KPT+
បង្ហោះបណ្ណចាក់វ៉ាក់សាំងដូសជំរុញព្រោងព្រាតលើហ្វេសប៊ុក មានដឹងគុណវិបត្តិឬនៅ?
ក្រោយពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញ ឃើញថាពលរដ្ឋមានការផុសផុលក្នុងការបង្ហោះរូបថតកាតវ៉ាក់សាំងឬបណ្ណវ៉ាក់សាំងព្រោងព្រាតពេញបណ្ដាញសង្គម។
តើមុនពេលចែកចាយថតកាតវ៉ាក់សាំងបង្ហោះជាសាណៈលើប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណិត អ្នកបានដឹងពីគុណវិបត្តិ ក្រោយបង្ហោះកាតវ៉ាក់សាំងរបស់ខ្លួនឬនៅ?
យោងតាមសេចក្ដីព្រមានពីក្រសួងសុខាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹងថា “រូបភាពនៃកាតវ៉ាក់សាំងបង្ការកូវីដ-១៩ មិនគួរត្រូវបានចែកចាយនៅលើបណ្តាញសង្គមនោះទេ។ ការផ្សព្វផ្សាយមាតិកាដែលរាប់បញ្ចូលថ្ងៃ ខែ ឆ្នាំកំណើត ព័ត៌មានលម្អិតអំពីសុខភាព ឬព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណរបស់អ្នក អាចត្រូវបានគេប្រើដើម្បីលួចអត្តសញ្ញាណនោះ”។
ការបង្ហោះកាតវ៉ាក់សាំង មិនថាដូសទី១ ទី២ ឬទី៣នោះទេ គឺមានន័យថា អ្នកកំពុងបង្ហាញព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនទៅកាន់ជនខិលខូចមួយចំនួន ដែលព័ត៌មានលម្អិតទាំងអស់នៅលើកាតអាចធ្វើឱ្យអ្នកងាយរងគ្រោះពីការឆបោក និងការលួចបន្លំអត្តសញ្ញាណជាដើម។
ថ្វីត្បិតនៅស្រុកយើង ករណីឆ្លៀតឱកាសឆបោកបន្លំ ឬលក់សកាតវ៉ាក់សាំងដើម្បីយកប្រាក់ មិនទាន់កើតមានពិតមែន ប៉ុន្តែក៏គ្មានន័យថា រូបថតកាតវ៉ាក់សាំងដែលបង្ហោះទៅនឹងមានសុវត្ថិភាពឡើយ ពោលគឺហានិភ័យលួចបន្លំផ្សេងៗអាចកើតឡើងនៅពេលណាមួយមិនខាន។
ករណីនៅបរទេស គេបានរកឃើញជនបោកប្រាស់ដែលបានឆ្លៀតយកប្រយោជន៍ពីតម្រូវការវ៉ាក់សាំងបង្ការកូវីដ-១៩ដោយធ្វើកាតក្លែងក្លាយដើម្បីលក់ ព្រោះអ្នកគ្មានកាតនឹងទទួលពិន័យ ឬមិនអនុញ្ញតឱ្យចូលកន្លែងសំខាន់ៗមួយចំនួន។
អ្វីដែលគួរប្រយ័ត្នបន្ថែមទៀត ជនខិលខូចអាចប្រើព័ត៌មាននៅលើកាតរបស់អ្នក សូម្បីតែឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើត ដើម្បីបើកកាតឥណទានក្នុងឈ្មោះរបស់អ្នកទៀតផង។
ជំនួសឱ្យការចែករំលែកអំពីព័ត៌មានសុខភាពក្នុងអនឡាញជាមួយពិភពលោក អ្នកអាចថតតែរូបខ្លួនឯងបង្ហោះទៅបានហើយ!
អត្ថបទ៖ សន្យា
ចុចអាន៖ កាតវ៉ាក់សាំងសំខាន់ណាស់ ចុះបើបាត់ គួរធ្វើយ៉ាងម៉េច?
ចុចអាន៖ មនុស្ស ៥ក្រុមនេះ ត្រូវប្រញាប់ចាក់វ៉ាក់សាំងកូវីដដូសជំរុញឱ្យបានមុនគេ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ