Connect with us

KPT+

គុណសម្បត្តិ ៣យ៉ាងនៃស្នេហាខុសជំនាន់ ឬរៀបការជាមួយដៃគូអាយុច្រើនជាង

បានផុស

នៅ

គូស្វាមីភរិយាដែលមានគម្លាតអាយុគ្នាខ្លាំងមិនថាបុរសវ័យច្រើនជាង ឬស្ត្រីវ័យច្រើនជាង អាចជារឿងមិនពេញភ្នែកញាតិនៅក្នុងសង្គម ទាំងក្នុងអតីតកាល និងបច្ចុប្បន្ននេះ។ ជាញឹកញាប់ពួកគេត្រូវប្រឈមនឹងបញ្ហាជាច្រើនរួមមានការមាក់ងាយ ការមិនពេញចិត្តពីសង្គម ឬខ្វះការគាំទ្រពីគ្រួសារ និងមិត្តភក្តិជាដើម។

យ៉ាងណាមិញ ស្នេហាគ្មានស្ដង់ដារជាក់លាក់មកកំណត់ឡើយថាត្រូវតែបែបនេះឬបែបនោះ​ ព្រោះអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលមិនស្ថិតលើអាយុ ឬទ្រព្យធនមានក្រនោះទេ ស្របពេលដែលគូស្នេហ៍គម្លាតអាយុគ្នាខ្លាំង មិនត្រូវបានគាំទ្រ ប៉ុន្តែអាចនឹងមានគុណសម្បត្តិជាច្រើនដូចជា៖

១. ជួបស្នេហ៍ពិត

6 Reasons Why Marriages With Huge Age Gaps Can Last a Lifetime, According to Study
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដល់ដំណាក់កាលដែលមនុស្សប្រុសស្រីលែងគិតប្រកាន់វ័យចាស់ឬក្មេង នោះក៏ជាពេលវេលាដែលបញ្ជាក់ថា ម្នាក់ៗមានស្នេហ៍ស្មោះពិតប្រាកដចំពោះគ្នា។ ខាងប្រុសអាចលែងចង់ហក់លោត និងចង់បង្កើតកូន មានគ្រួសារតូចមួយ ​ខណៈខាងស្រីមិនបានគិតពីទ្រព្យសម្បត្តិជាត្រីមុខ អ៊ីចឹងពួកគេនឹងកាន់តែយល់ពីគ្នា ហើយជួយកសាងសុភមង្គលឱ្យគ្នាទៅវិញទៅមកបាន។

គេក៏បានរកឃើញថា គូស្នេហ៍ខុសវ័យគ្នាឆ្ងាយ មានអត្រាលែងលះគ្នាទាប បើប្រៀបធៀបនឹងគូស្នេហ៍ស្របាលគ្នា។

២. ដៃគូចាស់យល់ពីអ្វីដែលប្តីឬប្រពន្ធក្មេងរបស់ខ្លួនត្រូវការ

6 Reasons Why Marriages With Huge Age Gaps Can Last a Lifetime, According to Study

មានមនុស្សវ័យចំណាស់ជាដៃគូ អ្នកនឹងទទួលបានការយោគយល់កាន់តែច្រើន ព្រោះគេមិនមែនជាក្មេងឈាមរាវ ឆេវឆាវ និងមានភាពអត់ធ្មត់ខ្ពស់ណាស់។ ម្យ៉ាងដៃគូចាស់តែងយកហេតុផលមកដោះស្រាយបញ្ហា ខណៈដៃគូក្មេងនិយមប្រើអារម្មណ៍មកបង្កជម្លោះបន្ថែមទៅវិញ។

រៀបការជាមួយមនុស្សចាស់ជាង អ្នកមានឱកាស និងពេលវេលាធ្វើអ្វីដែលអ្នកចង់ធ្វើបានច្រើន។ រៀបការជាមួយក្មេងដូចគ្នា ម្នាក់ៗនៅចង់សប្បាយ អាចត្រូវការរៀនសូត្របន្ថែម ត្រូវការពេលវេលាផ្ទាល់ខ្លួនសម្រាប់ចំណង់ចំណូលចិត្ត ឬចំណាប់អារម្មណ៍របស់ខ្លួន ខ្វះពេលឱ្យគ្នា។ ផ្ទុយទៅវិញគូស្នេហ៍ចាស់ មានអាជីពនឹងនរ ក៏ដូចជាមានពេលគ្រប់គ្រាន់ដើម្បីថែទាំអ្នក។

៣. អាពាហ៍ពិពាហ៍មានភាពចម្រុះ

6 Reasons Why Marriages With Huge Age Gaps Can Last a Lifetime, According to Study

ការដែលមានកម្រិតអាយុខុសគ្នា នឹងមានបទពិសោធន៍ ព្រមទាំងរឿងប្លែកៗគ្នាជាច្រើន ដើម្បីចែករំលែកឱ្យដៃគូ។ លើលោកនេះមានរឿងច្រើនដែលអ្នកមិនចេះ ដូច្នេះគូស្នេហ៍ខុសជំនាន់អាចស្វែងយល់ពីរបៀបរស់នៅរបស់មនុស្សដែលស្ថិតក្នុងវ័យខុសពីគេ និងរៀនសម្របតាមបានងាយ។ ការធំឡើងនៅក្នុងសម័យវប្បធម៌ផ្សេងគ្នា នោះក៏មានរឿងជាច្រើនដែលត្រូវចែករំលែកជាមួយគ្នាដែរ។

ត្រង់ណេះ មិនមែនគូស្នេហ៍ក្មេងមិនអាចចែករំលែក ឬខ្វះសមត្ថភាពជាងគូស្នេហ៍ចាស់នោះទេ ​​ប៉ុន្តែតាមលទ្ធផលនៃការស្ទង់មតិភាគច្រើនដែលចេញផ្សាយដោយវេបសាយ Bright Side បានឱ្យដឹងថា គូស្នេហ៍ខុសជំនាន់មានភាពផ្អែមល្ហែមជាង ទំនាក់ទំនងរឹងមាំជាង និងភាគរយជោគជ័យជាងផងដែរ។

ទោះយ៉ាងណា ស្នេហាគ្មានរូបមន្តទេ សំខាន់ឱ្យតែដៃគូចេះយោគយល់ អត់អោន ស្មោះត្រង់ និងជឿជាក់លើគ្នា នោះសុភមង្គលនឹងមានច្រើនៗមិនខាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ

ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម