Connect with us

KPT+

ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ

បានផុស

នៅ

ប្រយ័ត្ន​ផង! បើ​កើត​ជំងឺ​ស្រ្តេស មិន​ព្រម​ធ្វើ​ការ​ព្យាបាល​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​មួយ​ចំនួន។ ប៉ុន្តែ​ដំណោះ​ស្រាយ​ល្អ​កាត់​បន្ថយ​អាការស្រ្តេស គឺ​ត្រូវ​គ្រប់​គ្រង​ខ្លួន​ឯង​ឲ្យ​បាន។ អត្ថបទ​នេះនឹង​ណែនាំ​វិធី​សាស្ត្រ​មាន​ប្រសិទ្ធ​ភាព អាច​​គ្រប់​គ្រង​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន។

១- ធ្វើ​ចិត្ត​ឲ្យ​ស្ងប់

Five Practical and Proactive Tips to Help Reduce Anxiety
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាដំបូង គួរ​ផ្តោត​លើ​ផ្លូវ​ចិត្ត​ជាមុន ព្រោះ​ស្រ្តេស​ជា​បញ្ហា​ផ្លូវ​ចិត្ត ហើយ​គន្លឹះ​ទាំង​នេះ អាច​ជួយ​ដោះ​ស្រាយ​បាន៖

– ចំណាយ​ពេល​សរសេរ​បញ្ហា​ផ្ទាល់​ខ្លួន៖ អាច​សរសេរ​ពី​ក្តី​កង្វល់​ពាក់​ព័ន្ធ​បញ្ហា​យើង​កំពុង​ប្រឈម ដូចជា ការងារ រៀនសូត្រ គ្រួសារ មិត្តភក្តិ ឬ​ស្នេហា។ សរសេរ​ពី​បញ្ហា​ទាំង​នោះ និង​អារម្មណ៍​យើង​មាន​លើ​បញ្ហា ធ្វើ​បែប​នេះ​អាច​ជួយ​ដោះ​ស្រាយ​ស្រ្តេស​បាន។

– កុំ​លាក់​អារម្មណ៍​តែ​ម្នាក់​ឯង៖ ព្យាយាម​បង្ហាញ​បញ្ហា​ទាំង​អស់​ចេញ​មក​ក្រៅ។ អាច​យំ ឬ​សើច​តាម​ចិត្ត​អ្នក ក៏​អាច​និយាយ​បញ្ហា​នេះ​ទៅ​កាន់​នរណា​ម្នាក់​យើង​ទុក​ចិត្ត ឬ​មនុស្ស​ជាទី​ស្រលាញ់ ព្រោះ​យើង​អាច​ទទួល​បាន​ដំបូន្មាន​ល្អៗ ជួយ​បង្កើន​ភាព​ស្និតស្នាល​ជាមួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ​ទៀត​ផង។

– រៀន​ជំនាញ​មួយ​ចំនួន៖ គ្រប់​គ្រងពេល​វេលា ឬ​ដោះ​ស្រាយ​បញ្ហា គឺ​សំខាន់​ណាស់​ដើម្បី​គ្រប់​គ្រង​អាការៈ​ស្រ្តេស។

– ចេះ​បត់​បែន​អារម្មណ៍ និង​គ្រប់​គ្រង​ស្ថានភាព៖ នៅ​ពេល​អាច​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​បាន យើង​នឹង​ឃើញ​ថា មិន​សូវ​ស្រ្តេសដូច​ពី​មុន​ទេ។

– ធ្វើ​អ្វី​យើង​ចូល​ចិត្ត៖ ទោះ​បីជា​ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ តែ​ការ​សម្រាក​យូរៗ​ម្តង​ ក៏​សំខាន់​សម្រាប់​យើង​ដូច​គ្នា ដោយ​ធ្វើ​តាម​វិធី​មួយ​ចំនួន​ដូចជា៖

AceTronic Industrial Controls | Is your sanitizer effective and safe at  protecting you, your employees and visitors? - AceTronic Industrial Controls
  • ធ្វើ​កិច្ចការ​ផ្ទះ ដូចជា សម្អាត​ផ្ទះ ចម្អិន​ម្ហូប ឬ​ថែ​សួន
  • សរសេរ គូររូប ឬ​ច្រៀង​លេង
  • ចូល​រួម​កម្មវិធី​ស្ម័គ្រ​ចិត្ត​ណា​មួយ
  • កុំ​គិត​ច្រើន​ពី​រឿង​អតីតកាល និង​អនាគត ត្រូវ​រស់​នៅ​ជាមួយ​នឹង​បច្ចុប្បន្ន​ភាព
  • ធ្វើ​សមាធិ។

២- ធ្វើ​រាងកាយ​ឲ្យ​ស្ងប់

Dealing With A Stressed Partner: Help Your Spouse Cope With Stress

ហាត់​ប្រាណ ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស​គ្រប់​គ្នា។ ពេល​​ស្រ្តេស ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​រាង​កាយ​ស្ងប់​ ជួយ​បង្កើន​មេតាបូលីស។បើ​យើង​មិន​ធ្លាប់​ហាត់​ពី​មុន​មក​សោះ អាច​ចាប់​ផ្តើម​លំហាត់​ប្រាណ​ស្រាលៗ ដូច​ជា ដើរ រួច​ចាំ​បង្កើន​កម្រិត​បន្តិច​ម្តងៗ។

សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ដូចជា លាងចាន បោកខោអាវ ឬ​ជូត​ផ្ទះ សុទ្ធ​តែ​ជា​ជម្រើស​ល្អ។ តិចនិក​ផ្សេង​ទៀត ដូចជា ហាត់​ដក​ដង្ហើម យ៉ូហ្គា ថៃជិ និង​សម្រាក​សាច់​ដុំ អាច​ជួយ​កាត់​បន្ថយ​​ស្រ្តេស​បាន​ដូច​គ្នា។ លំហាត់​ប្រាណ​ទាំង​នេះ ជួយ​គ្រប​គ្រង​ចលនា​ដង្ហើម បន្ថយ​ចង្វាក់​បេះដូង បន្ថយ​សម្ពាធ​ឈាម ជួយ​សម្រួល​ដល់​ការ​ស្រូប​យក​អុកស៊ីហ្សែន ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​​បញ្ហា​ស្រ្តេស​បាន។

គន្លឹះ​ងាយៗ​ខាង​លើ ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស។ យ៉ាងណា បើ​យើង​នៅ​តែ​មាន​លេច​ចេញ​រោគ​សញ្ញា​ស្រ្តេសធ្ងន់ធ្ងរ​ និង​រ៉ាំរ៉ៃ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​យក​ការព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស

ចុចអាន៖ មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម