Connect with us

KPT+

រឿងរ៉ាវគូស្នេហ៍ដំរី ខាវ៉ាន់ និង ឌីប៉ូ បានបង្រៀនយើង ៧ចំណុច ពិសេសអ្នកនៅ Single

បានផុស

នៅ

ដំរីឈ្មោលឆ្លងប្រទេសមកពីប្រទេសប៉ាគីស្ថាន ឈ្មោះ ខាវ៉ាន់ ជាដំរីដែលមានអាយុជាង ៣០ឆ្នាំហើយ និងមានប្រវត្តិកម្សត់ ឯកា ធ្លា​ប់​ទទួ​ល​រងការធ្វើទារុណកម្មជាដំណំ ឥឡូវនេះបានមករស់នៅប្រទេសកម្ពុជាហើយ។ អ្វីដែលធ្វើឲ្យមហាជននាំគ្នារំភើបចិត្ត គឺ ខា​វ៉ាន់ ​បានជួបស្នេហ៍ពិត ជាមួយដំរីញី នៅប្រទេសកម្ពុជា ឈ្មោះ ឌីប៉ូ ហើយពួកគេទើបតែ​បានសាងស្នេហាដ៏​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​។

តាមរយៈស្នេហាឆ្លងប្រទេសរបស់ដំរីទាំងពីរនេះ អាចឲ្យយើងទាញបាននូវអត្ថន័យសំខាន់ៗចំនួន ៧ចំណុច ដែលលើកទឹក​ចិត្ត​ខ្លាំ​ង​ដល់ជីវិតរស់នៅរបស់យើង ជាពិសេស គឺជាសារដ៏ល្អសម្រាប់អ្នកនៅ Single តែម្ដង។

១. ទោះឯកាយ៉ាងណាដ៏ដោយ កុំអស់សង្ឃឹម! អ្នកនឹងជួបស្នេហ៍ពិតនៅថ្ងៃណាមួយ៖ មានជីវិតតស៊ូលំបាក និងជាប់​ឈ្មោះ​ជា​ដំរី​ឯកា​បំផុតលើលោក តែនៅទីបំផុតដំរីឈ្មោលឈ្មោះ ខាវ៉ាន់ ក៏បានជួបស្នេហ៍ពិត ទទួលបានក្ដីសុខ សុភមង្គលដូចគេដទៃ។ ដូ​ច្នេះ ​បើអ្នកយល់ថាជីវិតអ្នកឯកា សូមកុំបោះបង់ចោលក្ដីស្រមៃ ត្រូវតែបន្តរស់នៅជាមួយក្ដីសង្ឃឹមជាប់ជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. បើមាននិស្ស័យ ទោះនៅឆ្ងាយពីគ្នាប៉ុនណា ក៏គង់តែបានជួបគ្នានៅថ្ងៃណាមួយ៖ និយាយដល់រឿងស្នេហា ពេលខ្លះ​យើ​ង​ពិ​ត​​​ជាស្មានមិនត្រូវ ទាយមិនបានទេ។ ដូចចាស់ៗតែងតែលើកឡើងថា ឲ្យតែជាគូនឹងគ្នា ទោះនៅឆ្ងាយគ្នាម៉ឺនយោជន៍យ៉ាងណា ក៏​គង់​តែអាចជួបគ្នានៅថ្ងៃណាមួយ ជាក់ជាមិនខាន ហើយជាក់ស្ដែង ដូចជាគូស្នេហ៍ដំរីថ្មោងថ្មីមួយគូនេះអ៊ីចឹង។

៣. ពេលខ្លះមិនបាច់ប្រឹងរកស្នេហាទេ នៅពេលយើងល្អគ្រប់គ្រាន់ ស្នេហានឹងមករកយើងវិញ៖ នៅពេល​ដែលយើង​អាយុ​ច្រើ​ន​​ហើយ​នៅតែមិនទាន់រកគូឃើញ ពេលខ្លះយើងក៏មានអារម្មណ៍ថាហត់នឿយ ជាមួយនឹងការរង់ចាំ ឬតាមរកមនុស្សដែ​ល​យើ​ង​ស្រ​លាញ់​ណាស់។ ប៉ុន្តែតាមរយៈរឿងរ៉ាវគូស្នេហ៍ដំរីខាងលើនេះ បានប្រាប់យើងថា ស្នេហាមិនពិបាករកទេ បើសិនយើង​ជាម​នុ​ស្ស​ដែល​មានគុណសម្បត្តិល្អគ្រប់គ្រាន់ រឹងមាំគ្រប់គ្រាន់ នោះថ្ងៃណាមួយស្នេហាច្បាស់ជា មកគោះទ្វារហៅអ្នក​ដល់ផ្ទះជាមិ​ន​ខា​ន​។

៤. ស្នេហ៍ពិត មិនប្រកាន់ជាតិសាសន៍ឡើយ៖ ស្នេហាជាក្ដីស្រលាញ់ដែលមិនអាចវាស់ជម្រៅបាន ហើយក៏មិនអាចកំណត់ថា ជា​តិសាសន៍ខុសគ្នា ស្រលាញ់គ្នាមិនបាននោះដែរ។ យ៉ាងណា រឿងស្នេហាសត្វដំរី ខាវ៉ាន់ និង ឌីប៉ូ ជា​ឧ​ទា​ហរ​ណ៍​ស្រា​ប់​ទៅ​ហើ​យ​។ ដូច្នេះ កុំអាលគិតថាផែនដីចង្អៀត រកមនុស្សតែម្នាក់មិនបាន ការពិតវាធំទូលាយណាស់ គ្រាន់តែយើងរកមិនទាន់ជួប។

៥. ការរង់ចាំ មិនសុទ្ធតែធ្វើឱ្យយើងខកបំណងទេ៖ ត្រូវតែចេះរង់ចាំ ហើយចេះអត់ធ្មត់នឹងការរង់ចាំរបស់អ្នក ព្រោះថាការរង់ចាំ​មិន​​បានបញ្ជាក់ថា សុទ្ធតែជារឿងខកបំណងទាំងអស់នោះទេ។ អ្វីដែលសំខាន់ អ្នកត្រូវប្រើពេលវេលារង់ចាំឲ្យមានប្រយោជន៍ និង​ឈ្លាសវៃ តាមដែលអាចធ្វើទៅបាន។

៦. ជីវិតយើងម្នាក់ៗ មិនសុទ្ធតែអាប់អួរហូតទេ គង់តែមានពន្លឺនៅថ្ងៃណាមួយ៖ ការតស៊ូ ការពុះពារ ជាអ្វីដែលមនុស្ស​ម្នាក់ៗ​ត្រូវ​មាន។ ជីវិតដំរីឈ្មោល ខាវ៉ាន់ ជួបរឿងជូរចត់ច្រើនរាប់មិនអស់ តែចុងបញ្ចប់គេនៅតែអាចរកឃើញស្នាមញញឹម។ ឲ្យតែ​យើ​ង​​ជាមនុស្សល្អ ទោះបីពេលខ្លះយើងមិនអាចជួយអ្វីខ្លួនឯងបាន ក៏គង់តែមានមនុស្សជុំវិញខ្លួនមើលឃើញអំពើល្អរបស់យើង ហើ​យ​ពួកគេនឹងជួយយើងជាមិនខាន។

៧. ពេលជីវិតយើងជោគជ័យ អ្នកនៅជុំវិញខ្លួននឹងទះដៃអបអរសាទរ៖ ជាទូទៅ គេមិនសូវចូលចិត្តស្ដាប់​រឿងពិបាកចិត្តរប​ស់​យើ​ង​ទេ ​តែនៅពេលយើងធ្វើអ្វីមួយបានជោគជ័យ អ្នកដទៃនឹងស្ដាប់យើង ហើយពួកគេនឹងនាំគ្នាអបអរសាទរយើង។

ចំណុច​នេះ​ចង់​ប្រាប់យើងថា ត្រូវទទួលស្គាល់អ្វីដែលជានិស្ស័យរបស់មនុស្សលោក ដែលតែងតែស្អប់ភាពលំបាកវេទនា និង​ចូ​ល​ចិត្ត​ភាពជោគជ័យ។ ម្យ៉ាងវិញទៀត ក៏ចង់ប្រាប់យើងថា បើចង់ឲ្យគេសាទរ យើងត្រូវធ្វើអំពើល្អ ធ្វើរឿងល្អ ធ្វើរឿងដែល​ជា​មោ​ទន​ភាព ​ធ្វើរឿងដែលជាប្រយោជន៍ និងរឿងដែលអ្នកគ្រប់គ្នាពេញចិត្ត៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន​៖មក​អាន​ចរិត​ពិត​របស់​អ្នក​កើត​ខែ​តុលា

ចុចអាន៖វិធីសាស្ត្រ​និយាយ​នៅ​លើ​ឆាក​​ ដែល​បង្កើត​ថាមពល​ទាក់ទាញ​ប្រកប​ដោយ​ប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម