Connect with us

KPT+

វិធីម៉ាស្សា ២យ៉ាងនេះ អាចជួយសម្រួលអាការឈឺក្បាល

បានផុស

នៅ

វា​ជា​រឿង​ទូទៅ​មួយ​ដែល​​គ្រប់គ្នា​ តែង​មាន​អាការឈឺក្បាល​ ជា​ពិសេស​ពេល​កើត​ស្រ្តេស អស់​កម្លាំង ឬ​គេង​មិន​គ្រប់​គ្រាន់​ជា​ដើម​។ ​ពេល​ខ្លះ​យើង​អាច​ប្រើ​ថ្នាំ​បំបាត់​អាការៈឈឺ​​ក្បាល ដោយ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ក្រៅពី​ប្រើ​ថ្នាំ​យើង​នៅ​មាន​វិធីសាស្រ្ត​មួយ​ទៀត ហៅ​ថា​ម៉ាស្សា ដែល​អាច​ជួយ​សម្រួល​អាការៈ​បាន​ដែរ​។ ការ​ម៉ាស្សា​ត្រង់​ក្បាល​នេះ​មិន​មែន​មានន័យ​ថា​អាច​ជួយ​សម្រួល​អាការៈ​បាន​គ្រប់​ពេល​នោះ​ទេ បើសិនជា​គ្នា​យើង​មាន​បញ្ហា​ឈឺ​ក្បាល​ខ្លាំង និង​កើត​ឡើង​ញឹក​ញាប់ គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

១. គុណ​ប្រយោជន៍​របស់​ម៉ាស្សា

ការ​ធ្វើ​ម៉ាស្សា​ដើម្បី​សម្រួល​អាការៈ​ឈឺ​ក្បាល​អាច​ថា​មាន​សុវត្ថិ​ភាព ប៉ុន្តែ​មាន​ប្រ​សិទ្ធ​ភាព​បែប​ណា? តាម​ការ​បញ្ជាក់​របស់​សមាគម​ព្យាបាល​តាម​បែប​ម៉ាស្សា​របស់​អាមេរិក បាន​លើក​ឡើង​ថា​ការ​ម៉ាស្សា​អាច​មាន​ប្រសិទ្ធ​ភាព​ព្យាបាល​អាការៈ​ឈឺ​ក្បាល​ធម្មតា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ទេ​ថា​អាច​មាន​ប្រសិទ្ធ​ភាព​លើ​ការ​ឈឺ​ក្បាល​ប្រកាំង​ ឬ​ឈឺក្បាល​ខ្លាំង​នោះ​ទេ​។

ក្រៅ​ពី​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល ការ​ធ្វើ​ម៉ាស្សា​នៅ​ត្រង់​ក្បាល ត្រូវ​គេ​ជឿ​ថា​ជួយ​ធ្វើ​ឲ្យ​សក់​ដុះ​ច្រើន និង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ទៀត​ផង​។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ម៉ាស្សា​ស្បែក​ក្បាល​

ការ​ម៉ាស្សា​ស្បែក​ក្បាល ត្រូវ​គេ​ដឹង​ថា​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល​។ ដើម្បី​ម៉ាស្សា​ស្បែក​ក្បាល​យើង​ត្រូវ​អង្គុយ​ឲ្យ​បាន​ស្រួល​បួល និង​មាន​ផាសុកភាព។ បើ​សិន​ជា​យើង​ប្រើ​ប្រេង​ដើម្បី​ម៉ាស្សា​ ចូរ​ដាក់​កន្សែង​​គ្រប់​ស្មា​​កុំ​ឲ្យ​ប្រឡាក់​​។ បន្ទាប់​មក​យើង​អាច​យក​ចុង​ម្រាម​ដៃ​ចុច​លើ​ស្បែក​ក្បាល​របៀប​ម៉ាស្សា​​ដោយ​ប្រើ​កម្លាំង​ពី​ស្រាល​​ទៅ​មធ្យម​។ យើង​ត្រូវ​ម៉ាស្សា​ជា​រាង​រង្វង់​ ដើម្បី​​ឲ្យ​បាន​សព្វ​កន្លែង​នៅ​ត្រង់​ក្បាល និង​អាច​ធ្វើ​ប្រហែល​​ប្រាំ​នាទី មុន​នឹង​លាង​សម្អាត​ប្រេង​ចេញ ក្នុង​ករណី​យើង​ប្រើ​ប្រើ​ប្រេង​។

៣. ម៉ាស្សា​ត្រង់​ក និង​ស្មា​

វិធី​សាស្រ្ត​មួយ​ទៀត គឺ​យើង​អាច​ម៉ាស្សា​នៅ​ត្រង់​ក និង​ស្មា ដែល​ការ​ធ្វើ​ដូច​នេះ​ក៏​ទំនង​ជា​អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល​ផង​ដែរ​។ ការសិក្សា​មួយ​បាន​​បាន​ធ្វើ​ការ​ពិសោធន៍​លើ​អ្នក​ឈឺ​ក្បាល​រ៉ាំរ៉ៃ ដោយ​ឲ្យ​​មក​ទទួល​យក​ការ​ព្យាបាល​បែប​ម៉ាស្សា​ត្រង់​ក និង​សាច់ដុំ​ស្មា​ ​និង​បាន​ប្រៀប​ធៀប​ពី​រយៈពេល ចំនួន​ដង​នៃ​ការ​ឈឺ​ក្បាល និង​ភាព​ធ្ងន់​ធ្ងរ​នៃ​អាការៈ​នេះ។

​ជា​លទ្ធ​ផល អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ចំនួន​ដង​នៃ​ការ​ឈឺ​ក្បាល​ដែល​​ធ្លាប់​កើត​មាន​បាន​ធ្លាក់​ចុះ ទោះ​បី​ជា​ការ​ម៉ាស្សា​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​លើ​ការ​បន្ធូរ​អាការៈ​ឈឺ​ក្បាល​ក៏​ពិត​មែន​។ ជា​ការ​សន្និដ្ឋាន​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​ការ​ធ្វើ​ម៉ាស្សា​នៅ​ត្រង់ក និង​សាច់ដុំ​ស្មា អាច​ជួ​យ​កាត់​បន្ថយ​ចំនួន​ដង​នៃ​ការ​កើត​មាន​អាការៈ​ឈឺ​ក្បាល​នេះ​បាន​។

​យ៉ាងណា គ្នា​យើង​មិន​គួរ​រំលង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នោះ​ទេ បើ​សិន​ជា​អាការៈ​ឈឺក្បាល​នេះ​កើត​ឡើង​ញឹក​ញាប់ និង​ធ្ងន់ធ្ងរ ព្រោះ​ថា​អាការៈ​ទាំងនេះ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ឈឺក្បាលញឹកញាប់ជាសញ្ញាគ្រោះថ្នាក់ កំពុងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល

ចុចអាន៖កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៩ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម