Connect with us

KPT+

ហាមមិនឱ្យក្មេងក្រោម ១៥ឆ្នាំ មើលរឿង “Squid Game”​ ដោយសារមូលហេតុ ៣នេះ

បានផុស

នៅ

សាលារៀននៅអង់គ្លេសបានចេញសេចក្ដីព្រមានឪពុកម្តាយគ្រប់រូប ​កុំអនុញ្ញាតឱ្យកូនមើលរឿង Squid Game ជាដាច់ខាត ដោយសារក្មេងៗអាចយកតម្រាប់តាមឈុតហិង្សាក្នុងភាពយន្តនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងភាគកូរ៉េខាងត្បូង Squid Game ដែលបច្ចុប្បន្នកំពុងចាក់ផ្សាយលើ Netflix និងទទួលបានការគាំទ្រគ្រប់ទិសទីជុំវិញពិភពលោក មិនត្រូវបានលើកទឹកចិត្តឱ្យក្មេងក្រោម ១៥ ឆ្នាំទស្សនានោះទេ ព្រោះតែឈុតឆាកហិង្សា បញ្ហាផ្លូវភេទ និងការធ្វើអត្តឃាតដែលមាននៅក្នុងភាពយន្តនេះអាចនាំឱ្យកុមារនិងពួកជំទង់ យកត្រាប់តាមនៅក្នុងជីវិតពិត។

សាលារៀនជាច្រើនបានផ្ញើលិខិតស្នើឪពុកម្ដាយធ្វើយ៉ាងណាតាមដានកូន ក៏ដូចជាជំរុញអាណាព្យាបាលកុំអនុញាតកូនៗវ័យក្មេងមើលរឿង Squid Game ​ឱ្យសោះ។

Squid Game' Season 1 Ending Explained

គ្រូបង្រៀនអង់គ្លេស បានឱ្យដឹងថា​ ភាពយន្តភាគ Squid Game មិនបានផ្ដល់អត្ថប្រយោជន៍អ្វីដល់ក្មេង (បឋម/អនុវិទ្យាល័យ) ឡើយ ផ្ទុយទៅវិញឈុតឆាកក្នុងរឿងនឹងបង្កផលអវិជ្ជមានចំពោះទស្សនិកជនវ័យក្មេងទៅវិញ។

នេះជាមូលហេតុធំៗចំនួន ៣ ដែលក្មេងៗមិនគួរមើលរឿង Squid Game ៖

១. អំពើហិង្សា

Squid Game video game rated in Australia but don't get your hopes up |  GamesRadar+

ឈុតឆាកដាក់ទណ្ឌកម្មសាហាវៗ និងការបាញ់សម្លាប់ចំក្បាលបេក្ខជនដែលចាញ់ហ្គេម ក្នុងភាពយន្ត អាចនាំកុមារនិងជំទង់តក់ស្លុត និងរងឥទ្ធិពលមិនល្អ ឬអាចចម្លងតាមសកម្មភាពទាំងនោះក្នុងជីវិតពិតរបស់ពួកគេ។​ ពួកគេអាចយកសកម្មភាពរន្ធត់ៗទាំងនោះទៅប្រើជាមួយបងប្អូន ឬមិត្តភក្ដិជាដើម។

២. ​អត្តឃាត

Squid Game ក៏មានឈុតបេក្ខជនធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនផងដែរ​ នៅជិតចុងបញ្ចប់នៃរឿង។ រូបភាពនេះ មិនបានផ្ដល់ផលវិជ្ជមានដល់ក្មេងឡើយ ព្រោះវាធ្វើឱ្យពួកគេស្លុតចិត្ត ឬពេលណាមួយក្មេងអាចមិនផ្ដល់តម្លៃឱ្យជីវិតខ្លួនឯង ហើយយកការសម្លាប់ខ្លួនទៅដោះស្រាយបញ្ហា។

Squid Game' just might be the most stressful K-drama of the year

៣. បញ្ហាភេទសម្ព័ន្ធ

កុំថាឡើយក្មេងក្រោម ១៥ឆ្នាំ សូម្បីយុវវ័យក្រោម ២០ឆ្នាំ ក៏មានឈុតខ្លះ មិនគួរឱ្យពួកគេទស្សនាដែរ។ ភាពយន្តកូរ៉េមួយនេះ បានបង្ហាញអំពីសកម្មភាពរួមភេទ ដែលមនុស្សមិនទាន់ពេញវ័យ មិនសក្តិសមមើលទាល់តែសោះ ព្រោះវាអាចលើកទឹកចិត្តយុវវ័យឱ្យប្រឡូកក្នុងការរួមភេទទាំងវ័យក្មេងពេក។

ចំពោះករណីទាំងប៉ុន្មានខាងលើនេះ ក្រុមហ៊ុន Netflix ផ្ទាល់ធ្លាប់បានចេញសេចក្ដីហាមប្រាមរួចមកហើយ សម្រាប់ទស្សនិកក្រោម ១៥ឆ្នាំ មិនអនុញ្ញាតឱ្យមើលរឿង Squid Game នោះទេ៕

ប្រែសម្រួល៖ ​សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកនិពន្ធថា ” Squid Game ” ជារឿងពិត កើតឡើងនៅអាមេរិក-កូរ៉េខាងត្បូង និងបំផុសគំនិតដោយលោក Donald Trump

ចុចអាន៖ ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម