KPT+
ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អមួយនេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ
បញ្ហាឡើងទម្ងន់ធ្វើឲ្យមនុស្សស្រី ឬប្រុសពិបាកចិត្ត និងស្វះស្វែងរកមធ្យោបាយ ដើម្បីឲ្យបានរូបរាងស្គមមកវិញ។ ក្នុងនោះវិធីដែលពេញនិយមមានទាំងហាត់ប្រាណ តមអាហារ ផឹកហ្វាយប៊ឺ តែវិធីអស់ទាំងនោះមានប្រសិទ្ធភាពយឺត ដូចនេះការជ្រើសរើសថ្នាំសម្រកលេបតាមអនឡាញ គឺមានច្រើនបំផុត។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលហាមឃាត់ផលិតផលសម្រកមួយប្រភេទដែលគ្មានចុះបញ្ជី និងលេខប្រវេទន៍បានឲ្យដឹងថា កន្លងមកក្រសួងសុខាភិបាលតែងតែពិនិត្យគុណភាពថ្នាំសម្រកមួយចំនួនឃើញថា ផលិតផលដែលមានសមត្ថភាពសម្រកទម្ងន់បានលឿន ជាទូទៅមានលួចលាក់ដាក់សារធាតុ Sibutramine គឺជាសារធាតុហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងវិស័យឱសថសាស្ត្រ ព្រោះសារធាតុនោះធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដូចជាធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមហានិភ័យគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋហាមប្រើប្រាស់ថ្នាំ ឬអ្វីមួយដែលគ្មានការអនុញ្ញាត និងទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធនានា ព្រោះនាំឲ្យខាតបង់លុយកាក់ ប៉ះពាល់សុខភាព ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ គ្រោះថ្នាក់ខ្លាំងណាស់
ចុចអាន៖ នារីកម្ពុជាវ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះព្រោះការប្រើថ្នាំសម្រកទម្ងន់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ