Connect with us

KPT+

ទង្វើ ៣ យ៉ាងសំខាន់ ត្រូវបន្តអនុវត្ត ទោះបីកូវីដ-១៩រលាយបាត់

បានផុស

នៅ

វិបត្តិកូវីដ-១៩ មិនអំណោយផលសម្រាប់ការរស់នៅក្នុងស្ថានភាពដូចពីមុនឡើយ។ បរិបទបច្ចុប្បន្ន ​បានរុញច្រានរបៀបរស់នៅរបស់មនុស្ស ព្រមទាំងរបៀបទំនាក់ទំនងសង្គមផ្លាស់ប្ដូររហ័សពេក សឹងតែបត់មិនទាន់។ ត្បិតថា គ្រប់យ៉ាងហាក់តឹងតែងពិបាកសម្របតាមក៏ដោយ ​ក៏យើងត្រូវតែបត់បែនឱ្យទាន់បរិបទនេះ ពុំនោះទេយើងច្បាស់ជាប្រឈមបញ្ហាសុខភាព និងការរស់នៅមិនខានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាទម្លាប់ ៣ ដែលយើងត្រូវប្ដូរកំលុង និងក្រោយពេលវិបត្តិកូវីដ-១៩​៖

១. ប្រកាន់ខ្ជាប់ការរក្សាគម្លាត

មុនពេលវិបត្តិកូវីដ-១៩ផ្ទុះឡើង គ្រប់គ្នាមុខតែមិនចាប់អារម្មណ៍រឿងគម្លាតជិត ឬឆ្ងាយពីគ្នានៃការដើរ ឈរ អង្គុយរវាងយើងនិងអ្នកដទៃនោះទេ។ ​

ប៉ុន្តែ ពេលនេះស្ថានភាពប្រែប្រួលហើយ។ យើងត្រូវប្ដូទម្លាប់ថ្មី ដោយយកចិត្តទុកដាក់រក្សាគម្លាតពីអ្នកផ្សេងយ៉ាងហោចណាស់ ១.៥-២ ម៉ែត្រ ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

២. បម្រុងប្រយ័ត្នកន្លែងដើរហើរ

ទោះបីជាពេលនេះឬពេលក្រោយ យើងត្រូវគិតឲ្យបានច្បាស់សិន មុននឹងទៅកន្លែងណាមួយ ព្រោះថាកន្លែងមួយចំនួនប្រឈមហានិភ័យឆ្លងវីរុសខ្លាំង។ ដូច្នេះដើម្បីរក្សាសុវត្ថិភាព គួរចៀសវាងកន្លែងទាំង ៣​ នេះ៖

-កន្លែងដែលបិទជិត និងមិនមានខ្យល់ចេញចូលល្អ​

-កន្លែងដែលអ៊ូអរ និងមានមនុស្សនៅជិតៗគ្នាច្រើន​

-កន្លែងដែលត្រូវការទំនាក់ទំនងជិតស្និទ្ធ ដោយតម្រូវឱ្យយើងត្រូវជជែកកៀកគ្នាខ្លាំងពេក

៣. ប្រកាន់ខ្ជាប់វិធានការសុខភាព

Staying safe from COVID-19: Wash hands, skip masks - UCHealth Today

ដើម្បីបញ្ឃប់ការរីករាលដាលនៃវីរុសកូវីដ-១៩ យើងត្រូវបំពេញតួនាទីរបស់ខ្លួនឯងឲ្យបានល្អដោយអនុវត្តនូវគោលការណ៍សុខភាពរួមមាន៖

-កែងដៃ៖ ជាកន្លែងសម្រាប់ខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់

​-ប្រអប់ដៃ៖ ត្រូវលាងសម្អាតឲ្យបានញឹកញាប់​ជាមួយទឹកស្អាតនិងសាប៊ូ ឬអាល់កុល ឬជែល

-សម្ភារ៖ សម្អាតចំពោះវត្ថុនានាដែលប៉ះពាល់ផ្ទាល់ជាប្រចាំ

-មាត់ និងច្រមុះ៖ ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ឬពេលជួបជាមួយសមាជិកដទៃក្រៅពីអ្នកផ្ទះយើង

-បើមានអាការមិនស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ ឬស្វែងរកការព្យាបាលជាបន្ទាន់​។

មកទល់នឹងពេលនេះ ទោះបីមនុស្សភាគច្រើនបានទទួលការការពារពីវ៉ាក់សាំងពិតមែន តែវិធានការ “៣ការពារ ៣កុំ” នៅតែចាំបាច់ជានិច្ច។ ជាពិសេស ទោះបីជា កូវីដបាត់ខ្លួនពីប្រទេសយើង ឬពិភពលោកក៏ដោយ យើងក៏នៅតែរក្សាទម្លាប់ដែលបានរៀបរាប់ខាងលើមកកុំខាន ត្បិតយើងមិនដឹងទេថា បន្ទាប់ពីកូវីដ-១៩ នឹងមានជំងឺអ្វី ឬវីរុសអ្វីដែលសាហាវជាងនេះក៏ថាបាន ៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត

ចុចអាន៖ សិស្សបឋមត្រឡប់ចូលរៀនវិញ ឪពុកម្ដាយគួរត្រៀមខ្លួនបែបណា ដើម្បីការពារសុខភាពកូន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម