Connect with us

KPT+

៧ កន្លែងនៅសហរដ្ឋអាមេរិក ល្បីមានខ្មោចលងសាហាវ អ្នកធ្លាប់ចូលសឹងគ្មានជីវិតមកវិញ

បានផុស

នៅ

មិនថាតែអាស៊ីយើងទេ ដែលសំបូរខ្មោចលងនិងអប្បិយជំនឿច្រើនរាប់មិនអស់ សូម្បីតែនៅប៉ែកអឺរ៉ុបឯណោះវិញ ក៏ល្បីថា មានកន្លែងខ្លះ ខ្មោចលងសាហាវមិនធម្មតាដែរ។ កន្លែងខ្លះបានបើកឲ្យអ្នកទស្សនាចូលមើល ចំណែកខ្លះទៀត សឹងថាចូលហើយរាងចាលលែងហ៊ានតែម្ដង។

១ សារមន្ទីរ Whaley House, San Diego រដ្ឋ California

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលមនុស្សភាគច្រើនគិតពីទីក្រុង San Diego ពួកគេនឹងនឹកឃើញរូបភាព​ឆ្នេរ និងអាកាសធាតុដ៏ស្រស់ស្អាត ជាពិសេសគឺការទាក់ទាញវប្បធម៌ និងសិល្បៈ។ ប៉ុន្តែតាមពិតទៅ San Diego គឺមានអតីតកាលដ៏ងងឹត នៃ​ចំណុចខ្មោចលង របស់​​វិញ្ញាណដែលនៅវិលវល់មិនព្រមទៅណាក្នុងផ្ទះ​មួយនេះ។

២ House of Death ទីក្រុងញូវយ៉ក

ផ្ទះទីប្រជុំជនដ៏ស្រស់ស្អាតនេះ មាន​សភាព​ស្ងប់ស្ងាត់​ ត្រូវ​បាន​គេ​ហៅថា​ជា​អគារ​ខ្មោច​លង​ធំ​បំផុត​ក្នុង​ទីក្រុង​ញូវយ៉ក។ វា​គឺជា​កន្លែង​នៃ​ឧប្បត្តិហេតុ​ដ៏​អាក្រក់​ជាច្រើន​ រួម​ទាំង​ឃាតកម្ម ការ​ធ្វើ​អត្តឃាត និង​ការ​វាយ​ដំ​កាប់​សម្លាប់​គ្នា​យ៉ាង​ឃោរឃៅ។ ព្រលឹងអ្នកស្លាប់នៅវិលវល់មិនព្រមទៅណា បើទោះបីជាមានពិធីសុំឲ្យពួកគេទោចាប់ជាតិ ឬចេញពីទីកន្លែងនេះក្ដី។

៣ Winchester Mystery House: San Jose រដ្ឋកាលី​ហ្វ័រញ៉ា

ក្នុងផ្ទះ​នេះ​មាន​វិញ្ញាណច្រើនណាស់ ហើយដើម្បីផ្គាប់ចិត្តពួកគេ ម្ចាស់ផ្ទះ Sarah Winchester ដែល​ជា​អ្នក​ស្នង​មរតក​ផ្ទះ Winchester rifle Fortune បាន​បន្ថែមបន្ទប់មួយ ​និង​កន្លែង​ផ្សេង​ទៀត​សម្រាប់​អ្នក​ស្លាប់។ យោង​តាម ABC News បញ្ជាក់ថា ផ្ទះ​នេះ​មាន បង្អួច ១០,០០០ ទ្វារ​ ២,០០០, ចង្ក្រាន​ភ្លើង​ ៤៧, ជណ្ដើរ​ ៤០, បន្ទប់ទឹក​ ១៣ និង​ផ្ទះ​បាយ ៩។

៤ Lizzie Borden Bed & Breakfast: Fall River, រដ្ឋ Massachusetts

ផ្ទះ Lizzie Borden នៅ Fall River រដ្ឋ Massachusetts គឺជាទីតាំងនៃឧក្រិដ្ឋកម្មដ៏អាក្រក់​បំផុតមួយ ​របស់ប្រទេស។ Andrew និង Abby Borden ត្រូវបានគេសម្លាប់ដោយ​ពូថៅនៅឆ្នាំ ១៨៩២ ហើយ​កូនស្រីរបស់ Andrew (កូនស្រីចុងរបស់ Abby) Lizzie ត្រូវបានកាត់ទោសនិងដោះលែងពី​បទឧក្រិដ្ឋនេះ។

៥ Villisca Axe Murder House: Villisca, Iowa

ឃាតកម្មដ៏ឃោរឃៅឆ្នាំ ១៩១២ លើកុមារ ៦ នាក់ និងមនុស្សពេញវ័យពីរនាក់នៅក្នុងផ្ទះរបស់ J.B. និង Sarah Moore មិនត្រូវបានដោះស្រាយទេ។ សមាជិកទាំងអស់នៃគ្រួសារ Moore និងភ្ញៀវពីរនាក់របស់ពួកគេ ត្រូវបានគេរកឃើញនៅលើគ្រែជាមួយនឹងពូថៅកាប់នៅក្បាល ហើយភស្តុតាងផ្សេងទៀតតិចតួចបំផុតមិនត្រូវបានរកឃើញ។ រហូតមកដល់សព្វថ្ងៃនេះ ក្រុមអ្នកស៊ើបអង្កេតបាន​រាយការណ៍ថា បានឮ​សំឡេង​ក្មេងៗយំ ចង្កៀងធ្លាក់ ជណ្ដើររំកិល និងទ្វាររអិលដោយខ្លួនឯង។ ជាង ១០០ ឆ្នាំ​ក្រោយ​មក ខ្មោច​របស់​ពួក​គេ​ត្រូវ​បាន​គេ​និយាយ​ថា​ នៅ​តែវិលវល់​ក្នុង​ផ្ទះ​ ដោយ​ប្រាថ្នា​ចង់​បាន​យុត្តិធម៌។

៦ សេតវិមាន៖ វ៉ាស៊ីនតោនឌីស៊ី

សេតវិមានជាផ្ទះរបស់ប្រធានាធិបតី ប៉ុន្តែក៏មានពាក្យចចាមអារ៉ាមថា មាន​ខ្មោច​ជា​ច្រើន​រស់នៅ​ក្នុង​នោះ​ដែរ។ មានដំណើរថា កូនប្រុសរបស់អតីតប្រធានាធិបតី Lincoln និងប្រពន្ធឈ្មោះ Mary Todd Willie បានស្លាប់ដោយសារជំងឺគ្រុនពោះវៀន ដែល​សន្មត​ថា ​មក​ពី​ទឹក​កខ្វក់​បានបូមចូលទៅក្នុងសេតវិមាន។ មកដល់ពេលនេះ ក៏នៅតែមានសម្លេងយំរបស់ក្មេង នៅពេលយប់មកដល់។

៧ Franklin Castle: Cleveland រដ្ឋ Ohio

នៅលើមហាវិថី Franklin នៃទីក្រុង Cleveland មាន​ពាក្យចចាមអារ៉ាមអំពីម្ចាស់ដើមនៃបន្ទប់ ២០ plus-room ដែលជាលំនៅដ្ឋាននៅសតវត្សទី ១៩។ ក្នុងឆ្នាំ ១៨៩០ វិមាននេះ បានក្លាយជាកន្លែងស្លាប់​សម្រាប់កូនជំទង់​បួននាក់របស់ Hannes Tiedemann និងប្រពន្ធរបស់គាត់​ផងដែរ។ ទោះបីជា Tiedemann មិនត្រូវបានគេរកឃើញថាមាន​កំហុសអ្វីក៏​ដោយ ប៉ុន្តែមានមនុស្សមួយចំនួនបានអះអាងថា គាត់បានព្យួរកកូនស្រីអាយុ ១៣ ឆ្នាំរបស់គាត់ ហើយធ្វើឲ្យដូចជាការ​ធ្វើអត្តឃាត និង​បានសម្លាប់ម្ចាស់ស្រីរបស់គាត់ដោយសម្ងាត់។ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា “ផ្ទះដែលមានខ្មោចលងខ្លាំងបំផុតនៅរដ្ឋ Ohio” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនជាប់ឆ្នោតមែន តែអតីតប្រធានាធិបតីអាមេរិក ៩ រូបនេះ ឡើងកាន់តំណែងយ៉ាងរំភើយ

ចុចអាន៖កំហុសឆ្គងទាំង ៦ ពីប្រវត្តិសាស្ត្រ ធ្វើឲ្យអន្តរាយដល់ពិភពលោក និងខាតបង់លុយកាក់វាល់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម