Connect with us

KPT+

បួនចំណុច កសាងបុគ្គលិកលក្ខណៈថ្មី

បានផុស

នៅ

សម្រាប់​ខ្ញុំ​ជា​អ្នក​និពន្ធ​ម្នាក់ ខ្ញុំ​មាន​វិធីសាស្ត្រ​ខ្លះជួយខ្លួនឯង​ឲ្យ​មាន​អំណរ​ក្នុងជីវិត មាន​ភាព​ស្វាហាប់​នៅ​ព្រឹក​នីមួយៗ និងមាន​សេចក្តីសង្ឃឹមរាល់ពេលចូលដំណេក។

១ រក​មើល​ចំណុច​ល្អ​ជា​ជាង​ចំណុច​អន់ថយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សយើង ទោះកំពុងរស់នៅក្នុងជីវិតស្រស់ស្អាតរួចទៅហើយ នៅតែមិនសប្បាយចិត្ត ដោយសារការប្រៀបធៀប ការមិនងាយស្កប់ចិត្ត មិនចេះដឹងគុណចំពោះអ្វីទាំងអស់ដែលខ្លួនកំពុងមាន សូម្បីតែឆ្លងកាត់គ្រាមាន​សុភមង្គល​ក៏នៅតែ​មិនចេះ​ចាប់​យក​រហូត​ត្រូវ​របូត​បាត់ទៅ​លែង​វិល​វិញ។

២. ព្យាយាម​ស្គាល់​និង​យល់​ពីខ្លួនឯង

យើង​ភាគច្រើនបន្ធូរចំពោះខ្លួនឯងហួស ឬក៏តឹងហួស។ ដើម្បី​ចាប់ផ្តើម​ដំណើរ​ដ៏​អស្ចារ្យ​នៃ​ការ​រស់នៅ​ថ្មី​ប្រកបដោយ​ភាព​ធូរស្រាល គួរតែ​ព្រម​ឲ្យ​ខ្លួនឯងខុសខ្លះ​ ហើយ​កែលម្អខ្លះជាជំហានៗ  ។ យើង​គួរ​បំបាត់ការភ័យខ្លាចនិងអារម្មណ៍​អសន្តិសុខ ដែលបង្កឡើងដោយយើងខ្លួនឯង។ ការ​នេះ​ដំណើរការ​បាន ​ប្រសិន​យើងមាន​មនុស្ស​ដែលអាចទុកចិត្ត​បាននៅ​ក្បែរៗ​ តែប្រសិនគ្មាន ស៊ូនៅ​ម្នាក់ឯង​ជា​ជាងនៅជាមួយជន​ដែល​បង្ក​តែ​ការភ័យបារម្ភ។

៣ រៀន​បន្ថែម​ជានិច្ច

ហេតុអ្វី?  រៀន​រហូតឆ្កួតអត់? ខ្ញុំមិនមែនជាអ្នកដែល​ឧស្សាហ៍​ជាងមិត្តអ្នកអាន​ទេ ​គ្រាន់​តែ​ខ្ញុំ​មាន​វិន័យ! ការ​អាន​ការ​ស្តាប់អ្នកដទៃ  ការ​សិក្សាជារៀងដរាប ពិតណាស់​ ស្តាប់​ទៅគួរ​ឲ្យ​អស់​សំណើច តែ​ដើម្បី​មាន​សមត្ថភាព​លូតលាស់​និង​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​ម្សិលមិញ សៀវភៅ​មួយ​ក្បាល ជា​ឱកាស​ពិតមែន។

៤ ជឿជាក់​ថា​មនុស្ស​អាច​ផ្លាស់ប្ដូរ​បាន

ទុក​ឱកាស​ឲ្យ​អ្នកដទៃ​ដូចជា​ផ្ដល់​ឱកាស​​ឲ្យ​ខ្លួនឯងដែរ។ យើងគ្រប់គ្នា​មានចំណុចអន់ ចូរកែប្រែវា ហើយ​ឥឡូវនេះ​ខ្ញុំ​កំពុង​ព្យាយាម​នៅ​ឡើយ។

ប៉ុន្តែ​ការ​ចង់​ផ្លាស់ប្ដូរ​នេះ បាន​បើកចិត្តគំនិតខ្ញុំឲ្យព្រម បើកទ្វារទទួលយក​សភាព​ជា​អ្នក​សិក្សា​ជា​រៀង​រហូត ហើយ​ជាជាងខិតខំប្រឹងប្រែងជាន់កែងរកកំហុសអ្នកដទៃ ​ខ្ញុំយកពេលនេះ​មក​ពង្រីកការ​យល់ដឹង​របស់​ខ្លួនឯង ខ្ញុំវិញ ។

ជាធម្មតា ការ​រៀនសូត្រអំពី​ជីវិត គឺមិនដូចជា​ការអង្គុយជាមួយនឹងសៀវភៅពិជគណិត​ឬ​ ការ​ទន្ទេញ​ចាំរូបមន្តដើម្បីទទួល​សញ្ញាប័ត្រ​ទេ  ក្នុងនាម​ជាអ្នក​រៀនមាន​ន័យថា ខ្ញុំប្រើ​ការ​ភ័យខ្លាច​ម​កជា​វិញ្ញាសា​ ហើយ​ព្រមបោះ​ជំហាន​ទៅមុខ ទោះបីជា​ឃើញ​មាន​ឧបសគ្គ​ហែហូរ​នៅ​តាម​ផ្លូវ៕

មិន​ដែល​យឺត​ពេល​ទេ​ក្នុង​ការ​គិត​ឡើង​វិញ​អំពី​ជីវិត!

ចុចអាន៖ត្រឹមចេះអភ័យទោសឲ្យ​អ្នក​ដទៃ ផ្ដល់​ប្រយោជន៍​សុខភាពផ្លូវចិត្តខ្លួនឯងយ៉ាងលើសលុប

ចុចអាន៖តើឡានទំនើប ផ្ទះវីឡា ពិតជានាំយើងឲ្យស្ត្រេសបាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម