Connect with us

KPT+

មូលហេតុដែលធ្វើឲ្យអ្នកឧស្សាហ៍ភ្លេចភ្លាំង មិនចាំសូម្បីរឿងតូចៗកើតឡើងក្នុងជីវិត

បានផុស

នៅ

មនុស្សបើមានអាយុច្រើន អាចនឹងភ្លេចភ្លាំងខ្លះៗជារឿងធម្មតា ព្រោះការរស់នៅប្រចាំថ្ងៃមានសកម្មភាពច្រើន។ ពេលខ្លះ យើងអាចភ្លេចអ្វី ដែលយើងធ្វើជាទម្លាប់។

រោគសញ្ញាទាំងនេះ​ហាក់​ដូចជា​មិនមាន​អ្វីប្លែកទេ​ ប៉ុន្តែ​ប្រសិនបើ​កើតឡើង​ញឹកញាប់​ អាច​ជា​​សញ្ញា​នៃ​ជំងឺ​អាល់ហ្សៃមឺរ​ដែល​ជា​មូលហេតុ​ចម្បង​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន។

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ភ្លេចភ្លាំង​ច្រើន ​រឿង​ខ្លះ​មិន​ចាំ​សូម្បី​តែ​បន្តិច ៖

សម្រាក​មិន​គ្រប់គ្រាន់ ប្រសិន​បើអ្នក​សម្រាក​មិន​គ្រប់​ពេល​ជា​ច្រើនថ្ងៃ​ ឬ​គេង​តិច​ជាង ៧-៨ ម៉ោង​ ខួរក្បាល​នឹង​បន្ត​ធ្វើការ​យ៉ាង​លំបាក​ ហើយ​អស់កម្លាំង ​ជា​លទ្ធផល​យើង​មិន​ផ្តោត​អារម្មណ៍​លើ​អ្វី​មួយ​ ហើយ​ឆាប់​ខឹង​និងភ្លេចភ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាងកាយ​ហត់នឿយ​ពេក ទោះបីជា​គេង​អស់​ច្រើន​ម៉ោង​ ក៏​នៅ​តែ​ហត់​ និង​ប៉ះពាល់​ដល់​ការ​ចងចាំ​ ជាពិសេស​ខួរក្បាល​ធ្វើឲ្យ​ភ្លេចភ្លាំងរឿងតូចៗជាច្រើន។

ធ្វើអ្វី​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ មនុស្សអាចធ្វើអ្វីៗបានច្រើន​ក្នុង​ពេល​តែមួយ ប៉ុន្តែខួរក្បាល​របស់​យើង​មិន​អាច​ផ្ដោត​លើ​រឿង​តែ​មួយ​បានទេ។ នេះជាបញ្ហាធំ ដែលខួរក្បាលមិនអាចចាប់បានសូម្បីតែមួយរឿង។

ផឹក​ស្រាបៀរ​ឬ​អាល់កុល​ច្រើន​ពេក ការផឹកស្រា​ច្រើន​ឬ​ផឹក​វា​ជា​រៀងរាល់ថ្ងៃ​ នឹងប៉ះពាល់​ដល់​ខួរក្បាល​ ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចងចាំ។ សកម្មភាពខួរក្បាល​នៅ​ក្នុង​ផ្នែក​នេះ ​ត្រូវ​បាន​កាត់បន្ថយ ដែលបណ្តាល​ឲ្យ​ភ្លេចភ្លាំង​ក្នុងកំឡុងពេល​ហូប​គ្រឿង​ស្រវឹង។ ជា​លទ្ធផល​មនុស្ស​មួយ​ចំនួន​មិន​ចាំ​ពី​អ្វី​ដែល​បាន​កើតឡើង ក្នុងអំឡុង​ពេល​នោះ​ទេ។

មាន​ស្ថានភាព​ស្ត្រេស​ខ្លាំង ​ភាព​អវិជ្ជមាន​តែង​ប៉ះពាល់​ដល់​អារម្មណ៍​ ដូចជា​ការ​ថប់បារម្ភ​ ឬ​សោកសៅ ​ក៏​ជា​មូលហេតុ​ដែល​ប៉ះពាល់​ដល់​ការ​ចងចាំ​ផង​ដែរ ​ពីព្រោះ​នៅ​ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ទាំងនេះ​ ខួរក្បាល​នឹង​បញ្ចេញ​សារធាតុ​បញ្ជូន​សរសៃ​ប្រសាទ​ច្រើន​ជាង​ធម្មតា។ នេះ​បណ្តាល​ឲ្យ​មាន​បញ្ហា​នៃ​ការ​ចងចាំ វា​ក៏​ប្រឈម​នឹង​ការ​គេង​មិន​លក់​ផង​ដែរ។

ជំងឺ​ធ្លាក់ទឹកចិត្ត ការ​ភ្លេចភ្លាំង​អាច​កើត​មាន​ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ព្រោះពួកគេ​មិន​អាចផ្តោតអារម្មណ៍​លើ​អ្វីដែ​លនៅពីមុខ​ ក៏ដូចជាភាពធម្មតានៃ​សារធាតុគីមី​ ដែល​ខួរក្បាល​អាច​ប៉ះពាល់ដល់ការចងចាំនិង​គំនិត។

ជំងឺ​មូលដ្ឋាន ដូចជាទីរ៉ូអ៊ីត លើសឈាម ថ្លើម​ និង​តម្រងនោម ​ទឹកនោមផ្អែម​ ជំងឺទាំងនេះ​ប៉ះពាល់​ដល់ការ​បញ្ជូន​ឈាម​ទៅ​ខួរក្បាល។ ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ​អាច​បណ្ដាល​ខួរក្បាល​ដំណើ​​​ខុសប្រក្រតី​ និង​អាចប៉ះពាល់ដល់​ការ​ចងចាំ។ លើស​ពី​នេះ​ ការ​ព្យាបាល​ជំងឺ​ជាមួយ​នឹង​ថ្នាំ​មួយ​ចំនួន​ មាន​ផល​ប៉ះពាល់​ដល់​មុខងារ​ខួរ​ក្បាល។

ការ​ប្រើ​ថ្នាំ​មួយ​ចំនួន ថ្នាំ Anticholinergic ថ្នាំ sedative, ថ្នាំ​បន្ថយ​ជាតិខ្លាញ់​ក្នុងឈាម, អាឡ័កស៊ី, ជំងឺ​សរសៃប្រសាទ, ជំងឺ​ស្ទះ​ពោះវៀន, ជំងឺ​បេះដូង​និង​សំពាធឈាម។ ល។ ថ្នាំទាំងនេះ សុទ្ធតែរួមចំណែកក្នុងការធ្វើឲ្យបាត់បង់ការចងចាំ ប្រសិនបើប្រើច្រើនលើសកម្រិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គួរយល់ដឹង! គិត​បែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹង​ជំងឺភ្លេចភ្លាំងនៅពេលអនាគត

ចុចអាន៖គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៧ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ២៤ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម