Connect with us

KPT+

ផ្ទាំងគំនូរល្បីៗរបស់វិចិត្រករ Picasso មួយៗឃើញសាមញ្ញទេ តែតម្លៃវិញរាប់លានដុល្លារ

បានផុស

នៅ

Pablo Ruiz y Picasso គឺជាវិចិត្រករជនជាតិអេស្ប៉ាញ ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថា ជាអ្នកគូរដ៏អស្ចារ្យ បំផុតក្នុងប្រវត្តិសាស្ត្រ។ លោកគឺជាវិចិត្រករដ៏មានឥទ្ធិពលបំផុតម្នាក់ នៃសតវត្សទី២០ ។ ផ្ទាំងគំនូរជាច្រើនរបស់លោកស្ថិតក្នុងចំណោមតម្លៃថ្លៃបំផុត ដែលមិនធ្លាប់មានលក់ ហើយត្រូវបានរក្សាទុកដោយាសារមន្ទីរជាតិទាំងអស់។

ខាងក្រោម ជាកំពូលផ្ទាំងគំនូរដ៏មានអត្ថន័យរបស់លោក Picasso ចំណែកតម្លៃវិញ គឺរាប់លានដុល្លារ ៖

១ គ្រួសាររបស់ SALTIMBANQUES ឆ្នាំ ១៩០៥

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនូរ​នេះបង្ហាញពីអ្នកសំដែងសៀក៦នាក់ នៅក្នុងទេសភាពដ៏ស្ងាត់ជ្រងំ។ ពាក្យ “saltimbanco” មកពីភាសាអ៊ីតាលី ហើយត្រូវបានប្រើដើម្បីសំដៅលើអ្នកសំដែងតាមផ្លូវ។ គំនូរនេះគឺជារូបក្រុម​របស់ Picasso និងរង្វង់របស់គាត់ ដែលតំណាង​ថាជាអ្នកក្រីក្រ ឯករាជ្យ និងឯកោ។ Family of Saltimbanques គឺជាគំនូរដ៏ល្បីល្បាញបំផុត​របស់ Picasso ។​ គំនូរនេះ មិនត្រូវបានដឹងតម្លៃនោះទេ។

២ MA JOLIE​ ឆ្នាំ១៩១១ – ១៩១២

រូបគំនូរនេះបង្ហាញពីរចនាប័ទ្ម Analytic Cubist ។ វាពណ៌នា Marcelle Humbert ដែលជាម្ចាស់ស្រី​របស់ Picasso នៅពេលនោះ ហើយដែលនាងបានស្លាប់៣ឆ្នាំ ក្នុងឆ្នាំ ១៩១៥ ។ Ma Jolie គឺជាឈ្មោះហៅក្រៅ​របស់ Picasso សម្រាប់ Marcelle ។ វាក៏ជា​បទចម្រៀងដ៏ពេញនិយមមួយដែលត្រូវបាន​សម្តែងនៅសាលតន្ត្រីប៉ារីស ដែល Picasso តែងតែលេង។ Ma Jolie គឺជារូបគំនូរដ៏ល្បីល្បាញបំផុតរបស់ Picasso ក្នុង Analytic Cubism ។

៣ LA VIE ឆ្នាំ ១៩០៣

Casagemas ជាមិត្តរបស់ Picasso និងជា​និស្សិតសិល្បៈម្នាក់ ដែលបានបាញ់សម្លាប់ខ្លួនឯង ដោយសារតែ​ស្នេហា​ចំពោះតារាម៉ូដែល​ម្នាក់ឈ្មោះ Germaine Pichot ។ រូបគំនូរនេះបង្ហាញ​ពីគូស្នេហ៍អាក្រាត​គឺ Carlos Casagemas ដែលកំពុងប្រឈមមុខនឹងម្តាយ​បង្កើត ដោយ​មានកូននៅក្នុងដៃរបស់នាង។

៤ GIRL BEFORE A MIRROR ឆ្នាំ ១៩៣២

នារីក្នុងគំនូរដែល​នៅ​មុខ​កញ្ចក់ ​ចង់​បង្ហាញ​ថា​នាង​ស្អាតខ្លាំងបំផុត ​។ ខណៈ​ដែល​នៅ​ផ្នែក​ខាង​ស្ដាំ មុខ​របស់​នាង​មិនស្អាតហើយងងឹត​ភ្នែក ចំណែក​រាងកាយ​របស់​នាង ​គឺមិនសមតាមចិត្តចង់បាន។ គំនូរនេះមានភាពល្បីល្បាញដោយសារការ​បកស្រាយ​ផ្សេងៗគ្នា។ ​ខ្លះ​ចាត់​ទុក​វា​ជា​តំណាង​នៃ​ថ្ងៃ​របស់ស្រ្តីពេល​យប់។ អ្នកផ្សេងទៀតចាត់ទុកថា ជាជោគវាសនាចុងក្រោយរបស់នាង វាក៏អាចបង្ហាញពីការផ្លាស់ប្តូររបស់នាង ពីក្មេងស្រីស្លូតត្រង់ទៅជាស្ត្រីពិភពលោកដែល​ដឹងពីភេទរបស់នាងផ្ទាល់។

៥ THREE MUSICIANS ឆ្នាំ ១៩២១

គំនូរនេះគឺជាឧទាហរណ៍សំខាន់នៃរចនាប័ទ្ម Cubist សំយោគ។ វាបង្ហាញអំពី Harlequin, Pierrot និងព្រះសង្ឃដែលជាទូទៅគេជឿថាជា Picasso និងមិត្តកវីរបស់គាត់ Guillaume Apollinaire ដែលបានស្លាប់នៅឆ្នាំ ១៩១៨ និង Max Jacob ដែលបានចូលវត្តនៅឆ្នាំ ១៩២១។ តន្ត្រីករបីនាក់មិនត្រឹមតែស្ថិតក្នុងចំណោមស្នាដៃដ៏អស្ចារ្យបំផុតរបស់ Picasso ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្នាដៃដ៏ល្បីល្បាញបំផុតមួយនៅក្នុង Synthetic Cubism ផងដែរ។

៦ LE RÊVEឆ្នាំ ១៩៣២

គំនូរនេះបង្ហាញពីការធ្វើទារុនកម្មរបស់ស្រីកំណាន់ Picasso ឬការគំរាមកំហែង ។ Picasso បានបង្កើតស្នាដៃជាច្រើនជាមួយនឹងធាតុផ្សំនៃ eroticism ហើយខ្លឹមសារ erotic នៃគំនូរដ៏ល្បីល្បាញនេះ ត្រូវបានអ្នករិះគន់ចង្អុលបង្ហាញថា ជាតារាម៉ូដែលអាយុ ២២ ឆ្នាំរបស់លោក​ Picasso ។

នៅខែមីនា ឆ្នាំ ២០១៣ Le Rêve ត្រូវបានលក់ជាឯកជនក្នុងតម្លៃ ១៥៥ លានដុល្លារ ដែលធ្វើ​ឲ្យ​វាក្លាយជាគំនូរថ្លៃបំផុតទី ៥ ដែលមិនធ្លាប់លក់នៅពេលនោះ។ គិតត្រឹមឆ្នាំ ២០១៦ តម្លៃនេះគឺជាតម្លៃខ្ពស់បំផុតទីពីរ ដែលមិនធ្លាប់មានក្នុងការទិញគំនូរដោយ Picasso បន្ទាប់ពី Les Femmes d’Alger (Women of Algiers) ដែលត្រូវបានលក់ក្នុងតម្លៃ ១៧៩,៤ លានដុល្លារ ក្នុងខែ ឧសភា ឆ្នាំ ២០១៥៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖គំនូររបស់វិចិត្រករ​ ​Picasso ​ដាក់ដេញថ្លៃបានតម្លៃ ១០៨,៩ លានដុល្លារ នៅ Las Vegas

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម