Connect with us

KPT+

ចូល​ចិត្ត​​ទំនិញ​​ចុះ​ថ្លៃ ​​១ ​​ថែម ​១ ប្រយ័ត្ន​​កើត​ជំងឺ​ធាត់

បានផុស

នៅ

គ្នាយើង​​ចូល​ចិត្ត​ដើរ​ផ្សារ​ ជា​ពិសេស​​ទិញ​​អាហារ​​​​ ចុះ​ថ្លៃ (Discount ) ឬ​ទិញ​​ ១​​ ថែម​ ១ អាច​ប្រឈម​​នឹង​ការ​កើត​ជំងឺ​ធាត់​​ខ្លាំង​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​​ថ្មី​មួយ​របស់​អង់គ្លេស​។

127 Asian Woman Buying Milk At The Supermarket Stock Photos, Pictures &  Royalty-Free Images - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​ជំងឺ​មហារីក ​ចក្រភព​អង់គ្លេស​​ ​រក​ឃើញ​ថា អ្នក​​​ចូល​ចិត្ត​​ញ៉ាំ​​អាហារ​ ​បែប​ទិញ​ចុះ​ថ្លៃ​ មាន​ ៥០​%​ ជួប​ហានិភ័យ​​​ជំងឺ​ធាត់​​​ខ្លាំង​ បើ​ធៀប​ទៅ​នឹង​​អ្នក​​ពុំ​សូវ​​​​​​​មាន​ចំណូល​ទិញ​តាម​វិធី​​នេះ​។

ការ​​សិក្សា ផ្អែក​លើ​ទិន្នន័យ​ ១​៦.០០០​​គ្រួសារ ​នៅ​អង់គ្លេស​ បាន​បង្ហាញ​ថា​ ក្នុង​មួយគ្រួសារ​យ៉ាង​តិច​​មាន​​អាហារ​ជា​ទំនិញ​ចុះ​ថ្លៃ​​ ១ ​ពេល​ក្នុង​ចំណោម​​អាហារ​ទាំង​បី​​ពេល​ ហើយ​​អាហារ​ទាំង​នោះ​ ភាគ​ច្រើន​ជា​ទំនិញ​ដាក់​លក់​ចុះ​ថ្លៃ​មក​ពី​ផ្សារ​ទំនើប​។

Student Discount | Rosa's Thai Cafe | The home of modern Thai food

ចំពោះ​អាហារ​ដាក់​លក់​ចុះ​ថ្លៃ ​សុទ្ធ​សឹង​តែ​ផ្តល់​ផល​មិន​ល្អ​ដល់​សុខភាព​ តួ​យ៉ាង​ដូច​ជា​ ​អាហារ​បំពង ពោត​លីង សូកូឡា​ និង​អាហារហឹរ​ជា​ដើម​។ សម្រាប់​អ្នក​​ចូល​ចិត្ត​ទិញ​ទំនិញ​ខាង​លើ​ចន្លោះ ៤០-៨០ ភាគរយ មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ ​៥៤​% ​អាច​កើត​ជំងឺ​ធាត់​​ បើធៀប​នឹង​អ្នក​​ទិញ​​ទំនិញ​ចុះថ្លៃត្រឹម ២០​ ភាគរយ​។

ការ​សិក្សា​​ខាង​លើ គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​​មតិ​យោបល់​ពី​រដ្ឋាភិបាល​​អង់គ្លេស ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បិទ​​ កម្មវិធី​​​ទិញ​ ១​ ថែម​ ១ ទៅ​លើ​​អាហារ​​​គ្មាន​ប្រយោជន៍​ចំពោះ​សុខភាព​ ដែល​ជា​យុទ្ធសាស្រ្ត​ប្រឆាំង​កំណើន​ជំងឺ​ធាត់ ​ជា​ពិសេស​លើ​ក្មេង​ៗ​។

បើ​តាម​លោក Alison Cox នាយក​​​ផ្នែក​ស្រាវជ្រាវ​ប្រឆាំង​ជំងឺ​មហារីក​ នៃ​មូលនិធិ​មជ្ឈមណ្ឌល​ស្រាវជ្រា វ​​ជំងឺ​មហារីក​​ ចក្រភព​អង់គ្លេស​​ បាន​និយាយ​ថា​ “រដ្ឋាភិបាល ​បាន​ស្នើ​សុំ​ឲ្យ​បិទ​​​ការ​ដាក់​លក់​ចុះ​ថ្លៃ​លើ​អាហារ​​​​គ្មាន​ប្រយោជន៍​សម្រាប់​សុខភាព​ត្រឹម​ម៉ោង​ ៩​ យប់​។ នេះ​ជា​ជំហាន​មួយ​ឆ្ពោះ​កាន់​​ការ​ប្រឆាំង​នឹង​ជំងឺ​ធាត់​។ សម្រាប់​ពេល​នេះ ​​ពួក​យើង​ចង់​ឃើញ​​បម្រាម​​ទៅ​លើ​​ការ​ដាក់​ស្លាក​លក់​ចុះ​ថ្លៃ​លើ​​អាហារ​គ្មាន​ប្រយោជន៍​សម្រាប់​សុខភាព​ ក៏​ដូច​ជា​ភេសជ្ជៈ​មួយ​ចំនួន​ផង​ដែរ ​ជា​ពិសេស​​​ក្បែរ​កន្លែង​គិត​លុយ។ ហើយ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​​គ្រួសារ​ទាំង​មូល​ជ្រើស​រើស​ជម្រើស​ល្អ​សម្រាប់​សុខភាព​វិញ​”។

2,792 Fat Person Walking Photos - Free & Royalty-Free Stock Photos from  Dreamstime

នៅ​អង់គ្លេស ​​ក្មេង​​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ មាន​បញ្ហា​ឡើង​ទំងន់​ ឬ​ធាត់​ខ្លាំង​​​ ពេល​ពួក​គេ​​រៀន​​បឋម​សិក្សា ហើយ​ចំនួន​នេះ​កើនឡើង​ត្រី​គុណ នៅ​ពេល​គេ​ចប់​បឋម​សិក្សា​។

ការ​សិក្សា​​​រក​ឃើញ​ដែរ​ ភាព​ធាត់​ខ្លាំង​ ឬ​ជំងឺ​ធាត់​ខ្លាំង​អាច​បង្កើន​ហានិភ័យ​​ជំងឺ​មហារីក​ប្រមាណ ​១៣ ​ប្រភេទ​ផ្សេង​ៗ​គ្នា ​រួម​ទាំង​​ជំងឺ​មហារីក​ពោះ​វៀន និង​មហារីក​សុដន់៕​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់

ចុចអាន៖ អាហារ​មិន​ល្អ ស្ថិតក្នុង​ចំណោម​ករណី​​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់ច្រើន​បំផុតលើ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

បុរសវ័យ៦៤ឆ្នាំ កាប់ប្រហារបុរសវ័យ៨២ឆ្នាំរបួសធ្ងន់ ដោយសារស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ នាទី មុន

ដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិជាមធ្យមប្រមាណ ៣០០ នាក់ បានចេញ-ចូល ផ្សារបុរាណទួលទំពូង ក្នុងមួយថ្ងៃៗ

ព័ត៌មានជាតិ២៥ នាទី មុន

វរសេនីយ៍ត្រី ប្រាក់ សេងហុង លើកពីតម្លៃនៃការព្យាយាមតស៊ូ ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ដ្រយោធានៅចិន

ព័ត៌មានជាតិ៣១ នាទី មុន

លោកស្រី ជា សិរី ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ នឹងបន្តងើបឡើងជាមួយកម្រិតទាបនៃអតិផរណា

ព័ត៌មានជាតិ៣២ នាទី មុន

អគ្គស្នងការរង ជំរុញភ្នាក់ងារសន្តិសុខឯកជនបន្តចូលរួមជាមួយសមត្ថកិច្ចបង្ការទប់ស្កាត់បទល្មើសក្នុងសង្គម  

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម