បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!

បានផុស

នៅ

ពាក្យថាបំណុល អ្នកណាក៏មិនចង់ជួបដែរ ប៉ុន្តែគ្រប់គ្នាមិនអាចចៀសផុតឡើយ ប្រសិនបើយើងត្រូវជួបបញ្ហា បន្ទាន់ណាមួយ ត្រូវតែសម្រេចចិត្តទទួលយកមិនអាចខ្វះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ បើ​ទោះបី​ជា​យើង​គ្រប់គ្នា​ចៀស​មិន​ផុត ​ត្រូវ​ជួប ​តែ​ក៏​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់​សិន​ មុន​សម្រេចចិត្ត​ថា​ខ្ចី​លុយ​គេ​ មក​ជា​សម្បត្តិ​​ផ្ទាល់ខ្លួន។

ប៉ុន្តែមានអ្នកខ្លះ វីវក់នឹងរបស់ទំនើប ដេញស៊េរីតាមគេឯង រហូតនាំខ្លួនពាក់ព័ន្ធនឹងបំណុលវ័ណ្ឌកមិនស្របច្បាប់មួយចំនួន ដែលទាំងនោះមានដូចជា ៖

រត់​តោង​សម្ភារៈនិយម​ហួសហេតុ

ជា​ការ​ពិត​ សម្ភារៈនិយម​អ្នកណា​ក៏​ចង់​បាន​ដែរ​ នៅ​ក្នុង​សម័យ​ឌីជីថល​នេះ។ ប៉ុន្តែ​មុន​សម្រេចចិត្ត​បង់​រំលោះឬទិញ​របស់​ទំនើប​ៗ​នោះ ​សួរ​ខ្លួនឯង​ថា ​វា​បាន​ផល​ចំណេញ​អី​មក​លើ​យើង​ ប្រសិន​បើយើង​​ទិញ​​​​ហើយ វាជួយអី​យើង​បាន​ខ្លះ។ កុំ​បង្កើត​ទម្លាប់​ឃើញ​ដំរី​ជុះៗ​តាម​ដំរី​ នេះ​ជា​ភាសាខ្មែរ​យើង​ទុក​ដាស់តឿន​ដល់​អ្នក​លង់​នឹង​ភាព​ហ៊ឺហា​ រត់​តោង​របស់​ទាំងនោះ​ ដោយ​មិន​មើល​ប្រាក់​ចំណូល​ខ្លួនឯងសព្វថ្ងៃ។

២ ចាយវាយ​តាម​តែ​ចិត្តចង់

មួយ​នេះ​ក៏​មិន​ធម្មតា​ពី​ខាងលើ​ដែរ! ទម្លាប់​ទិញ​អ្វី​គ្មាន​តារាង​កត់​ឲ្យ​បាន​ច្បាស់ ​ដល់​ពេល​បាត់​លុយ​ មិន​ដឹង​ទៅ​ណា​ខ្លះ។មនុស្ស​ខ្លះ​ឃើញ​អី​ចេះ​តែ​ចង់​ទិញ​ បន្ទាប់មក​ក៏​ទុក​ចោល​អត់​ន័យ ​ទិញ​ដោយសារ​តែ​អារម្មណ៍​មួយ​ឆាវ​ ចង់​ទិញ​ប៉ុណ្ណឹង​ឯង!

៣ មិន​ឲ្យ​តម្លៃ​លើ​លុយ​រាយតូចៗ

លុយរបស់យើង ១០០ ក្ដី ២០០ ក្ដី សុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ សាក​គិត​លេងៗ​មើល ​ប្រសិន​បើ​អ្នក​ថ្ងៃ​នេះ​គ្មាន​លុយ​ក្នុង​កាបូប​សោះ ​តែ​ចៃដន្យ​អី​បាន​ឃើញ​លុយ​រាយ​តិចតួច​នៅ​ក្នុង​ហោប៉ៅ ​ឬ​កប់​កន្លែង​ណា​ដែល​យើង​មិន​ដឹង។តើ​ពេលនេះ​ អ្នក​ត្រេកអរ​ប៉ុណ្ណា?

៤ និយម​ចូលចិត្តការល្បួងសេវាកម្មឬគម្រោងនានា

នេះ​ក៏​ជា​បញ្ហា​មួយ ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈាន​ទៅ​បំណុលវ័ណ្ឌកមិន​ដឹង​ខ្លួន​ដែរ។ វា​អាច​ថា​ជា​ចំណុច​តូចៗ​ សឹង​មិន​ចាប់​អារម្មណ៍ ​តែ​តូចៗអស់នេះ ​នឹង​ផ្សំ​គ្នា​បាន​ជា​បំណុល​រើ​ខ្លួន​មិន​រួច​ក៏​មាន។ សេវាកម្ម​ឬ​គម្រោង​ខ្លះ ​ណែនាំ​យើង​ដូចជា​ល្បែង​មួយ​ដែល​ឲ្យ​យើង​ឈ្នះ​ចាញ់​គឺ​អាស្រ័យ​លើ​គេ។ មិនមែនយើង​ជា​អ្នក​ឈ្នះ​រហូត​នោះ​ទេ។ យូរ​ទៅ​ៗ​អ្នក​នឹង​លង់​ខ្លួន​កាន់​តែ​ជ្រៅ​ ដោយ​គិត​ថា ​អស់​លុយ​តិច​ចំណេញ​ច្រើន។ តែ​តាម​ពិត​ទៅ​វា​មិន​ចឹង​ទាំងអស់​ឡើយ។

ប្រសិន​បើ​អ្នក​មាន​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ​ប្រញាប់​បញ្ឈប់​ភ្លាមៗ ​បើ​មិន​ចង់​ឲ្យ​ខ្លួនឯង​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ជាង​នេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ៖ ខ្ចីគេមករកផលចំណេញដើម្បីខ្លួនឯង បើខាតឬក្ស័យទុន មិនអាចឲ្យមហាជនចូលរួមទទួលខុសត្រូវ នោះទេ

ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services