Connect with us

KPT+

គន្លឹះ ៦ យ៉ាងជួយបន្ថយល្បឿនធ្វើផែនការហួសហេតុ និងជំរុញទៅមុខជានិច្ច

បានផុស

នៅ

គ្រប់គ្នា មិនអាចចង់បានអ្វីបានហ្នឹង តាមចិត្ត រហ័សទាន់ពេលនោះទេ។ ចង់បានលិទ្ធផលល្អ ត្រូវដើរសន្សឹមៗ កុំលឿន កុំចង់ចង់ជោគជ័យមុន ដោយមិនបានសិក្សាស្វែងយល់ពីរឿងដែលខ្លួនកំពុងធ្វើ។

ដល់ពេលបរាជ័យក៏តាំងបន្ទោសខ្លួនឯង! នេះក៏ដោយសារយើងមិនយល់មិនបានសិក្សា មិនបានដឹងថាខ្លួនកំពុងនៅឯណា ហើយធ្វើអី។

បើហត់ណាស់ តឹងតែងណាស់ ចាប់ផ្ដើមដោយការ៖

១ បន្ថយ​ល្បឿន​សិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជោគជ័យ​ខ្ពស់​តែង​មាន​ទំនោរ​​ធ្វើ​ការងារ​ដោយ​ខ្លួនឯង ​រហូត​ច្រើនពេក​ហួស​ប្រមាណ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​លើ​កាលវិភាគ​ សូម​ចំណាយ​ពេលខ្លះ​ ហើយ​យកចិត្តទុកដាក់​ចំពោះ​អាទិភាព​របស់​អ្នក​វិញ​ម្ដង។

២ ដឹងច្បាស់​ពី​គុណ​តម្លៃ

ជំហាន​ដំបូង​មួយ​ ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ជីវិត​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ គឺ​ត្រូវ​យល់​ពី​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក៖ គ្រួសារ? សេរីភាព​ហិរញ្ញវត្ថុ? ទំនាក់ទំនង​ជាមួយ​ធម្មជាតិ? ធ្វើ​ឲ្យ​ច្បាស់​អំពី​គុណ​តម្លៃ​របស់​អ្នក​ ហើយ​ធ្វើការ​ពី​ទីនោះ។

៣ តែងតែ​ផ្ដល់​ជូន

អ្នក​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់គ្នា​បាន​ទេ​ ប៉ុន្តែ​អ្នក​អាច​បង្កើត​ទំនាក់ទំនង​ដែល​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក។ វា​ចាប់ផ្ដើម​ដោយ​សេចក្ដី​សប្បុរស។ ចាត់វិធានការ​វាស់វែង​ ដើម្បី​ស្វាគមន៍​អ្នក​រាល់គ្នា​ ដែល​បាន​ដើរ​ចូល​មក​រកយើង។

៤ កំណត់​សញ្ញា​ខ្លួនឯង

អ្វី​ក៏​ដោយ​ដែលយើង​កំពុង​លក់ មិនថា​ជា​អចលនទ្រព្យ​ សេវាកម្ម​ប្រឹក្សា ឬ​កម្លាំង​ពលកម្ម​ដោយ​ដៃ​របស់យើង​ទេ ។ ត្រូវ​ដឹង​ច្បាស់​ថា យើង​ពិតជា​ចង់​ធ្វើ​វា​សម្រាប់​អ្នកណា​ ហើ​យ​ហេតុអ្វី។ កំណត់​ពី​របៀប​ទាក់ទាញ​អតិថិជន​ដ៏​ល្អ​ តាមវិធី​នេះ។យឺតៗ​កុំ​បំបោល​ លឿន​នាំ​តែខាតទេ។

៥ ធ្វើ​ជា​ខ្លួនឯង​ កុំ​ផ្លាស់ប្ដូរ​តាម​គេ​ថា

ភាព​ជា​សហគ្រិន​​នាំ​មក​ជាមួយ​នូវ​ការ​សង្ស័យ​ និង​អ្នក​និយាយ​មិន​ពិតជាច្រើនដាក់យើង។ វិធីល្អល្អ​បំផុត​ ដើម្បី​ជឿជាក់​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ដោយ​អស់​ពី​ចិត្ត។ ចំណាយ​ពេលខ្លះ​នៅ​ចុង​សប្ដាហ៍​ ​ដើម្បី​ឆ្លុះ​បញ្ចាំង​និង​កត់ត្រា​អំពី​មនុស្ស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការងារ​របស់យើង។

៦ ដឹង​ថា​ខ្លួនឯង​ឈរ​នៅ​ឯណា

សេរីភាព​ហិរញ្ញវត្ថុ​ គឺ​ជា​ជណ្ដើរ​នៃ​គោលដៅ​ដែល​នីមួយៗ​ នាំ​មក​នូវ​សន្តិសុខ​កម្រិត​ថ្មី។ យល់​ថា​អ្នក​នៅ​ឯណា ​ហើយ​មាន​អ្វី​ធ្វើ​បន្ទាប់​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេរៀនជីវិតចាំបាច់បំផុត ដែលសហគ្រិនត្រូវតែរៀនដាច់ខាត

ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

ចុចអាន៖ពេលចៅហ្វាយធ្វើខុស!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម