Connect with us

KPT+

រោគសញ្ញាបង្ហាញថា អ្នកធ្វើការលើសកម្រិតខ្លាំង ឬញៀននឹងការងារលែងគិតសុខភាព

បានផុស

នៅ

ធ្លាប់មានអារម្មណ៍ថាខ្លួនឯងធ្វើការលើសកម្រិត គ្មានពេលសម្រាកឬអត់? សូម្បីពេលហូបបាយ ផឹកទឹកក៏គ្មាន ជជែកជាមួយមិត្តរួមការងារក៏គ្មាន ឬពេលធ្វើកិច្ចការអ្វីផ្សេងក៏អត់ទៀត។ បើ​មួយថ្ងៃនៅតែមុខ​កុំព្យូទ័រ​មិនឈប់ចឹង បានអីរីករាយ បានអីសប្បាយដូចគេទៅ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ក៏​ដោយសារ​កត្តា​នៃ​សង្គម​បច្ចុប្បន្ន​​ កំពុងជំរុញយើង​ឲ្យ​ធ្វើការកាន់តែច្រើន។ ដើម្បី​ភាព​ជឿនលឿន​ ដើម្បី​លុយ​ ដើម្បី​បន្ត​ការ​ប្រកួតប្រជែង ហើយធ្វើ​ឲ្យ​មនុស្សធ្វើការច្រើន​ហួសកម្រិត ដែល​ត្រូវ​បាន​គេ​ហៅថា workaholics ឬ Workaholics ។

Workaholic ពាក្យ​នេះ​ត្រូវ​បាន​កំណត់​ដោយ ចិត្តវិទូ Wayne Edward Oates ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អាកប្បកិរិយា​របស់​មនុស្ស​ដែល​ធ្វើការ​យ៉ាង​ខ្លាំង​ ឬ​ហួស​កម្រិត​នៃ​ការ​ធ្វើការ។

រោគសញ្ញា​នៃ​អ្នក​ធ្វើ​ការងារ​ហួស​កម្រិត

-ឈ្លក់​វង្វេង​នឹង​គំនិតរបៀបរបស់ខ្លួន រហូតង់ប់ងល់​លែង​សូវ​គិត​ពី​ពេល​ហូបបាយ​ ឬ​ធ្វើអ្វី​ផ្សេង​ទៀត។
-ចំណាយពេល​ធ្វើការច្រើន​ជាងអ្វីដែលបានគ្រោងទុក។

-ធ្វើការ​ដើម្បីរក្សាតម្លៃខ្លួនឯងតែ​ប៉ុណ្ណោះ។
-ប្រសិន​បើបានធ្វើការតិច នោះ​នឹងមាន​អារម្មណ៍​ថា​មាន​កំហុស ​និង​ព្រួយបារម្ភ​ច្រើន​ហួស​ម្រមាណ​ រហូត​ដេក​មិនលក់។
-មិន​ចង់​ឮ ​មិន​ចង់​ស្ដាប់​សំឡេង​រំខាន​របស់​មនុស្ស​នៅជុំវិញ (ទម្លាប់​ដោត​កាស​ស្ដាប់​ភ្លេង​ធ្វើការ)។
-មាន​បញ្ហា​នៃទំនាក់ទំនង​ជាមួយមនុស្សនៅជុំវិញ ដោយសារតែការងារហួសកម្លាំង។
-មានបញ្ហាសុខភាពនៅកន្លែងធ្វើការ​ ដូចជា​ងងុយ​ ភ្នែក​ស្លក់​ ឆាប់​ឃ្លាន​ឆាប់​ឆ្អែត ​ហូប​មិន​ទៀង​ពេល ​ជួន​ឈឺក្បាល​ស្រ្តេស​ធុញ​នឹង​ខ្លួនឯង។

-ជួនដកដង្ហើមធំ ជួនយកដៃជ្រោងសក់ម្នាក់ឯងបែបធុញៗ។

អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ថា​ អ្នក​ធ្វើការងារភាគច្រើន​មិនដឹងថា​ពួកគេ​ជា​មនុស្ស​វក់​នឹងការងារ​ទេ។ វាអាចត្រូវបានគេហៅថា ការញៀន​ការងារ។ ជារឿយៗពួកគេមើលថា ​វា​ជា​ការងារ​ច្រើន​ ប៉ុន្តែ​​​ជា​រឿង​ល្អវិញទេ។

នៅ​ចំណុច​ខ្លះវាចៀស​មិនរួចទេ​ ដែលថានឹងមានការងារច្រើន​យើងត្រូវធ្វើ ឬមួយ​យើងរីករាយនឹងការងារ​រហូត​ដល់​យើង​ចង់​ធ្វើវាជាខ្លាំង។ ប៉ុន្តែ​យ៉ាងណា ​អ្នក​គួរតែថែរក្សាសុខភាពផ្លូវកាយ ​និងផ្លូវចិត្តផ្ទាល់ខ្លួន​ឲ្យមែនទែន។

មើល​ទំនាក់ទំនងជុំវិញ ថាតើមានបញ្ហាឬអត់? ឧទាហរណ៍ថា​ តើយើងមាន​រោគសញ្ញាការិយាល័យ​ដែរឬទេ? ព្រោះវា​ច្រើនតែជារោគសញ្ញា​ដែល​កើតឡើង​ នៅ​ពេល​យើង​ខំប្រឹង​ធ្វើការ​ខ្លាំង​ហួស​ប្រមាណ។

បន្ទាប់មក​ រករបៀបដោះស្រាយបញ្ហា អ្វីដែលងាយស្រួល​បំផុតគឺត្រូវ​កំណត់​កាលវិភាគ​ការងារ​របស់​អ្នក​ឲ្យ​ច្បាស់។ មានពេលសម្រាកមួយដ៏ល្អ បើអ្នកមានពេល​ទំនេរ ​ចូរ​ទៅ​សម្រាក​តាម​ដែល​អ្នក​ចូលចិត្ត។

ការងារ​អាច​រក​បាន ​តែ​ជីវិត​មាន​តែ​មួយ​ប៉ុណ្ណោះ ​ដូច្នេះ​សូម​ថែសុខភាព​ខ្លួនផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា

ចុចអាន៖វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម

ចុចអាន៖គុណភាពខ្យល់ក្នុងបន្ទប់ធ្វើការ អាចប៉ះពាល់ លទ្ធផលការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម