គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១

បានផុស

នៅ

អ្នកនិពន្ធវ័យក្មេង និងជាម្ចាស់ជយលាពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១ លោក កែវ សេងរដ្ឋា បានបង្ហើបគន្លឹះ ៥យ៉ាងដើម្បីក្លាយខ្លួនជាអ្នកនិពន្ធ។ គន្លឹះទាំងនោះរួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ក្ដីស្រឡាញ់៖ អ្នកដែលចង់ក្លាយជាអ្នកនិពន្ធម្នាក់ត្រូវច្បាស់ថា ខ្លួនពិតជាស្រលាញ់កិច្ចការតែងនិពន្ធនេះពិតប្រាកដមែន ព្រោះការងារនេះ វាទាល់តែយើងជាអ្នកដែលស្រឡាញ់ពិតប្រាកដ ទើបអាចធ្វើបាន។

២. មានចំណូលចិត្តលើការអាន៖ អ្នកនិពន្ធគ្រប់គ្នា សុទ្ធតែជាអ្នកដែលចូលចិត្តលើការអាន ហើយពូកែអាន។ បើយើងចង់ក្លាយជាអ្នកនិពន្ធម្នាក់ យើងត្រូវអានសៀវភៅឱ្យបានច្រើន ដើម្បីឱ្យមានចំណេះដឹងទូលំទូលាយ ងាយស្រួលក្នុងការសរសេរស្នាដៃរបស់ខ្លួន។

៣. សិក្សាពីគម្រូស្នាដៃមុនៗ៖ ស្នាដៃលោកគ្រូអ្នកគ្រូ ស្នាដៃអ្នកនិពន្ធរៀមច្បង ឬស្នាដៃដែលមាននៅលើទីផ្សារ យើងគួរតែអានឱ្យបានច្រើន ព្រោះកាលដែលយើងអានពីស្នាដៃរបស់អ្នកនិពន្ធដទៃទៀត យើងអាចសិក្សាពីរបៀបសរសេរដ៏សម្បូរបែប។

៤. មានភាពជាខ្លួនឯង៖ ក្រៅពីការសិក្សានូវស្នាដៃផ្សេងៗ យើងត្រូវសរសេរស្នាដៃតាមបែបផែនរបស់ខ្លួន ជាស្នាដៃង្កើតថ្មីដោយមិនចម្លងពីអ្នកដទៃ។

៥. បន្តស្រាវជ្រាវ និងពង្រឹងស្នាដៃ៖ ការបន្តពង្រឹងគុណភាពនៃស្នាដៃជានិច្ច និងទទួលយកនូវរាល់មតិរិះគន់ដើម្បីស្ថាបនា ទោះជាអ្វីដែលអ្នកចង់ក្លាយជាអ្នកនិពន្ធម្នាក់គួរមាន បើទោះបីជាក្លាយជាអ្នកនិពន្ធយូរឆ្នាំយ៉ាងណាក៏ដោយ។

លើសពីនេះ លោកបានបន្តថា ឆ្លងកាត់តាមរយ:បទពិសោធក្នុងការតែងនិពន្ធជាងបីឆ្នាំមកនេះ លោកមានពាក្យពេចន៍ដល់ប្អូនៗស្រករក្រោយដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធថា «ការងារតែងនិពន្ធ ជាកិច្ចការដែលប្រើបេះដូង។ បើគ្មានក្ដីស្រឡាញ់ចំពោះការសរសេរទេ យើងនឹងពិបាកតស៊ូជាមួយវាបន្តិច ហើយបើមានចិត្តស្រឡាញ់ការសរសេរហើយ ត្រូវត្រៀមចិត្តឱ្យរួចរាល់ ទទួលស្គាល់ថា វាជាការងារដែលប្រើពេលយូរ តែទទួលផលបានតិច ព្រោះទម្រាំសម្រេចបានស្នាដៃមួយ វាមិនមែនជារឿងងាយនោះទេ។ មុននឹងសរសេរអ្វីមួយ ត្រូវសួរខ្លួនឯងថា ស្នាដៃរបស់យើងនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នកអានដែរទេ ហើយវាអាចជួយសង្គមបានកម្រិតណា។ ហើយត្រូវរៀនបើកចិត្តទូលាយក្នុងការទទួលយកការរិះគន់ ពីសំណាក់អ្នកអាន ឬអ្នកនិពន្ធដូចគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងក្នុងការតែងនិពន្ធឱ្យកាន់តែល្អប្រសើរជាងមុន។»

គួរបញ្ជាក់ផងដែរថា លោកកែវ សេងរដ្ឋា បានប្រឡូកក្នុងវិស័យតែងនិពន្ធនៅចុងឆ្នាំ ២០១៧។ លោកបានចេញស្នាដៃបោះពុម្ភ រឿងខ្លី ប្រលោមលោក  និងអត្ថបទលើកទឹកចិត្តរួមមាន សៀវភៅ សំឡេងខ្សឹប សៀវភៅ ហឫទ័យ សៀវភៅ បែបណាទើបល្អ? សៀវភៅសហនិពន្ធ មន្តទឹកខ្មៅ ព្រៃរំដួល ខ្មាសខ្លួនឯង។  លើសពីនេះ លោកក៏ជាម្ចាស់ជ័យលាភីក្នុងការប្រកួតស្នាដៃធំៗរួមមាន៖

– កំណាព្យរឿង “ឃាតកឥតស្រមោល” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០២១

– រឿងខ្លី “រោគព្យសនៈ” ចំណាត់ថ្នាក់លេខពីរ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០២១

– ប្រលោមលោក “ឧត្តមគតិ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២០

– ប្រលោមលោក “បេសកកម្មបេះដូង” ចំណាត់ថ្នាក់លេខ៤ ពានរង្វាន់លីធាមតេងឆ្នាំ២០១៨

– កំណាព្យ “សុរិយា” ចំណាត់ថ្នាក់លេខ៣ ពានរង្វាន់មហោស្រពអក្សរសិល្ប៍ឆ្នាំ២០១៨៕

អត្ថបទ៖ ស្នង នេត្រា

ចុចអាន៖ “បែបណាទើបល្អ?” ប្រើពេលជាង១ឆ្នាំដើម្បីសរសេរ ផ្ដើមចេញពីពិសោធន៍ធ្លាប់ជួបបញ្ហារបស់អ្នកនិពន្

ចុចអាន៖ “កូនទន្សាយ” បង្ហាញហេតុផល ៥ចំណុច ហ្វេនៗមិនគួររំលងស្នាដៃទី២របស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា Ronaldo នឹងមកកម្ពុជា ជាមិនខាន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ១ ម៉ោង មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បច្ចេកវិទ្យា២ ម៉ោង មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services