Connect with us

KPT+

ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

បានផុស

នៅ

ស្រេ្តសខ្លាំង តានតឹងអារម្មណ៍​ ពិសេស​ក្រោយបំពេញ​ការងារ ឬ​ការ​សិក្សា គ្នា​យើង​នរណា​ម្នាក់​មិន​ធ្លាប់​ឆ្លង​កាត់? គ្រាន់​តែ​ថា យើង​មាន​វិធី​សាស្ត្រ​ដោះ​ស្រាយ​រៀងៗ​ខ្លួន ប៉ុន្តែ​​វិធី​សាស្ត្រ​ដោះ​​ស្រាយ​បញ្ហា​នេះ​ សាមញ្ញ​បំផុត និងមាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​អ្នក​​ជំនាញ​អះអាង​ថា គឺ​ការ​រត់ហាត់​ប្រាណ អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​ជំនាញ​បាន​​លើក​ឡើងពី​លទ្ធ​ផល​រក​ឃើញ​ដូច​គ្នា នៅ​ពេល​​ជួប​បញ្ហា​តាន​តឹង​​ដែល​តែង​កើត​មាន ប៉ុន្តែ​បើ​រាង​កាយ​បាន​បញ្ចេញ​ចលនា ពិសេស​សកម្មភាព​ដូច​ជា​ការ​រត់ បាន​ធ្វើ​ឲ្យ​ខួរ​ក្បាល បញ្ចេញ​នូវ​អ័រម៉ូន Endorphin (​ផលិត​ដោយ​ខួរ​ក្បាលសម្រាប់​បំបាត់​​ការ​ឈឺ​ចាប់) ​ធ្វើ​ឲ្យ​អារម្មណ៍​ធុញ​ថប់​ប្រសើរឡើង។

ផ្អែក​តាមលទ្ធផល​សិក្សា របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ និង​ក្រុម​អ្នក​ស្រាវជ្រាវ​ នៃ​សាកលវិទ្យាល័យ​​​សហរដ្ឋអាមេរិក បាន​ប្រើ​បច្ចេកវិទ្យា​ស្កេន PET ( Positron Emission Tomography) ជា​ប្រភេទ​ម៉ាស៊ីន ពេទ្យ​គេ​ប្រើ​សម្រាប់​ស្កេនមើល​ជំងឺ​មហារីក​ក្នុង​ខ្លួន​មនុស្ស ដោយ​ម៉ាស៊ីន​​នេះ​ប្រើ​​​នូវ​កាំ​រស្មី បង្ហាញ​​រូប​ភាព​បម្រែ​បម្រួល​ណា​មួយ​ក្នុង​រាង​កាយ។ ការ​ប្រើ​បច្ចេកទេស​នេះ ទៅ​លើ​គ្នា​យើង​មាន​អារម្មណ៍​តាន​តឹង គឺ​បង្ហាញថា មាន​ភាព​​ប្រសើរ​អារម្មណ៍​ឡើង​វិញ​ ដោយ​ការ​រត់ ពោល​គឺអាច​បំបាត់​ភាព​ធុញ​ថប់​យ៉ាង​មាន​ប្រសិទ្ធិភាព បើ​ធៀប​នឹង​សកម្មភាព​កីឡា​ផ្សេង​ៗ​។

Asian girl running in the Park and doing exercises Jogging Photograph by  Anek Suwannaphoom

បើ​តាម​​វេជ្ជបណ្ឌិត Panteleimon Ekkekakis សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ​ Lowa សហរដ្ឋអាមេរិក​ “បើ​សិន​យើង ជា​មនុស្ស​មាន​ទម្លាប់​ឧស្សាហ៍​រត់​ នោះ​បេះ​ដូង​​កាន់​តែ​​មាន​សុខភាព​ល្អ ​ពិសេស​ទៅ​ទៀត​នោះ ទាំង​​​​អារម្មណ៍ និង​ការ​គិត​ នឹង​កាន់​តែ​ប្រសើរ​ ក្នុង​រយៈ​ពេល​យូរ​អង្វែង”។

ឃើញ​ដូច​នេះ ក្រុម​​អ្នក​ជំនាញ​បាន​លើក​ទឹកចិត្ត​ឲ្យ​គ្នា​យើង​​ឧស្សាហ៍​ជួប​បញ្ហាផ្លូវ​ចិត្ត​​ទាំងនេះ ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ ពិសេសរក​​ដំណោះ​ស្រាយ​តាម​វិធី​សាមញ្ញ ដូច​ជា​ការ​រត់​នេះ​តែ​ម្តង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស

ចុចអាន៖ នេះជាហេតុផល អ្នកកើតទុក្ខ ត្រូវការអ្នកជិតស្និទ្ធ ហើយអ្នកសប្បាយចិត្ត បែរជារកអ្វីថ្មីប្លែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម