Connect with us

KPT+

“កូនទន្សាយ” បង្ហាញហេតុផល ៥ចំណុច ហ្វេនៗមិនគួររំលងស្នាដៃទី២របស់ខ្លួន

បានផុស

នៅ

ក្រោយចេញលក់ស្នាដៃប្រលោមលោកដំបូងរឿង “កំណត់ហេតុពណ៌ស្វាយ” កំលុង​ឆ្នាំ ២០២០​​ ទទួលបានជោគជ័យ និងការគាំទ្រខ្លាំង កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ អ្នកនិពន្ធ ម៉ៅ ចាន់រស្មី បានបោះពុម្ភផ្សាយស្នាដៃទី២របស់ខ្លួន ដែលជាភាគនិទានបន្តពីសាច់រឿងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ម៉ៅ ចាន់រស្មី ដែលហ្វេនៗប្រលោមលោកស្គាល់នាមប៉ាកកាថា កូនទន្សាយ និងត្រូវជាកូនស្រីទោលរបស់ អ្នកស្រី ម៉ៅ សំណាង (ទន្សាយ) បច្ចុប្បន្នមានប្រិយមិត្តគាំទ្រច្រើនឡើងៗ ដោយសារតែសៀវភៅទី១របស់កញ្ញាត្រូវបានទទួលស្គាល់នូវគុណភាព និងទឹកដៃល្អមិនចាញ់ម្ដាយនោះទេ។   

ចំណែកសៀវភៅបន្ទាប់ ក្រោមចំណងជើង “កំណត់ហេតុពណ៌ស្វាយ២” ក៏ត្រូវបានប្រិយមិត្តដែលបានអានរួចហើយ កោតសរសើរថាល្អអាន មិនខុសពីស្នាដៃមុនផងដែរ។

បើយោងតាមប្រភពពីផេកហ្វេសប៊ុករបស់ កញ្ញា ម៉ៅ ចាន់រស្មី-កូនទន្សាយ បានបង្ហោះសារដោយបង្ហាញហេតុផល ៥ យ៉ាងចេញពីស្នាដៃថ្មីនេះ ដែលហ្វេនៗមិនគួរខកខានគឺ៖

១. កំណត់ហេតុទី២ សរសេរឡើងដោយ វេហាស៍ វិញម្តង (តួឯកប្រុស)។ ក្នុងភាគ១ សំណេរក្នុងកំណត់ហេតុ ជាការរៀបរាប់របស់តួឯកស្រី វីយ៉ូឡែត។

២. កំណត់ហេតុទី២ បង្ហាញពីជ្រុងម្ខាងទៀតនៃដំណើររឿងទាំងមូលដែល វីយ៉ូឡែត ឬលីឡា និងមិត្តអ្នកអានមិនបានដឹងតាមរយៈភាគ១ឡើយ។

៣. កំណត់ហេតុទី២ នឹងបកស្រាយនូវចម្ងល់ជាច្រើន ដែលមិត្តអ្នកអានមាននៅក្នុងភាគ១។

៤. អនុស្សាវរីយ៍ខ្លះរបស់អ្នកទាំងពីរក្នុងអតីតកាល​ គឺដកស្រង់ពីរឿងពិតនាទសវត្សរ៍ទី​ ៦០​ ដែលអ្នកនិពន្ធបានដឹងពីអតីតមន្ត្រីរាជការម្នាក់នៅសម័យនោះ។

៥. កំណត់ហេតុទី២ នឹងកាន់តែធ្វើឱ្យប្រិយមិត្តពេញចិត្ត ព្រោះសាច់រឿងនៃតួឯកទាំងពីរកាន់តែផ្អែមល្ហែមជាង កំណត់ហេតុទី១ទៅទៀត។

ចំពោះប្រិយមិត្តដែលបានអានប្រលោមលោក កំណត់ហេតុពណ៌ស្វាយ ភាគ១ ពិតជាបានដឹងច្បាស់នូវសាច់រឿងដ៏ជក់ចិត្ត ពុទ្ធិដ៏មានតម្លៃ និងទឹកដៃនិពន្ធ របស់ កូនទន្សាយ ជាក់ជាមិនខាន។ ដូច្នេះ បើចឹងដឹងភាគ២ ល្អកម្រិតណា ខុសប្លែកពីមុនយ៉ាងណាខ្លះ កុំភ្លេចរកទិញមកអាន ពីបណ្ដាហាងលក់សៀវភៅនានា និងហាងសៀវភៅអនឡាញជាច្រើនផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ បាក់ទឹកចិត្តមែនទេ? សៀវភៅ ៣ ក្បាលនេះអាចជួយសម្រួលភាពស្មុគស្មាញបាន

ចុចអាន៖ សៀវភៅ៤ក្បាលរៀបរាប់អំពីពុកនិងម៉ែ អានហើយភ្ញាក់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម