Connect with us

KPT+

ជឿអត់? អ្នកចិត្តសាស្រ្ត​ថា អ្នកចូលចិត្តនិយាយម្នាក់ឯង​គឺជាមនុស្សឆ្លាត

បានផុស

នៅ

និយាយ​រអ៊ូ​ៗ ជា​មួយ​ខ្លួន​ឯង គ្នា​យើង​ខ្លះ​អាច​​ធ្លាប់​ធ្វើ​បែប​នេះ តើ​វា​ជា​ទម្លាប់​មិន​ល្អ​ឬ​ទេ? ប៉ុន្តែ​​តាម​រយៈ​អ្នក​​សិក្សា​ចិត្តសាស្រ្ត​ជា​ច្រើន​បាន​បង្ហាញ​​នូវ​ហេតុ​ផល​វិជ្ជមាន​ដូច​ៗ​គ្នាថា អ្នក​ដែល​ចូល​ចិត្ត​និយាយ​ជា​មួយ​ខ្លួន​ឯង​នោះគឺ​ជា​មនុស្ស​ឆ្លាត​​។

១. បង្កើន​សមត្ថភាព​ខួរ​ក្បាល

| Shutterstock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​មួយ​​ដែល​នរណា​ម្នាក់និយាយ​ទៅ​កាន់​ខ្លួន​ឯង និយាយ​ជា​មួយ​ខ្លួន​ឯង វា​នឹង​ជួយ​ឱ្យ​មនុស្ស​នោះ​ផ្ចង់​អារម្មណ៍ និង​ស្មារតី​​ផ្តោត​ទៅ​លើ​កិច្ច​ការ​ងារ​សំខាន់​​​ណា​មួយ​។ ក្រៅ​តែ​ពី​នោះ​ សកម្មភាព​នោះ នឹង​បង្កើន​សមត្ថភាព​ ជំនាញ​ស្វែង​យល់​របស់​ពួក​គេ។ ផ្អែក​លើ​ការ​ស្រាវជ្រាវ​ ដោយ​អ្នក​ជំនាញ​​ចិត្ត​សាស្រ្ត​​អាមេរិកាំង​​ពីរ​រូប​គឺ​លោក Gary Lupyan និង​លោក Daniel Swingley នៃ​សាកលវិទ្យាល័យ Wisconsin-Madison និង​សាកល​វិទ្យាល័យ Pennsylvania បាន​លើក​ឡើង​ថា មនុស្ស​​​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ញឹក​ញាប់ ក៏​អាច​ជួយ​ឱ្យ​ពួក​គេ​ឆាប់​នឹក​រក​ឃើញ​របស់​ដែល​ពួក​គេ​បាន​បាត់ ត្រឡប់​មក​វិញ​ផង​ដែរ។

២. បង្កើន​​ការ​ចង​ចាំ

នៅ​ពេល​ខ្លះ ការ​និយាយ​ឮ​ៗ​​ជា​មួយ​ខ្លួន​ឯង នឹង​ជួយ​ដាស់​តឿន​ឱ្យ​មនុស្ស​​យើងចង​ចាំ​​នូវ​អ្វី​មួយ​បើ​ប្រៀប​នឹង​អារម្មណ៍​គិត​​តែ​ក្នុង​ចិត្ត (និយាយ​ក្នុង​ចិត្ត)។ ទម្លាប់​និយាយ​ជា​មួយ​ខ្លួន​ឯងពេល​ខ្លះនឹង​​ធ្វើ​ឱ្យ​គេ​ឮ​សំឡេង​​ខ្លួ​ន​ឯង​ប្រាប់​មក​​កាន់​ខ្លួន​ឯង​ផ្ទាល់ ដោយ​ពុំ​ចាំ​បាច់​ព្យាយាម​នឹក​ឱ្យ​ឃើញ​អ្វី​មួយ​។

៣. ជា​ការ​ហ្វឹក​ហាត់​និយាយ​

Sweet Asian Woman Attractive Standing Stock Video Footage - 4K and HD Video  Clips | Shutterstock

បើ​​សិន​នរណា​ម្នាក់ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ ឬ​មួយ​ទៅ​សម្ភាសការងារ ការ​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ផ្ទាល់ នឹង​ជួយ​ឱ្យ​អ្នកទាំង​នោះ​​ចេះ​រៀប​ពាក្យ​​​ក្នុង​ការ​និយាយ និង​បាន​ហ្វឹក​ហាត់​សម​ជា​មុន​ផង​​ដែរ។ ការ​និយាយ​ឮ​ៗ​ឱ្យ​ខ្លួន​ផ្ទាល់​ស្តាប់ នឹង​​កាន់​តែ​បង្ក​​ជា​ភាព​ងាយ​ស្រួល​​នៅ​ពេល​អ្នកទាំងនោះ​អនុវត្ត​ជាក់ស្ដែង ព្រម​ទាំង​កាត់​បន្ថយ​​ភាព​ភ័យ​ខ្លាច និង​​កាត់​បន្ថយ​​នូវ​ការ​ភ្លេច​ចំនុច​សំខាន់​​​ត្រូវ​និយាយ​ផង​ដែរ។

៤. លើក​ទឹក​ចិត្ត​ខ្លួន

អ្នក​​ចិត្ត​សាស្រ្ត​បាន​លើក​ឡើង​ថា ត្រឹម​តែ​ពាក្យ​មួយ​ឃ្លា​​ដែល​លើក​ឡើង​ថា “ខ្ញុំ​អាច​ធ្វើ​បាន” នឹង​អាច​មាន​ឥទ្ធិពល​​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​សម្រេច​កិច្ច​ការ​​ណា​មួយ ដោយ​បាន​ជំរុញ​ឱ្យ​ការ​ខិត​ខំ​របស់​អ្នកទាំងនោះ​បាន​ប្រសើរ​ឡើង។ ជា​មួយ​គ្នា​នេះ លោក​សាស្រ្តាចារ្យ​ Sanda Dolcos ជា​អ្នក​ស្រាវជ្រាវ​​ នៃ​សាកលវិទ្យាល័យ​ Illinois សហរដ្ឋអាមេរិកបាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​ប្រើ​ពាក្យ​ “អ្នក​” ដូច​ជា “អ្នក​អាច​ធ្វើ​បាន” ក្នុង​ការ​និយាយ​លើក​ទឹក​ចិត្ត​ខ្លួន​​ឯង​នោះ​ និង​កាន់​តែ​មាន​​ប្រសិទ្ធភាព។

៥. បង្កើន​ទំនុក​ចិត្ត

និយាយ​ទៅ​កាន់​ខ្លួន​​ឯងប្រៀប​ដូច​នឹង​ការ​​ជួយ​ត្រួស​ត្រាយ​​ពី​​គោល​ដៅរបស់​យើង​ ដែល​ចង់​ធ្វើ​អ្វី​មួយ​បាន​ច្បាស់​​លាស់​។ ឧទាហរណ៍​ យើង​​ត្រូវ​សម្រេច​ចិត្ត​ថា​ធ្វើ​រឿង​អ្វី​មួយ​ភ្លាម​ៗ ហើយ​ពេល​នោះ​យើង​​ត្រូវ​ធ្វើ​រឿង​នោះ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​មាន​ការ​ជួយ​បង្ហាញ​​មតិយោបល់​ពី​នរណា​ម្នាក់​ឡើយ ដូចនេះ​អ្នក​មាន​ទម្លាប់​និយាយ​​ជា​មួយ​ខ្លួន​ឯង នឹង​​មាន​ទំនុក​ចិត្ត​ ព្រម​ទាំង​សម្រេច​​ចិត្ត​ដោយ​ខ្លួន​ឯង​ប្រក​ប​ដោយ​ជោគ​ជ័យ​​ច្រើន​៕ ​​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជឿអត់? បើមាន​លទ្ធភាព ​គ្រប់គ្នា​សុទ្ធ​តែចង់ធ្វើរឿងទំាងនេះ​ចេញពីបេះដូង ! រឿងអ្វីខ្លះ?

ចុចអាន៖ កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្នជួបបញ្ហាទាំង ៥នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៣៩ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ជីវិតកម្សាន្ដ៥០ នាទី មុន

លោក សុះ ម៉ាច ថា អ្នកសិល្ប:ខុសពីអ្នកជំនួញខ្លះ​យកចំណេះដឹងទៅបោកអ្នកល្ងង់ជាងខ្លួនឲ្យរងទុក្ខ

សន្តិសុខសង្គម៥៤ នាទី មុន

តុលាការសម្រេចផ្តន្ទាទោសជនដៃដល់បាញ់សម្លាប់ប្រពន្ធមានកូនក្នុងផ្ទៃ៤ខែដាក់ពន្ធនាគារមួយជីវិត

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម