Connect with us

KPT+

គ្មានអ្នកលើកទឹកចិត្ត យើងអាចលើកទឹកចិត្តខ្លួនឯង ដោយប្រើពាក្យទាំងនេះ

បានផុស

នៅ

ជីវិត​កើតម​ក រមែងជួបបញ្ហា មិន​ស្រណុក​​សុខស្រួលរហូតឡើយ​។ ជីវិតកើតមក មិនដឹងជាដួលប៉ុន្មានដង ទម្រាំអាចរឹងមាំបាន។ គ្រប់គ្នាលើផែនដីនេះ តែងប្រឈមឧបសគ្គរៀងៗខ្លួន អ្នកខ្លះសឹងថា រកច្រកចេញពីបញ្ហាមិនឃើញ ចង់បោះបង់គ្រប់យ៉ាង ហើយក៏ចង់បាត់ខ្លួនពីលោកនេះ។

A young woman is sitting by the window and feeling sad. - Nohat - Free for  designer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែឧបសគ្គជីវិត មិនមែនឱ្យយើងចុះចាញ់ទេ វាកើតឡើងដើម្បីរៀនសូត្រ និងអភិវឌ្ឍ​​ទៅមុខជានិច្ច។ កើតទុក្ខយ៉ាងណា ក៏អាចកើតបាន តែមិនអាចទុកខ្លួនឯងចោលជាដាច់ខាត។ មានជំនឿជានិច្ចថាខ្លួន​ឯងជាម​នុស្សខ្លាំ​ង ខ្លួនឯងមានស​មត្ថភាពគ្រប់គ្រាន់ប្រឆាំងព្យុះជីវិតមួយនេះ ហើយឆាប់ៗនេះអ្វីៗនឹងប្រសើរឡើង។ 

ខាងក្រោមជាឃ្លាប្រយោគ ទុកដាស់តឿនខ្លួនឯង និងលើកទឹកចិត្តខ្លួនឯង ដើម្បីជម្នះភាពទុក្ខលំបាក៖

“ខ្ញុំជាមនុស្សរឹង​មាំ រឿងប៉ុនៗហ្នឹង ធ្វើអីខ្ញុំមិនបានទេ”

“ខ្ញុំមានសមត្ថ​ភាពខ្លាំង​ជាងអ្វី​ដែលខ្ញុំ​ធ្លាប់គិតពីមុន”

“ខ្ញុំធ្លាប់​ឆ្លងកាត់ឧបស​គ្គជាច្រើន​រួចមក​ហើយ ហើយ​​ពេលនេះខ្ញុំនឹងឆ្លងវាឱ្យផុតម្ដងទៀត”

“ខ្ញុំដឹងថា​មានរឿ​ងដ៏មានតម្លៃខ្លាំ​ងណាស់ដែ​លខ្ញុំអាចរៀ​នសូត្របាន​ក្នុងបញ្ហា​នេះ ទោះ​​បីជាពេលនេះខ្ញុំមិនទា​ន់យល់អំពីមេ​​រៀន​ទាំងនោះក៏ដោយ”

“ខ្ញុំធ្លាប់សាងកំហុស ​ប៉ុន្តែខ្ញុំមិន​មែនជាកំហុ​ស​នោះទេ ខ្ញុំ​​ជឿជាក់​ថា ខ្ញុំអាច​ផ្លាស់ប្ដូរឱ្យល្អជាងមុន”

“ខ្ញុំជឿជា​ក់លើសមត្ថភា​ពខ្លួនឯងក្នុ​ងការស​ម្រេ​ចចិត្ត”

“ខ្ញុំជាមនុស្សម្នាក់ដែលអាច​ដោះស្រា​យប​ញ្ហាខ្លួនឯងបាន ទោះមិនបានភ្លាមៗក៏ដោយ”

The Wonderful World of Thai Advertising

គួរចងចាំរឿងសំខាន់មួយទៀតថា យើងមិនមែនរ​ស់នៅតែ​ម្នាក់​ឯង​​ឡើយ។ បើពិបាករ៉ាប់រងណាស់ យើងអាចសុំជំនួយពីមនុស្សជិតស្និទ្ធ មិត្តភក្តិ ឬគ្រួសារ។ កុំ​ទាញយកការទទួលខុ​សត្រូវធំពេកស​ម្រាប់ខ្លួនឯង​។ នេះ​គឺជាវិធីមួ​យដ៏​ល្អបំ​ផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពេលណាអស់សង្ឃឹម ចូរទន្ទេញឃ្លាទាំងនេះដើម្បីបន្តដំណើរជីវិតទៅមុខទៀត

ចុចអាន៖ “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម