KPT+
តារានិករទាំង ១២ ខ្លាចរឿងប៉ុន្មាននេះជាងគេ ក្នុងជីវិតប្រចាំថ្ងៃ
និយាយអំពីចិត្តសាស្ត្រមើលឱ្យដឹងចរិតឬកពារអ្នកដទៃនៅសម័យនេះ មិនពិបាកពេកឡើយ ដោយគ្រាន់តែព្យាយាមអានច្រើនបន្តិច អ្នកច្បាស់ជាស្គាល់បុគ្គលម្នាក់ទៀតបានប្រសើរជាងមុនមិនខាន។ ក្នុងនោះ ក្បួនចិត្តសាស្ត្រ ក៏បានលើកឡើងខ្លះៗពីការមើលចរិតមនុស្ស តាមរយៈតារានិកររបស់គេផងដែរ។
ក្នុងអត្ថបទនេះ នឹងបង្ហាញជូនខ្លីៗអំពីចរិតមួយផ្នែកនៃតារានិករទាំង១២ ថាតើពួកគេខ្លាចអ្វីជាងគេក្នុងជីវិតប្រចាំថ្ងៃ។ តោះ! មកអាន!
តារានិករ Capricorn
ក្រុមនេះចិត្តបាន ចូលចិត្តនៅជាកណ្ដាល។ ខ្លាចជាងគេ ខ្លាចថាមិនអាចទទួលបានជោគជ័យ ខ្លាចភាពងងឹត និងភាពឯកោ។
តារានិករ Aquarius
ក្រុមនេះ ខ្លាចធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារខ្លួន មិនចូលចិត្តទម្លាប់ដដែលៗ ព្រោះវាជារឿងគួរឲ្យធុញរបស់គេ ប៉ុន្តែគេខ្លាចខ្លួនឯងមិនអាចជួយអ្វីអ្នកផ្សេងបាន។
តារានិករ Pisces
គេជាមនុស្សត្រង់ ទើបគេរមែងខ្លាចជួបមនុស្សពុតត្បុតជាទីបំផុត។ ក្រៅពីនោះ ខ្លាចខ្លួនឯងមិនអាចចូលមិនចុះចំណោមជាមួយអ្នកដទៃ។
តារានិករ Aries
គេជាមនុស្សពិបាកស្មានចិត្ត តែស្រួលយកចិត្ត។ យ៉ាងណាគេក៏មានអ្វីដែលខ្លាចដែរ គឺខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់ ខ្លាចអំពើផិតក្បត់ ហើយខ្លាចបាត់បង់សេរីភាព។
តារានិករ Taurus
ស្ដាប់ទៅអាចកំប្លែង តែជារឿងពិតដែលTaurus តែងតែខ្មោច ស្ទើរគ្រប់កន្លែងដែលស្ងាត់ ឬសូម្បីតែគេនិយាយរឿងខ្មោច។ មួយវិញទៀត គេរអាជាមួយនឹងការផ្លាស់ប្ដូរនានា។
តារានិករ Gemini
ធីមនេះ ខ្លាចបំផុត ខ្លាចអ្នកផ្សេងមិនទទួលស្គាល់គំនិតរបស់ខ្លួន ឬខ្លាចជួបមនុស្សចិត្តចង្អៀតចង្អល់។ អ្វីដែលគួរឱភ្ញាក់ផ្អើលក្រុម Gemini ខ្លាចខ្ពស់ខ្លាំងណាស់ កម្ពស់តែពីរបីម៉ែត្រអីហ្នឹង ញ័រជើងបាត់ហើយ។
តារានិករ Cancer
Cancer ជាមនុស្សស្លូត ដូច្នេះក្រុមនេះខ្លាចជាងគេ គឺមានអ្នកផ្សេងរើសអើង រួមគ្នាសម្លុតធ្វើបាបខ្លួន។ គេក៏ជាមនុស្សស្រឡាញ់បងប្អូន មិត្តភក្តិ អញ្ចឹងហើយគេខ្លាចបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ជាទីបំផុត។
តារានិករ Leo
Leo ជាក្រុមនុស្សរឹងមាំ និងចិត្តល្អ តែគេក៏តែងតែខ្លាចអ្នកផ្សេងមិនអើពើនឹងខ្លួន ព្រមទាំងខ្លាចភាពបរាជ័យខ្លាំងផងដែរ។
តារានិករ Virgo
ខ្លាច មនុស្សជុំវិញខ្លួនបោះបង់ខ្លួនចោល ខ្លាចមនុស្សផិតក្បត់ រឹតរែខ្លាចមនុស្សបង្កជម្លោះដែលគ្មានហេតុផល។
តារានិករ Libra
គេជាមនុស្សចិត្តទូលាយ និងរួសរាយរាក់ទាក់។ គួរឱ្យអស់សំណើចណាស់ ដែលក្រុម Libra ខ្លាចខ្លួនឯងចាស់ ហើយក៏ខ្លាចអ្នកផ្សេងកុហកខ្លួន និងខ្លាចការនៅម្នាក់ឯង។
តារានិរករ Scorpio
Scorpio ជាមនុស្សស្ងប់ស្ងាត់បន្តិច និងឆាប់ចូលចំណោមគេណាស់។ ទោះជាចូលចំណោមមនុស្សងាយក៏ដោយ ក៏គេខ្លាចធ្លាយអាថ៌កំបាំងខ្លាំងជាងអ្វីៗទាំងអស់ ជាពិសេសខ្លាចបាត់បង់សេរីភាព និងភាពឯកជនរបស់ខ្លួន។
តារានិករ Sagittarius
ធីមមនុស្សស្មោះ គឺធីមនេះឯង។ បែបនេះហើយ ទើបបានជាគេខ្លាចការផិតក្បត់ ខ្លាចថាមិនអាចបំពេញតម្រូវការខ្លួនឯងបាន និងខ្លាចក្នុងការបើកចិត្តបង្ហាញអារម្មណ៍ឲ្យអ្នកដទៃឃើញ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្ខ
ចុចអាន៖ តើតារានិករទាំង ១២ ជួបសំណាងល្អឬអាក្រក់បែបណា ក្នុងខែតុលានេះ?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ