Connect with us

KPT+

ប្រវត្តិនាយករដ្ឋមន្ត្រី ជប៉ុន​ លោក Fumio Kishida ដែលមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ

បានផុស

នៅ

លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នារសៀលថ្ងៃនេះ​ ។

ទន្ទឹមនោះ យើងក៏ត្រូវដឹងពីខ្សែជីវិតលោ​ក Fumio Kishida និង ​គ្រួសារ មុនក្លាយជានាយករដ្ឋមន្ត្រីរបស់ជប៉ុនផងដែរ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ Fumio Kishida គឺ​ជា​នរណា?

លោក Fumio Kishida ឬ Kishida Fumio គឺជាអ្នកនយោបាយ​ជនជាតិ​ជប៉ុន​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេសពីឆ្នាំ ២០១២ ដល់ ២០១៧ ។ លោក​គឺ​ជា​សមាជិក​ម្នាក់​នៃ​សភា​តំណាង​រាស្ត្រ​ និង​ជាគណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម ( LDP ) ។ លោក​បានបម្រើការនៅក្នុងខុទ្ទកាល័យរបស់លោក Yasuo Fukuda ក្នុង​នាមជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ Okinawa និង​កិច្ចការទឹកដីភាគខាងជើង​ គោលនយោបាយ​វិទ្យាសាស្ត្រ​ រួមទាំង​បច្ចេកវិទ្យា​ គោលនយោបាយ ​គុណភាព​ជីវិត​ និង​កំណែ​ទម្រង់​ច្បាប់។

នៅខែ សីហា ឆ្នាំ ២០២០ លោកបានប្រកាសពីបេក្ខភាពរបស់លោក សម្រាប់ការ​បោះ​ឆ្នោត​ថ្នាក់​ដឹកនាំ​ប្រជាធិបតេយ្យ​សេរី​ ដើម្បី​ជំនួស​នាយករដ្ឋមន្ត្រី Shinzo Abe។ លោក​បាន​ចាញ់​ការបោះឆ្នោតនៅថ្ងៃទី ១៤ ខែកញ្ញា ជាមួយលោក Yoshihide Suga ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ។ នៅខែ សីហា ឆ្នាំ ២០២១ លោក​បានប្រកាសបេក្ខភាព​សម្រាប់​ការ​ដឹកនាំ​ប្រជាធិបតេយ្យសេរី​ម្ដង​ទៀត​ នៅក្នុង​ការបោះឆ្នោតឆ្នាំ ២០២១ នេះតែម្ដង។

នៅថ្ងៃទី ២៩ ខែកញ្ញា គណបក្សប្រជាធិបតេយ្យសេរីនិយម បានបោះឆ្នោតជ្រើសរើសលោក Kishida ជាប្រធានាធិបតីថ្មីរបស់ខ្លួន បន្ទាប់ពីលោក Suga លាបឈប់ពីតំណែង។ លោក Kishida បានជំរុញ​ឲ្យ​មានការផ្លាស់ប្តូរទិសដៅសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ​ពីរបបសេរីនិយម ឆ្ពោះទៅរកការកាត់បន្ថយវិសមភាព និងក្លាយជានាយករដ្ឋមន្រ្តីហើយដឹកនាំគណបក្សរបស់លោក ទៅចូលរួមការបោះឆ្នោតសកល។

ជីវិត​ដំបូង​និង​ការ​អប់រំ

លោក​បានកើតនៅក្នុងគ្រួសារនយោបាយនៅ Minami ku ខេត្ត Hiroshima នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ១៩៥៧ ។ Kishida បាន​សិក្សា​ច្បាប់​នៅ​សាកលវិទ្យាល័យ Waseda ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ១៩៨២ ។ ទាំង​ជីតា​និង​ឪពុក​របស់​លោក​ គឺជា​សមាជិកសភា​ ហើយ​បងប្អូន​ជីដូនមួយ​របស់​លោក ​​គឺ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ គឺលោកYoichi Miyazawa។

ជីតានិងឪពុកលោកជាអ្នកនយោបាយជាន់ទាប តំណាងឲ្យ​ខេត្ត Hiroshima ជា​បុព្វបុរស​របស់​ពួកគេ ​និង​ជា​តំណាង​រាស្ត្រ​នីតិកាល​ទី ៩ ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​លើកដំបូងក្នុងឆ្នាំ ១៩៩៣ ។ លោក shida មានកូនប្រុស៣នាក់ ជាមួយប្រពន្ធរបស់គាត់ឈ្មោះYuko។ កូនប្រុស​ច្បងលោកឈ្មោះ Shotaro អាយុ ៣០ ឆ្នាំកំពុងដើរតាមគន្លងឪពុក ​ហើយឥឡូវនេះ ​កំពុងធ្វើការជា​លេខាផ្ទាល់ខ្លួន​របស់​លោក។

អាជីព​រដ្ឋមន្ត្រី Fumio Kishida

Kishida គឺជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Okinawa ពីឆ្នាំ ២០០៧ ដល់ ២០០៨ ដំបូង​នៅ​ក្នុង​គណៈរដ្ឋមន្រ្តី Abe ហើយ​ក្រោយមកនៅក្នុងគណៈរដ្ឋមន្ត្រី Fukuda។ លោក​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុកកិច្ចការអ្នកប្រើប្រាស់​ និង​សុវត្ថិភាព​ម្ហូបអាហារ​នៅក្នុង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី Yasuo Fukuda ក្នុងឆ្នាំ ២០០៨ ។ Kishida ត្រូវ​បានតែងតាំង​ជារដ្ឋមន្ត្រីការបរទេស​នៅ​ក្នុង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី Shinzō Abe នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១២ ។

បណ្ដាញសង្គម

បណ្ដាញ​សង្គម Fumio Kishida

Twitter៖ https://twitter.com/kishida230

ហ្វេសប៊ុក៖ https://www.facebook.com/fkishida

ទ្រព្យសម្បត្តិសុទ្ធ​របស់លោក Fumio Kishida

ទ្រព្យសម្បត្តិ​សុទ្ធរបស់​លោក​ បានកើនឡើងគួរ​ឲ្យ​កត់សម្គាល់នៅឆ្នាំ ២០២០-២០២១ ។ ដូច្នេះតើលោក Fumio Kishida មានតម្លៃប៉ុន្មាន​នៅអាយុ ៦៤ ឆ្នាំ?

ប្រភព​ចំណូល​របស់​លោក​ភាគច្រើន​ ទទួល​បាន​ជោគជ័យលើអាជីពសព្វថ្ងៃ។ ការបានប៉ាន់ស្មាន​បានឲ្យដឹងថា ​ឆ្នាំ ២០២០-២០២១ លោក Kishida អាច​មានតម្លៃ​ដល់ ១ លានដុល្លារទៅ ៥ លាន​ដុល្លារ។

គួរ​រំលឹកដែរ​ថា​ លោក Fumio Kishida បាន​ឈ្នះ​នៅក្នុង​ការ​បោះឆ្នោត​ ដែលមានការប្រកួតប្រជែង​យ៉ាង​ខ្លាំង ​ដោយ​បាន​ផ្ដួល​លោក Taro Kono នៅ​ក្នុង​ការ​បោះឆ្នោតមួយ​ នៅរសៀលថ្ងៃពុធ​ នាទីក្រុងតូក្យូ ​បន្ទាប់​ពី​អ្នកទាំងពីរស្ទើរ​តែ​ស្មើគ្នា​នៅក្នុងការបោះឆ្នោតជុំទីមួយ។ ការស្បថចូល​កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​ធានា ​ព្រោះ LDP ដោយ​ទទួលបាន​សំឡេងភាគច្រើន​នៅ​ក្នុង​សភា​តំណាង​ជប៉ុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖knowinsiders

ចុចអាន៖នាយករដ្ឋមន្រ្តីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម