Connect with us

KPT+

៥ តិចនិក ឪពុកម្ដាយលែងល្វីងមុខ ពេលកូនចាប់ផ្ដើមក្បាលខូច

បានផុស

នៅ

ពេល​ដែល​មិន​បាន​អ្វី​តាម​បំណង អា​អូន​ខ្លះ​ចាប់​ផ្ដើម​ស្រែក​យំ បោក​ខ្លួន ទន្ត្រំ​ដៃ​ជើង បើ​និយាយ​សាមញ្ញ​គឺ​ក្មេង​​ខូច ក្បាល​រឹង។ ម៉ាក់​ប៉ា​ដែល​កូន​មាន​ចរិត​បែប​នេះ មាន​ផល​ពិបាក​ច្រើន​ក្នុង​ការ​កែ​ចរិត​កូន​ចេញ ហើយ​ម៉ាក់​ប៉ា​នៅ​ស្រុក​យើង​ភាគ​ច្រើន បើ​កូន​ខូច​​ហើយ និយាយ​មិន​ស្ដាប់ មាន​តែ​ចាត់​ការ​តាម​ធម៌​ក្ដៅ​ទេ​ទើប​បាន តែ​ធម៌​ក្ដៅ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ។ ចុះ​មាន​វិធី​ណា​ផ្សេង ល្អ​សម្រាប់​ដោះ​ស្រាយ​ជាមួយ​ក្មេង​ៗ​ក្បាល​ខូច​អត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធម្មតា ចរិត​ក្មេងៗ​ខូច​មិន​មែន​កើត​ឡើង​មក​ពី​ធម្មជាតិ​ទេ មាន​កត្តា​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​អា​អូន​មាន​ចរិត​កោង​កាច​បែប​នេះ​ដូច​ជា ក្មេង​ឃ្លាន ហត់ ចង់​បាន​ចំណាប់​អារម្មណ៍ ជាដើម។ ប៉ុន្តែ បើ​ចរិត​កូន​កាន់​តែ​កាច ឬ​ប៉ះពាល់​ទៅ​ដល់​អ្នក​ក្បែរ​ខ្លួន យើង​ត្រូវ​តែ​ដោះ​ស្រាយ កែ​ចរិត​កូន​ចេញ​ភ្លាម​ដោយ៖

១. ព្យាយាម​ទប់​អារម្មណ៍

នៅ​ពេល​ដែល​កូន​កិក​កុក​ច្រើន ពី​មួយ​ពេល​ទៅ​មួយ​ពេល យើង​ច្បាស់​ជា​ល្វីង​មុខ ខឹង​កូន​ទប់​លែង​បាន​មិន​ខាន។ តែ​ទោះ​យ៉ាង​ណា យើង​ត្រូវ​ព្យាយាម​រក​ដំណោះ​ស្រាយ​ណា​ល្អ មក​ដោះ​ស្រាយ​ជាមួយ​កូន ចៀស​វាង​ប្រើ​កម្លាំង​ធ្ងន់​ៗ​លើ​កូន មុខ​គេ​មុខ​ឯង។

២. និយាយ​ជាមួយ​កូន

ព្យាយាម​និយាយ​ស្រួល​បួល​ជាមួយ​កូន ពន្យល់​កូន​ពី​ទង្វើ​មិន​ល្អ​ដែល​កូន​កំពុង​ធ្វើ ឬ​អាច​ឲ្យ​កូន​ដឹង​ថា ម៉ាក់​ប៉ា​មិន​ចូល​ចិត្ត​អ្វី​ដែល​កូន​កំពុង​ធ្វើ​ទេ​ក៏​ល្អ។ មួយ​វិញ​ទៀត យើង​អាច​ជំរុញ​ឲ្យ​កូន ប្រាប់​ហេតុ​ផល​ថា​ហេតុអ្វី​បាន​កូន​បញ្ចេញ​ចរិត​មិន​ល្អ​បែប​នេះ ទុក​ឱកាស​ឲ្យ​កូន​ពន្យល់​ពី​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​កូន​អន់​ចិត្ត។ ការ​ធ្វើ​បែប​នេះ បង្ហាញ​ថា យើង​ស្ដាប់​ហេតុ​ផល​កូន និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដោយ​ស្រួល​បួល។

៣. មាន​ភាព​វិជ្ជមាន​ចំពោះ​ទង្វើ​ល្អៗ

បើ​កូន​ចាប់ផ្ដើម​បញ្ចេញ​ចរិត​មិន​ល្អ យើង​អាច​និយាយ​ប្រាប់​ថា ចរិត​បែប​នេះ​មិន​ល្អ ម៉ាក់​ប៉ា​មិន​ពេញ​ចិត្ត ហើយ​បន្ថែម​ដោយ​ការ​សរសើរ​ពី​ចរិត​កូន​ធ្វើ​ដែល​យើង​ពេញ​ចិត្ត។ ឧ. ម៉ាក់​ប៉ា​ចូល​ចិត្ត​ពេល​កូន​មាន​ចរិត​ស្លូត​បូត ឬ​ពេល​កូន​មិន​យំ មិន​កិក​កុក គួរ​ឲ្យ​ស្រលាញ់​ជាង។ល។ ម៉ាក់​ប៉ា​គួរ​និយាយ​លួង​លោម​កូន ជាមួយ​ស្នាម​ញញឹម ឬ​ការ​ឱប​កូន ព្រោះ​វា​អាច​ជួយ​ឲ្យ​កូន​ស្ងប់​អារម្មណ៍។

៤. ផ្ដល់​រង្វាន់

A quick look at how asian parents teach about money | Eastspring Investments

ពេល​កូន​បង្ហាញ​ចរិត​ល្អ ធ្វើ​តាម​អ្វី​ដែល​យើង​ប្រាប់ យើង​អាច​ផ្ដល់​រង្វាន់​ដោយ​នាំ​កូន​ដើរ​លេង ឬ​ទិញ​អាហារ​ដែល​កូន​ចូល​ចិត្ត​ក៏​បាន។ ប៉ុន្តែ នៅ​ពេល​ដែល​កូន​កំពុង​ខូច ឬ​មិន​ស្ដាប់​បង្គាប់ យើង​មិន​ត្រូវ​ផ្ដល់​រង្វាន់​ឲ្យ​កូន​ភ្លាម​ទេ គួរ​ណា​ប្រាប់​ឲ្យ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​យើង​សិន ចាំ​ឲ្យរង្វាន់​ដល់​កូន បើ​យើង​ឲ្យ​កូន​មុន វា​ដូច​ជា​នាំ​កូន​ខូច ធ្វើ​តាម​បំណង​កូន​អ៊ីចឹង​ដែរ។

៥.​ ចៀស​វាង​ធម៌​ក្ដៅ

ដ្បិត​តែ​ការ​វាយ​កូន អាច​ធ្វើ​ឲ្យ​កូន​ឈប់​ធ្វើ​ទង្វើ​ខូច​កូន​កំពុង​ធ្វើ​មែន ប៉ុន្តែ​វា​មិន​មាន​ប្រសិទ្ធភាព​ក្នុង​រយៈ​ពេល​វែង​ទេ។ ក្មេងៗ​រៀន​ពី​ឧទាហរណ៍​ដែល​កូន​ទទួល​បាន បើ​យើង​វាយ​កូន ប្រៀប​បាន​នឹង​បង្ហាញ​ថា ការ​ប្រើ​អំពើ​ហិង្សា​ជា​ដំណោះ​ស្រាយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា។ លើស​ពី​នេះ កូន​អាច​ស្អប់​យើង ឬ​ចាប់​ផ្ដើម​កាន់​តែ​ធ្វើ​រឿង​មិន​ល្អ​លើស​ដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចិញ្ចឹមកូនឲ្យក្លាយជាក្មេងល្អ និងមានអនាគតភ្លឺស្វាង គួររៀប ៥ ចំណុច

ចុចអាន៖ កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលឪពុកម្ដាយបង្រៀនឱ្យចេះដាក់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម