Connect with us

KPT+

ជំងឺ​ផ្លូវ​ចិត្ត​ ៣ប្រភេទ កើតចំពោះមនុស្សគ្រប់វ័យ ​និងអាចបន្តរ៉ាំរ៉ៃពេញមួយជីវិត

បានផុស

នៅ

ជំងឺផ្លូវចិត្ត ជាឃាតកសម្ងាត់ ធ្លាប់សម្លាប់មនុស្សអស់ជាច្រើននាក់មកហើយ។ ដោយសារវាកើតឡើងពីក្នុងចិត្ត និងបន្តរ៉ាំរ៉ៃតែក្នុងខ្លួន ក៏ដូចជាលេចចេញមកក្រៅតិចតួច ទើបទាំងអ្នកជំងឺខ្លួនឯង ទាំងអ្នកជុំវិញ មិនសូវចាប់អារម្មណ៍ ធ្វេសប្រហែស រហូតនាំឱ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងបុគ្គល ទំនាក់ទំនងសង្គម ឬឈានដល់ការផ្ដាច់ចេញពីពិភពខាងក្រៅទាំងស្រុងតែម្ដង។

ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់នេះ គួរយល់ដឹងអំពីជំងឺផ្លូវចិត្ត ​៣ប្រភេទខាងក្រោម ហើយត្រូវយកចិត្តទុកដាក់តាមដាន និងស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា។

១. ជំងឺបាយប៉ូឡា (Bipolar disorder)

Top 7 Signs to Look for in Bipolar Disorder
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ Bipolar គេអាចហៅ​ម្យ៉ាង​ទៀត​ថា manic depression គឺ​​ជា​ស្ថានភាព​​ជំងឺ​ផ្លូវ​​ចិត្ត​ធ្ងន់​ធ្ងរ​​ដែល​បណ្តាល​​ឲ្យ​អ្នក​ជំងឺ​​ប្រែប្រួល​​អារម្មណ៍​​យ៉ាង​ខ្លាំង​។ អ្នក​ជំងឺ​​អាច​ផ្លាស់​ប្តូរ​ពី​អារម្មណ៍​សប្បាយ​ខ្លាំង (mania) ទៅ​ជា​ពិបាក​ចិត្ត​ខ្លាំង (depression) ។ នៅ​​ពេល​​អារម្មណ៍​ធ្លាក់​ចុះ អ្នកជំងឺ​​នឹង​ពិបាកចិត្ត បាក់​ទឹកចិត្ត អស់​សង្ឃឹម និង​លែង​ចង់​ធ្វើ​សកម្មភាពប្រចាំ​ថ្ងៃ​អ្វី​ទាំង​​អស់​​ ។ តែ​នៅ​ពេល​សប្បាយ​វិញ អ្នកជំងឺ​​មាន​អារម្មណ៍​រំភើប​ខ្លាំង​ និង​មាន​ថាមពល​ពេញ​ខ្លួន​តែ​​ម្តង។ ការ​ប្រែប្រួល​អារម្មណ៍​បែប​នេះ​កើត​ឡើង​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​២​ទៅ​​៣​ដង​ក្នុង​មួយ​សប្តាហ៍​ ​​ចំពោះ​​ករណី​​ធ្ងន់​ធ្ងរ​​ខ្លាំង​។ សញ្ញា​របស់​ជំងឺ bipolar អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​អ្នកជំងឺ​​ជាមួយ​​អ្នក​ដទៃ ពិបាក​ដល់​ការងារ​ ​ការ​រៀន​សូត្រ និង​ថែម​ទាំង​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង។

ការព្យាបាល

ការ​ព្យាបាលជំងឺ​នេះ មិន​អាច​​ជាសះស្បើយ​នោះ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍អ្នកជំងឺ​​នឹង​នរ​បាន។ ការ​ព្យាបាល​នឹង​ត្រូវ​បាន​កំណ​ត់​ដោយ​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ ដែលរួមមាន ការ​ព្យាបាល​ដោយប្រើ​ថ្នាំពេទ្យ ​ការ​ពិគ្រោះ​យោបល់ជាមួយអ្នកជំនាញផ្លូវចិត្ត និងអាចឈានដល់ការ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ ប្រសិនក្នុង​ករណី​ធ្ងន់ធ្ងរ។

២. ជំងឺវិកលចរិត (Schizophrenia)

7 Warning Signs of Schizophrenia – Cleveland Clinic

ជំងឺ​​វិកលចរិត គឺជា​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គិត។​ អ្នកមានជំងឺនេះ​​នាំ​ឲ្យ​​មិន​អាច​បែក​ចែក​បាន​ថា​អ្វី​ជា​ការ​ពិត ឬ​មិន​ពិត។ ការ​គិត​របស់អ្នកជំងឺ​​​អាច​ប្រែ​ទៅ​ជា​លឿន ឬ​ក៏​យឺត​ជាង​មុន ឬ​ក៏​គាំង​តែ​ម្តង ជាហេតុ​នាំ​ឲ្យ​ល្បឿន​នៃ​ការ​និយាយ​ស្តី​របស់អ្នកជំងឺ​​ក៏​ប្រែប្រួល​ទៅ​តាម​ហ្នឹង​ផង​ដែរ។ មិន​​តែ​ប៉ុណ្ណោះ ​សមត្ថភាព​នៃ​ការ​គិត​ពិចារណា ការ​ចងចាំ ឬ​ក៏​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​របស់អ្នកទាំង​នោះ​​អាច​នឹង​ធ្លាក់​ចុះ ឬ​ក៏​បាត់បង់​ទាំងស្រុងតែម្ដង។

អ្នក​ជំងឺ​វិកលចរិត អាច​នឹង​មាន​អាកប្បកិរិយា​ប្លែកៗ​ខុស​ពី​គេ​ដោយ​សារ​តែ​ពួក​គេ​អាច​ស្តាប់​ឮនូវ​​អ្វី​ដែល​មិន​ពិត មើល​ឃើញ​នូវ​អ្វី​​ដែល​អ្នក​ដទៃ​មើល​មិន​ឃើញ បក​ស្រាយ​ព័ត៌មាន​ដែល​ទទួល​បាន​ខុស​ពី​ការ​ពិត ប្រយ័ត្ន​ប្រយែង​ហួសហេតុ និង​មាន​អារម្មណ៍​ឆេវឆាវ​អាច​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​ទៀត​ផង​។

ការព្យាបាល

ដោយ​សារ​តែ​ជំងឺ​វិកល​ចរិត​នេះ​ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ វា​​តម្រូវ​ឲ្យ​ធ្វើ​ការ​ព្យាបាល​មួយ​ជីវិត។គេ​មិន​អាច​ព្យាបាល​ជំងឺ​​នេះ​ឲ្យ​ជា​ដាច់​នោះ​ទេ ក៏​ប៉ុន្តែ​គេ​អាច​ព្យាបាល​រោគ​សញ្ញា​របស់​ជំងឺនេះ​ដោយ​ការ​ប្រើ​​ថ្នាំ និង​ការ​ព្យាបាល​តាម​បែប​ពុទ្ធិ​អាកប្បកិរិយា។

​ការ​ព្យាបាល​​តាម​បែប​ពុទ្ធិអាកប្បកិរិយា ជាវិធី​ព្យាបាល​ដែលធ្វើ​ឡើង​តាម​រយៈ​ការ​ជួយ​អ្នក​ជំងឺ​ឲ្យ​គិត​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ ដើម្បី​ស្វែង​រក​ទម្លាប់​មិន​ល្អ​ណាមួយ​​ដែលជំងឺ​បង្ក​ឲ្យ​មាន​ជំងឺ​នេះ។

គ្រូពេទ្យ​ក៏​អាច​នឹង​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​សរសៃ​ប្រសាទ​ប្រចាំ​ថ្ងៃ​ផង​ដែរ ដើម្បី​ចៀសវាង​ការ​កើត​​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀតដូចជា ការ​មាន​ជំនឿ និង​ការ​គិត​​ខុស​ពី​ការ​ពិត​ជាដើម។ លើស​ពី​នេះ គ្រូពេទ្យ​អាច​នឹង​បន្ថែម​ការ​ព្យាបាល​បែប​ចិត្តសាស្ត្រ​សង្គម​ដល់​អ្នក​ជំងឺ ដើម្បី​ប្រាកដ​ថា​​អាច​​​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជាមួយ​នឹង​អ្នក​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ។

៣. ជំងឺ OCD (Obsessive compulsive disorder)

Obsessive compulsive disorder (OCD) - MyDr.com.au

ជំងឺ OCD គឺ​ជាជំងឺម្យ៉ាង​​ប៉ះ​ពាល់​ទាំង​រាង​កាយ​ និង​ផ្លូវ​ចិត្ដ​របស់​អ្នក​ជួប​បញ្ហានេះ។ ជំងឺ​មួយ​នេះ គេ​ឲ្យ​និយម​ន័យ​តាម​ពាក្យ​របស់​វាថា​ គឺ​អ្នក​ជំងឺ​​ព្យាយាម​ធ្វើ​រឿង​ដដែល​ៗ តែង​តែ​មិន​អស់​ចិត្ដ​ជាមួយ​រឿង​ដែលខ្លួន​​ធ្វើ​រួច។ វាជា​ជំងឺ​ថប់​បារម្ភ វា​មិន​មែន​ជា​ជំងឺ​សរសៃ​ប្រសាទទេ។ សញ្ញា​ជាក់​លាក់​ជុំ​វិញ​ជំងឺ​មួយ​នេះ មាន​ភាព​​ទូលំទូលាយ​ពេក ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ពិបាក​យល់​ពី​វា​ អាច​ថាអ្នកជំងឺខ្លួន​ឯង​​មិន​អាច​ដឹង​ថា​ខ្លួន​មាន​ជំងឺ OCD ​ផង​ នៅពេល​ខ្លះ។

ជំងឺ​នេះ​​អាច​មាន​លក្ខណៈ​ឈឺ​ចាប់​ និង​ងងឹត​សូន្យ​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន។ មនុស្ស​កើត OCD មិន​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​សង្គម​ពិត​ខាង​ក្រៅ​​ទេ។ ពួក​គេ​គ្រាន់​តែ​ភ័យ​ខ្លាច​ខ្លាំង និង​ខ្លាច​មាន​អ្វី​កើត​ឡើង​មិន​ល្អ​លើ​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេង​គិត​ថា គេ​ឆ្កួត ឬមាន​សតិ​​មិន​ប្រក្រតី​។ អ្នកមាន​ជំងឺនេះ​​​ក៏​ដឹង​ដែរ​ថា ភាព​ភ័យ​ខ្លាច​របស់ខ្លួន​ វាមិន​សម​ហេតុ​ផល តែ​គេ​មិន​អាច​បញ្ឈប់​វា​បាន​ទេ​។

មិន​ថា​ក្មេង មិន​ថា​មនុស្ស​ធំទេ​​ សុទ្ធ​តែ​អាច​កើត OCD បាន​ទាំង​អស់។ ភាគច្រើនអ្នកកើតជំងឺនេះ ​មិន​បាន​ចាប់​អារម្មណ៍ពីអ្នកជុំវិញខ្លួនទេ ដោយ​ទៅ​គិត​រឿង​ផ្លូវ​ងងឹត​ ឬ​ទុក​គ្នា​ចោល ព្រោះយល់​ថា វា​មិន​​មែន​​ជា​បញ្ហា​អី​ធ្ងន់​ធ្ងរ។

ការព្យាបាល

OCD ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ដ។ ទោះ​បី​ជា​មាន​ការ​ព្យាបាល​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​ជំងឺ​នេះ​នៅ​តែ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឃាតកផ្លូវចិត្ត ៣ ប្រភេទ សម្លាប់មនុស្សមិនរើសមុខ គេឯងតែងយល់ច្រឡំថា ជាជំងឺប្រចាំកាយ

ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត

ចុចអាន៖ ជំងឺផ្លូវចិត្ត ៧ប្រភេទយើងមិនធ្លាប់ដឹង និងឧស្សាហ៍ច្រឡំគ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម