ចូល​ចិត្ត​ផឹកកាហ្វេ​ ​អាច​នឹង​មួ​ម៉ៅ​ពេល​ខ្លះ តែ​វិទ្យាសាស្រ្ត​​បញ្ជាក់​ថា ​ញ៉ាំជាតិ​កាហ្វេ​អ៊ីន​ជាប់​ជា​ប្រចាំ​ មាន​គុណ​ប្រយោជន៍​ចំពោះ​យើង។ ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក ​ជួយ​ឲ្យ​​មាន​ថាម​ពល អារម្មណ៍​ស្រស់​ស្រាយ និង​រីក​រាយ អាចផឹក​ជាមួយ​មិត្ត​ភក្តិ និង​មិត្ត​រួម​ការងារ កាន់​តែ​ជួយ​ឲ្យ​ទំនាក់​ទំនង​យើង ជិតស្និទ្ធ​គ្នា ​និង​រីក​រាយ មួយ​កម្រិត​ទៀត ពិសេស​ពេល​ក្រេបរសជាតិ​​កាហ្វេ​តិចៗ ​ជួយ​អោយ​អារម្មណ៍​មិន​ឆេវ​ឆាវ ស្ងប់ និង​រីក​រាយ​។ ការ​សិក្សា​របស់សមាគម​សារព័ត៌មាន​វេជ្ជសាស្ត្រ​អាមេរិក ហៅកាត់ JAMA ​បង្ហាញ​ថា​ ស្រីៗផឹក​កាហ្វេ ២-៣ ពែង​ក្នុង​មួយ​ថ្ងៃ ជួយ​កាត់​បន្ថយ​ការ​ប្រឈម ​ជំងឺបាក់​ទឹក​ចិត្ត​ បាន​ដល់​ទៅ ១៥% ​ឯណោះ ក្នុងអំឡុង​ពេល​ ១០ឆ្នាំ បើ​ប្រៀប​ធៀប​នឹងស្រីៗផឹក​ត្រឹម​មួយ​ពែង​ ក្នុង​មួយ​ថ្ងៃ ​ឬ​តិច​ជាង​នេះ។

អាហារយើង​ញ៉ាំ​ មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​អារម្មណ៍ ​និង​រាងកាយ​យើង ជំរុញឲ្យ​​មាន​ភាព​រីក​រាយ ​ស័ក្តិសម​សម្រាប់​ពេល​យើង​មាន​អារម្មណ៍​មិន​ល្អ។ តែ​សម្រាប់​សុខភាព​យូរ​អង្វែង គួរ​គិត​ពី​លំនឹង​ និង​បរិមាណ​របបអាហារ​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ ​ជា​ជាង​អាហារ​វេទមន្ត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

ចុចអាន៖ ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្ត​ទាំង ៥នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម