មូលហេតុអ្នកខ្លះទ្រាំឈឺចាប់ ឱ្យគេធ្វើបាបចិត្តបានរាប់ឆ្នាំ នៅតែមិនព្រមបែកគ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មូលហេតុអ្នកខ្លះទ្រាំឈឺចាប់ ឱ្យគេធ្វើបាបចិត្តបានរាប់ឆ្នាំ នៅតែមិនព្រមបែកគ្នា

បានផុស

នៅ

ធ្លាប់ឃើញទេ! អ្នកខ្លះសង្សារធ្វើបាបចិត្ត សឹងប្រេះទ្រូង ឬតាមទាន់ប្ដីប្រពន្ធលួចលាក់មានអ្នកថ្មីយ៉ាងណាក៏ដោយ ក៏ទ្រាំរស់នៅជាមួយគ្នា មិនចែកផ្លូវគ្នាទាល់តែសោះ។ ​ចាស់ៗពីដើមចំណាំពោលថា “កម្ម” ។ តើវាពិតជាកម្មឬយ៉ាងណា? ឬមកពីបុគ្គលនោះគ្មានជម្រើសផ្សេង? តើមានហេតុផលអ្វីឱ្យប្រាកដ? នេះជាការបកស្រាយខ្លះៗ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ខ្លាចភាពឯកា

8 Things Couples Forget to Do to Make a Long Distance Relationship Work

យោងតាមការសិក្សា ដែលចុះផ្សាយលើគេហទំព័រ Bright Side ភាពភ័យខ្លាចនៃការនៅម្នាក់ឯងអាចធ្វើឱ្យមនុស្សម្នាក់សុខចិត្តត្រាំត្រែងក្នុងទំនាក់ទំនងប្រេះឆា​រហូតដល់ស្លាប់ក៏ព្រម។ មនុស្សខ្លាចឯកា តែងតែគិតថា ទោះមានដៃគូមិនល្អយ៉ាងណាក៏ដោយ ក៏ប្រសើរជាងនៅលីវដែរ។ ពេលខ្លះការនៅតែម្នាក់ឯង គឺជារឿងអវិជ្ជមាន និងគួរឱ្យខ្លាចជាងដែលគេមានដៃគូចរិតអាក្រក់ទៅទៀត។

២. មិនឱ្យតម្លៃខ្លួនឯង

5 Reasons Why People Stay in Toxic Relationships

ការសិក្សាក៏បានបង្ហាញផងដែរថា មនុស្សមិនឱ្យតម្លៃខ្លួនឯងរមែងមានទំនោរចង់រក្សាទំនាក់ទំនងល្អក់កករ ទោះបីវាផ្ដល់ការឈឺចាប់ដល់គេក្ដី។ គេគិតថា ខ្លួនមិនល្អ បានជាដៃគូតែងតែអាក្រក់ដាក់បែបនេះ ឬជួនកាលបន្ទោសខ្លួនឯងបន្ថែមក៏មាន។  

៣. គិតថាខ្លួនឯងជាអ្នកខុស

5 Reasons Why People Stay in Toxic Relationships

ប្រសិនមានជម្លោះពាក្យសម្ដី ឬបញ្ហាដទៃៗទៀត គេមិនហារមាត់បន្ទោសដៃគូសូម្បីមួយម៉ាត់ឡើយ។ គេយល់ថា កំហុសគ្រប់យ៉ាងមកពីគេទាំងអស់ ទោះបីជាគេមិនខុសក៏ដោយ។ តែងតែគិតថា ខ្លួនអន់ អាក្រក់ ឬនាំរឿងជាដើម។

៤. ជឿថាគេអាចផ្លាស់ប្តូរ

5 Reasons Why People Stay in Toxic Relationships

មនុស្សជាច្រើនដែលទ្រាំជាមួយទំនាក់ទំនងប្រេះស្រាំយូរខែ រហូតក្លាយជាឆ្នាំបាន ដោយសារគេស្រឡាញ់ដៃគូខ្លាំងបំផុត ហើយជឿជាក់ថាគូស្នេហ៍នឹងយល់ពីទំហំក្ដីស្រឡាញ់នោះ រួចនឹងផ្លាស់ប្ដូរដើម្បីគ្នា។ ប៉ុន្តែការពិត ស្នេហាដើរដល់ចំណុចតឹងតែង ស្ទើរដាច់ម្ដងៗ ដោយសារចរិតអាក្រក់របស់ដៃគូហ្នឹងឯង  ហើយគេនឹងមិនប្ដូរអ្វីឡើយ ទោះម្ខាងទៀតលះបង់ប៉ុនណា។

៥. ខ្លាចអ្នកផ្សេងបដិសេធ

5 Reasons Why People Stay in Toxic Relationships

នេះជាមូលហេតុសំខាន់មួយទៀត គឺខ្លាចការបដិសេធរបស់អ្នកផ្សេង។ គិតថាអ្នកផ្សេងមិនអាចទទួលខ្លួនបាន ឬប្រកាន់រឿងអតីតជាដើម។ គេមិនទុកចិត្តខ្លួនឯងក្នុងការស្វែងរកអ្នកថ្មី ហើយពេលខ្លះខ្លាចអ្នកថ្មីកាន់តែអាក្រក់ជាងដៃគូខ្លួនទៀត ទើបសុខចិត្តបៀមគ្រោះបៀមថ្ម រស់នៅទាំងវេទនាចិត្ត ក៏មិនព្រមបែកគ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៦ ចំណុចអំពីប្ដីប្រពន្ធឬសង្សារ កុំពិភាក្សាជាមួយអ្នកដទៃដាច់ខាត

ចុចអាន៖ “អាពាហ៍​ពិពាហ៍” ជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​ ពិត​មែនអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​ឡាន​ធំ ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​លេខ​២០​អា ខណៈ​មានទឹក​ហូរ​កាត់​នៅ​យប់​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៣ ម៉ោង មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services