Connect with us

KPT+

លម្អិតទាំងអស់ ​​ចរិតមនុស្សកើតចំតារានិករ “Aquarius”

បានផុស

នៅ

ចំពោះមនុស្ស​​កើត​ចំតារានិករ Aquarius (២១ មករា-១៩ កុម្ភៈ) ​មិន​​ចេះ​និយាយ​កុហក​ឡើយ​។​ ពួក​គេ​ច្រើន​តែ​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក​ មិន​ចេះ​លាក់លៀម​ និង​ស្មោះត្រង់​។​ មិន​សូវ​ចេះ​និយាយ​ស្ដី​ផ្អែមល្ហែម​មែន​ តែ​​ក៏​មិន​ចេះ​លាក់​ពុត​​ដែរ​។​ ចំពោះ​មិត្ត​ភក្តិ​វិញ​ ពួក​គេ​តែងតែ​ស្មោះត្រង់​ និង​ស្រឡាញ់​រាប់អាន​ដោយ​ចិត្ត​ស្មោះ​។​

Astrology Traveller: Where To Travel Based On Your Zodiac Star Sign -  Travel Inspires
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ជាមួយ​គ្នា​ដែរ តារានិករ​នេះ​​ ​កើត​មក​ជាមួយ​នឹង​ទឹក​ចិត្ត​អាណិត​អាសូរ​អ្នក​ដទៃ​។​ ពួក​គេ​ជា​មនុស្ស​ចិត្ត​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​ និង​មិត្តភក្ដិ។​ ប្រសិនបើ​​ពួក​គេ​ទទូច​ចង់​បរិច្ចាគ​ប្រាក់​​ទៅ​ឲ្យ​អ្នក​ដែល​ខ្សត់​ខ្សោយ​ ឬ​ចំណាយ​ពេល​ដើម្បី​ជួយ​មិត្តភក្ដិ​​របស់​ខ្លួន​ ​នេះ​គឺ​ជា​ធម្មជាតិ​របស់​តារានិករ​នេះ​ប៉ុណ្ណោះ​។​

180 Twelve constellations-12星座 ideas

បន្ថែម​ពី​នេះទៀត​ ពួក​គេ​អាច​មាន​ចំណង់​ចំណូល​ចិត្ត​​ខុស​ប្លែក​ពី​មនុស្ស​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​។​ ប៉ុន្តែ​ លក្ខណៈ​ពិសេស​នេះ​ក៏​ត្រូវការ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពីមនុស្សជាទីស្រឡាញ់ផងដែរ។​ ជាក់​ស្ដែង​ អ្នក​ច្នៃ​ប្រឌិត​ និង​អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​ សុទ្ធ​តែ​កើត​ចំតារា Aquarius។

AQUARIUS - Zodiac CAS | THE SIMS 4

នៅ​ពេល​ប្រឈម​នឹង​ឧបសគ្គ​ផ្សេងៗ ពួកគេ​អាច​បង្ហាញ​ពី​កម្លាំង​ចិត្ត​​ដ៏​ខ្លាំង​ក្លា និង​ស្មារតី​​មិន​បោះបង់​។​ ប្រសិនបើ​ពួក​គេ​​ដើរ​ដួល​ ពួក​គេ​នឹង​ងើប​ឈរ​ឡើង​ម្ដង​ទៀត ព្រម​ទាំង​​ប្រយុទ្ធ​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ដោយ​មិន​រួញរា​ឡើយ។​

សម្រាប់ Aquarius មានភពសៅរ៍ជាភពតំណាងរបស់គេ។ ជាក្រុមមនុស្សដែលសក្តិសមប្រើពណ៌ផ្ទៃមេឃ ស្វាយ ពណ៌ស និងពណ៌ភ្លឺៗ។ Aquarius ឆុងជាមួយពណ៌ខៀវចាស់និងបៃតង។ ដូច្នេះគួរតែនៅឱ្យឆ្ងាយពីពណ៌ពីរនេះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តើតារានិករទាំង ១២ ជួបសំណាងល្អឬអាក្រក់បែបណា ក្នុងខែតុលានេះ?

ចុចអាន៖ តារានិករទាំង ១២ ខ្លាចរឿងប៉ុន្មាននេះជាងគេ ក្នុងជីវិតប្រចាំថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៤៣ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម