Connect with us

KPT+

ស្គាល់ជនបោកប្រាស់លើអនឡាញ តាមគន្លឹះទាំង ៦នេះ

បានផុស

នៅ

ការបោកប្រាស់លើបណ្ដាញសង្គមមានគ្រប់ទម្រង់ទាំងអស់ ទាំងផ្នែកមនោសញ្ចេតនា លុយកាក់ និងរូបភាពអាសអាភាស ហើយវាកំពុងរាលដាលកាន់តែច្រើនឡើងៗនៅគ្រប់ទិសទី។ ទោះបីមានការផ្សព្វផ្សាយច្រើនយ៉ាងណានាពេលកន្លងមក ​នៅតែមានមនុស្សចាញ់បោកគេអស់ប្រាក់រលីងពីខ្លួន និងមួយចំនួនត្រូវបានជនខិលខូចយករូបអាសអាភាសបង្ហោះ បង្ខូចកេរ្តិ៍ឈ្មោះ ឬគំរាមទាមទារនេះទាមទារនោះ ​តាមការចង់បានរបស់គេ។ ដូច្នេះដើម្បីការពារកុំឱ្យក្លាយជាជនរងគ្រោះនៃបោកប្រាស់តាមអ៊ីនធើរណេត យើងគប្បីពិនិត្យលើចំណុចទាំងនេះ៖

១. ពិនិត្យលើមនុស្សវ័យកណ្ដាល

7 Tips on How to Not Fall Victim to an Online Dating Scammer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងស្រុកយើង ជនខិលខូចភាគច្រើន ច្រើនតែជាអ្នកពោះម៉ាយ ឬមេម៉ាយ ដែលមានប្ដីឬប្រពន្ធស្លាប់ចោល រួចក៏សល់ទ្រព្យហូរហៀរ។ មិនអ៊ីចឹងទេ ជាអាណិកជន ចង់មកលេងស្រុកខ្មែរ តែពិបាករឿងទុកដាក់លុយកាក់។ ពួកគេប្រើសមាសភាពទាំងនេះ ទើបពួកយើងព្រមជឿច្រើន ព្រោះមនុស្សវ័យក្មេងមិនងាយសល់ទ្រព្យ ឬជាមនុស្សមានពេលដើរលំហែរនោះទេ។ ប្រសិនប្រទះនឹងនរណាម្នាក់តាមបណ្ដាញសង្គម ចេញក្រឡាមកបែបនេះ ជាការល្អបំផុត យើងត្រូវប្លុកចោលតែម្ដង។

២. សារភាពស្នេហ៍លឿនហួសហេតុ

7 Tips on How to Not Fall Victim to an Online Dating Scammer

ទើបឆាតជាមួយគ្នាបានមួយសប្ដាហ៍ ស្រាប់តែសារភាពស្រឡាញ់ភា្លមៗ នោះជាសញ្ញាក្រហមនៃចំណុចគួរប្រុងប្រយ័ត្ន។ មិនដែលមាននរណា មិនធ្លាប់ស្គាល់គ្នាសោះ ដោយគ្រាន់តែជជែកគ្នាតាមអនឡាញប៉ុន្មានថ្ងៃ អាចស្រឡាញ់គ្នាទៅកើតនោះទេ។ ទង្វើនេះ​ជាទង្វើបោកយ៉ាងច្បាស់ក្រឡែត។ ដូច្នេះកុំចាំស្អែក ​ត្រូវឈប់ឆាតជាមួយទៀតទៅ។

៣. សុំជំនួយហិរញ្ញវត្ថុ

7 Tips on How to Not Fall Victim to an Online Dating Scammer

ជនខិលខូចជាច្រើនតែងតែប្រើរូបមន្តនេះញឹកគឺ ពួកគេមានគម្រោងមកប្រទេសយើងដើម្បីរៀបការជាមួយយើង ហើយពួកគេនឹងផ្ញើអីវ៉ាន់ឬលុយសុទ្ធមកឱ្យយើងទុក។ ប៉ុន្តែភ្លាមៗ មានបញ្ហាមួយចំនួនបានកើតឡើង ហើយពួកគេសុំឱ្យយើងផ្ញើប្រាក់ជួយគេសិន។ មិនអ៊ីចឹងទេ ពួកគេប្រាប់ថា ពួកគេបានផ្ញើវត្ថុមានតម្លៃមកឱ្យយើងហើយ បន្ទាប់មកខាងទទួលបញ្ញើនឹងខលមកសុំវេរលុយប៉ុនណេះ ប៉ុណ្ណោះ ជាមុនសិន សឹមទទួលអីវ៉ាន់។ល។ ​ នៅមានល្បិចជាច្រើនផ្សេងទៀតដែលត្រូវបម្រុងប្រយ័ត្ន ដូច្នេះសុំកុំវេរលុយផ្ដេសផ្ដាសឱ្យសោះ។

៤. ឆែកមើលរូបភាព និងប្រវត្តិរូប

7 Tips on How to Not Fall Victim to an Online Dating Scammer

អ្នកបោកប្រាស់ទាំងអស់ សុទ្ធតែលួចយករូបថតមនុស្សស្លូតត្រង់ពីបណ្តាញសង្គម ឬគេហទំព័រមកប្រើជារបស់ពួកគេ។ ដូច្នេះដើម្បីធានាថា ប្រវត្តិរូបនិងរូបថតជារបស់ពួកគេឬអត់ អ្នកគ្រាន់តែបញ្ចូលរូបភាពរបស់ពួកគេទៅក្នុង រូបភាពហ្គូហ្គល (Google Images) ហើយមើលថា តើវាបានប្រើដោយឈ្មោះដទៃដែរទេ។ បើមានឈ្មោះផ្សេង មានន័យថា គេបោកអ្នកប្រាកដណាស់។

៥. ប្រើបណ្ដាញសង្គមច្រើន

7 Tips on How to Not Fall Victim to an Online Dating Scammer

ជនខិលខូច ភាគច្រើនមិនសូវប្រើគណនីហ្វេសប៊ុកនោះទេ និងមិនសូវឆាតតាមបណ្ដាញនេះដែរ។ ជាញឹកញាប់ពួកគេតែងតែសុំលេខទូរសព្ទ ឬសុំឱ្យទាក់ទងគ្នាតាម Skype ឬ WhatsApp ជាដើម។ បើអ្នកមិនមាន មិនចាំបាច់ខំទៅបង្កើតគណនីតាមបណ្ដាញទាំងនេះទេ ព្រោះបើពួកគេមិនមែនជាជនបោកប្រាស់ បណ្ដាញណាក៏ទាក់ទងគ្នាបានដែរ។

៦. សុំណាត់ជួបពួកគេផ្ទាល់

7 Tips on How to Not Fall Victim to an Online Dating Scammer

ប្រសិនបើគេជា Scam លើបណ្ដាញសង្គម គេនឹងមិនហ៊ានជួបយើងផ្ទាល់ ព្រោះគេគ្មានរូបរាងពិត ត្បិតឈ្មោះ និងរូបថតដែលមានបច្ចុប្បន្ន សុទ្ធតែជាកម្មសិទ្ធិរបស់អ្នកដទៃ។ ​យើងអាចសាកល្បងណាត់ជួបគេដោយផ្ទាល់ តើគេហ៊ានជួបយើងដែរទេ។ បើគេមានលេស ច្បាស់ហើយថាគេបោក តែបើគេព្រម គួរកុំប្រហែស សូមហៅគ្នីគ្នាទៅជាមួយ និងជួបតែកន្លែងមានមនុស្សច្រើនប៉ុណ្ណោះ៕

ប្រែសម្រួល៖ ​សន្យា

ប្រភព៖ Bright Side

ចុចអាន៖ អ្នកប្រើទូរសព្ទ iPhone កុំចេះតែឱ្យលេខសម្ងាត់គេផ្ដេសផ្ដាស ប្រយ័ត្នបែកធ្លាយរូបភាពអាសអាភាស

ចុចអាន៖ នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់ឲ្យប្រុងប្រយ័ត្ន ចំពោះការឆ បោក ក្រោមរូបភាព «មនោ សញ្ចេតនា» លើបណ្តាញ សង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម