វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់

បានផុស

នៅ

ភាពអត់ធ្មត់គឺជាជំនាញមួយដែលជួយកុមារឱ្យចេះគិត និងជួយកុមារបង្កើត​ទំនាក់ទំនងក្នុងសង្គម ព្រមទាំងជួយដល់ការសិក្សាកុមារទៀតផង។ ការបង្រៀនកូនឱ្យ ចេះអត់ធ្មត់ពីតូច​នឹងជួយ​កូន​ច្រើន​នៅថ្ងៃអនាគត។ តើ​មានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយប៉ាម៉ាក់ក្នុងបង្រៀនកូនតូចឱ្យចេះ​អត់ធ្មត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង ៧ ក្នុងការជួយប៉ាម៉ាក់បង្រៀនភាពអត់ធ្មត់ដល់អូនតូច៖

១. ចាប់ផ្តើមពីតូចនិងចាប់ផ្តើមពីរយៈពេលខ្លី

ប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឱ្យមានការអត់ធ្មត់បន្តិចបន្តួចតាំងពីកូននៅតូច។ មុនពេលប៉ាម៉ាក់​ឱ្យ​ទឹកដោះគោកូនញុំា ប៉ាម៉ាក់អាចគ្រាន់​តែ​សុំឱ្យអូនតូចរង់ចាំដោយស្ងៀមស្ងាត់រយៈពេល ១-២ នាទី។ នៅពេលកូនធំបន្តិច ប៉ាម៉ាក់អាចបន្ថែមពេលវេលា​រងចាំ​ដើម្បី​ហ្វឹកហាត់​ចិត្តអត់ធន់របស់​អាអូន។

២. បង្រៀនឱ្យអូនតូចចេះគ្រប់គ្រងខ្លួនឯង

សម្រាប់កុមារ ភាពអត់ធ្មត់គឺជាការរៀនគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ទោះបីជាពួកគេ​មាន​ការព្រួយបារម្ភ អន្ទះសា ឬអស់កម្លាំងក៏​ដោយ​។ ប៉ាម៉ាក់ត្រូវឱ្យអាអូនគ្រប់គ្រងអារម្មណ៍ ខ្លួន​ឯង​ឡើង​វិញ មុនពេលអ្នកបំពេញតាមការ​សុំ​របស់អូនតូច។ ការធ្វើដូច្នេះ នៅពេល​អូនតូចបញ្ចេញ​​​អាកប្បកិរិយា​មិនល្អ បង្រៀនអូន​តូចថាការ​មិនមានភាពអត់ធ្មត់មិនមែន​ជាវិធីដើម្បី​ទទួលបាន​អ្វីដែល​អូន​តូច​ចង់បាននោះទេ។

៣. ពន្យារពេល

Why you're likely to fall for someone like your parents, science explains -  LunchClick - Dating App by Lunch Actually

ការឱ្យកូនរង់ចាំបន្តិចមុនពេលផ្តល់អ្វីដែលកូនចង់បាននឹងបង្រៀនកូន​ឱ្យ​ចេះអត់ធ្មត់។ ឧទាហរណ៍ ប្រសិនបើម៉ាក់កំពុងលាងចាន ហើយអាអូន​សុំឱ្យម៉ាក់ទៅលេងជាមួយ ម៉ាក់អាចប្រាប់ឱ្យអាអូន​រង់ចាំ​រហូតដល់ម៉ាក់​លាង​​ចានរួចសិន។

៤. បង្រៀនកូនឱ្យរង់ចាំវេន

ការបង្រៀនកូនតូចឱ្យចេះរង់ចាំវេនជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនភាព​អត់ធ្មត់។ ប្រសិនបើ​អា​អូន​មិនអាចរង់ចាំដល់វេនខ្លួនក្នុងការជិះទោង ប៉ាម៉ាក់ត្រូវឧស្សាហ៍​នាំអូនតូចទៅលេងសួន​ដើម្បី​ពង្រឹង​ភាពអត់ធ្មត់របស់​អូនតូច។ ការហ្វឹកហាត់ដដែលៗនឹងជួយឱ្យអូនតូចទម្លាប់នឹងការរង់ចាំយូរ។

៥. ឱ្យកូនធ្វើសកម្មភាពខ្លះខណៈរង់ចាំវេន

Psychology Archives - Excelsior College

លោកស្រី Annie Fox អ្នកនិពន្ធសៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ” “Teaching Kids to Be Good People” បានលើកឡើងថា ប៉ាម៉ាក់គួរឱ្យកូនតូចធ្វើសកម្មភាពខ្លះខណៈពេលកំពុងរង់ចាំវេន។ ប៉ាម៉ាក់អាចឱ្យអាអូន ឈរ​ដូចទាហាន លោតដូចកង្កែប ឬរេចុះរេឡើង​ដូចដើមឈើ​ត្រូវខ្យល់ជា​ដើម​​ដើម្បីបង្វែរអាម្មណ៍អូនតូចពីការរងចាំយូរ។

៦. ឱ្យកូនលេងល្បែងរង់ចាំ

ការលេងល្បែងដូចជា “ វេនរបស់អ្នក! វេនខ្ញុំ!” គឺជាវិធីដ៏ល្អដើម្បីធ្វើឱ្យកូនតូចរង់ចាំ។

៧. សរសើរភាពអត់ធ្មត់របស់កូន

Are America's schools safe for Asian Americans?

នៅពេលអាអូនបង្ហាញភាពអត់ធ្មត់ ប៉ាម៉ាក់អាចសរសើរអាអូន​ដើម្បីលើកទឹក​ចិត្តអាអូនក្នុង​ការធ្វើ​វា​ម្តងទៀត។ ឧទាហរណ៍ ប្រសិនបើប៉ាម៉ាក់នាំ​អា​អូន​ទៅពេទ្យ ហើយអាអូនអង្គុយផាត់​ពណ៌ក្នុងខណៈ​រង់ចាំវេនខ្លួន ដោយមិន​រអ៊ូ ប៉ាម៉ាក់អាចប្រាប់អាអូនថា ប៉ាម៉ាក់សប្បាយ​ចិត្ត​ចំពោះការ​អត់​ធ្មត់ និង​អាកប្បកិរិយាល្អរបស់អាអូនណាស់។

ភាពអត់ធ្មត់ត្រូវការពេលវេលាដើម្បីបណ្តុះ ដូច្នេះប៉ាម៉ាក់ត្រូវបង្រៀនអូនតូចសន្សឹមៗ កុំបង្ខំ។ ភាព​អត់ធ្មត់ត្រូវការការហ្វឹកហាត់ដដែលៗម្តងហើយម្តងទៀត មិនមែនមួយថ្ងៃពីរចេះទេ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចិញ្ចឹមកូនឲ្យក្លាយជាក្មេងល្អ និងមានអនាគតភ្លឺស្វាង គួររៀប ៥ ចំណុច

ចុចអាន៖ ឲ្យកូនៗជួយធ្វើការងារផ្ទះ អាចបង្រៀនកូនមានទំនួលខុសត្រូវច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services