Connect with us

KPT+

សើច​រាល់ថ្ងៃ ជួយ​សម្រួលផ្លូវអារម្មណ៍យ៉ាង​ច្រើន ពិសេស​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ

បានផុស

នៅ

សំណើចចេញ​ពី​ចិត្ត ជួយសម្រួលផ្លូវអារម្មណ៍យ៉ាង​ច្រើន ហើយ​កាលណា​ផ្លូវ​ចិត្ត​យើង​ល្អ សុខភាព​រាងកាយ​ក៏​ល្អ​តាម​ហ្នឹង​ដែរ។

១- រំសាយទុក្ខ

cute-asian-girl-smiling-and-looking-up image - Free stock photo - Public  Domain photo - CC0 Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សើចអាច​ធ្វើទៅ​បាន លុះត្រាអារម្មណ៍យើងរីករាយ គ្មានក្ដីកង្វល់ ភាពភ័យខ្លាច ឬខឹងសម្បារ។ ពេលគ្នាយើងតានតឹងអារម្មណ៍ ដោយសារបញ្ហាផ្ទាល់ខ្លួន ឬការងារ សំណើចអាចជួយផ្លាស់ប្ដូរបរិយាកាសតានតឹងក្នុងខ្លួនឲ្យមកធូរស្រាលបាន។

អារម្មណ៍នឹងផ្លាស់ប្ដូរ ពេលមានសំណើចក្អាកក្អាយ។ ហេតុនេះកុំព្យាយាមក្រសោបភាពសោកសៅ ហើយយកវិធីផ្សេងពីនេះ ដូចជា ជិះ ដើរលេង អាចជួយឲ្យជីវិតពោរពេញដោយផាសុកភាព។

២- បង្កើនទំនាក់ទំនងល្អ

Selfie Group Of Asian Business Female Friend Smile Together Take Photo From  Smartphone With Happiness Cheerful Stock Photo - Download Image Now - iStock

ក្រៅពីការងារ និងការប្រាស្រ័យទាក់ទង សំណើចជារឿងសំខាន់ក្នុងជីវិត។ គិតមើល៍ ពេលឈ្លោះជាមួយមនុស្សយើងស្រលាញ់​ចូលចិត្ត ស្អែកឡើងមានអារម្មណ៍បែបណា?

បើអារម្មណ៍បែបនេះមានត្រឹមកន្លះខែ វាអាចវិវត្តទៅជាសោកសៅយ៉ាងលឿន តានតឹង ឈានដល់បាក់ទឹកចិត្ត ជះឥទ្ធិពលមិនល្អលើខួរក្បាលទៀត។ សាកវិធីងាយៗដើម្បីដោះស្រាយបញ្ហាតានតឹង៖
– និយាយកំប្លែងឲ្យបានច្រើន
– មើលវីដេអូ ឬអ្វីដែលជួយឲ្យអារម្មណ៍រំភើប
– លួងលោម ឬធ្វើអ្វីក៏បានឲ្យតែមានអារម្មណ៍សើចសប្បាយ

បែបនេះភាពសោកសៅនឹងរលាយបន្តិចម្តងៗ ជំនួសមកវិញដោយស្នាមញញឹម និងក្តីសង្ឃឹម ធ្វើឲ្យជីវិតកាន់តែរីករាយ ល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

៣- បង្កើនភាពស្និទ្ធស្នាល

Two beautiful happy Asian girls friends laugh and smile together while  having fun | Stock Images Page | Everypixel

ទំនាក់ទំនងរបស់យើង និងនរណាម្នាក់កាន់តែស្និទ្ធស្នាល បើលេងសើចជាមួយគ្នាច្រើន អាចជាវិធីសាស្ត្របន្តិចបន្តួច សម្រាប់ប្តីប្រពន្ធបង្កើនភាពស្និទ្ធស្នាលតាមរយៈការសើចក្អាកក្អាយ ជាមួយគ្នា។ សើចជាផ្នែកមួយសម្រាប់បំពេញជីវិតយើង កែប្រែភាពអួអាប់ទៅភ្លឺថ្លា ហើយពេលណាសុខភាពផ្លូវចិត្តយើងល្អ សុខភាពផ្លូវកាយក៏ល្អដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សើច​ច្រើន​ចម្រើន​អាយុ ពិតកម្រិតណា?

ចុចអាន៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៨ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៣ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៥ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៦ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម