Connect with us

KPT+

៥ រឿង សំខាន់បំផុតក្នុងជីវិត មិនចាំបាច់ប្រាប់គេឲ្យបានដឹងឡើយ

បានផុស

នៅ

នៅក្នុងជីវិតរបស់មនុស្សយើងសព្វថ្ងៃ មានមិត្ត មនុស្សជាទីស្រលាញ់ និងមនុស្សនៅជុំវិញ ដែលអាចពិភាក្សា និយាយគ្នាបានគ្រប់រឿង។ ប៉ុន្តែមានរឿងខ្លះ យើងមិនចាំបាច់បើកចំហ​ ឬ​និយាយ​ប្រាប់​ពួកគេ​អស់ៗ​ពេក​នោះ​ទេ។ មិនមែន​មនុស្ស​គ្រប់គ្នា​ដែល​បាន​ដឹង​ឮ​ និង​ស្ដាប់​រឿងរ៉ាវ​យើង​ សុទ្ធ​តែ​រីករាយ​និង​គាំទ្រ​យើង​គ្រប់​ជំហាន​នោះ​ទេ។

តួ​យ៉ាង​រឿង​ដែល​មិន​គួរ​ប្រាប់​គេ​សោះ​មាន​ដូចជា ៖

១ រឿង​ជីវិត​ឬ​គោលដៅ​ថ្ងៃ​អនាគត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង​អស់​នេះ​លាក់ៗ​ខ្លះ​ក៏​បាន​ ទោះបីជា​មិត្ត​ជិតស្និទ្ធ​ ឬ​មនុស្ស​ដែល​យើង​ទុកចិត្ត​​ក៏​ដោយ។ មនុស្ស​សម័យ​នេះ​ពិបាក​មើល​ចិត្ត​គ្នា​ធ្លុះ​ណាស់ ​ខ្លះ​ស្ដាប់​ហើយ​ក៏​ពេបជ្រាយ​ ឬ​មាន​គោលបំណង​មិន​ល្អ​មក​លើ​យើង​ក៏​ថា​បាន។

២ ទំនាក់ស្នេហា​បច្ចុប្បន្ន​នេះ

ស្នេហា​ជា​រឿង​របស់​មនុស្ស​ពីរ​នាក់ ​ត្រូវ​មាន​រឿង​ជជែក​គ្នា​ មាន​បញ្ហា​ដោះស្រាយ​ជាមួយ​គ្នា។ មិនមែន​មាន​រឿង​អី​តិច​ក៏​ប្រាប់​គេ ​មាន​អី​តិច​ក៏​បង្ហោះ​ហ្វេសបុក​ដ្រាម៉ា​ ពី​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​នោះ​ទេ។

៣ ប្រាក់​ចំណូល​សព្វថ្ងៃនេះ

នេះ​ជា​បញ្ហា​ធំ​ មិន​គួរ​ប្រាប់​គេ​ទេ ​ជា​ពិសេស​អ្នក​សួរ​ក៏​មិន​ចាំបាច់​ត្រូវ​មក​សួរ​គេ ​ពី​រឿង​ប្រាក់ខែ​គេ​បាន​ប៉ុន្មាន​ដែរ។ ត្រូវ​ចងចាំ​ថា​ មនុស្ស​ខ្លះ​ក្រោយ​ដឹង​ឮ​ពី​រឿង​ប្រាក់ខែ​យើង​ ហើយ​ក៏​មាន​បំណង​អាក្រក់​ ឬ​ដើម្បី​មក​ឌឺដង​បញ្ឈឺ​ប៉ុណ្ណឹង​ឯង។ចៀស​បាន​គួរ​ចៀស ​កុំ​បង្ហោះ​ពី​ប្រាក់​ខែ ​ឬ​កន្លែង​ការងារ​សព្វថ្ងៃ​ពេក​ក៏​ល្អ​ដែរ។

៤ ជម្លោះ​ក្នុង​គ្រួសារ

នេះ​រឹត​តែ​មិន​ចាំបាច់​ត្រូវ​ប្រាប់​ដល់​អ្នក​ណា​ឡើយ​ ​ដោយសារ​បញ្ហា​គ្រួសារ​ជា​រឿង​គ្រួសារ​ មិនមែន​យើង​ត្រូវ​ហែកហួរ ​ឬ​ប្រាប់​គេ​គ្រប់​រឿង​ដែល​ពាក់ព័ន្ធ​ នឹង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង​ឡើយ។

ទ្រព្យសម្បត្តិ​ដែល​យើង​កំពុង​មាន

មាន​លុយ​ មាន​អ្វីៗ​គ្រប់យ៉ាង ​មិន​ចាំបាច់ទៅ​អួត​គេ​ថា យើង​មាន​ប៉ុណ្ណេះ​ មាន​របស់​ហូប​ចុក​ឆ្ងាញ់ៗ​ មាន​វីឡា​នៅ​ស្រួល​ឡើយ។ ការ​រស់នៅ​សាមញ្ញ​ មិន​បង្ហាញ​សម្ភារៈនិយម​អួត​គេ គឺ​ជា​ក្ដី​សុខ​ពិតៗ។ ប្រសិន​​បើ​យើង​បង្ហោះ​ឬ​និយាយ​ពី​ទ្រព្យសម្បត្តិ​ដែល​យើង​មាន​សព្វថ្ងៃ​នេះ គេ​អាច​នឹង​មាន​បំណង​មិន​ល្អ​ចំពោះ​យើង។ មនុស្ស​ទាំងអស់​ដែល​បាន​​ស្គាល់ ​បាន​និយាយ មិនមែន​ពួកគេ​ទាំងអស់​សុទ្ធតែ​មាន​គំនិត​ល្អ​ មាន​យោបល់​ល្អ​ចំពោះ​យើង​គ្រប់​រឿង​នោះ​ទេ។ បើ​អាច​លាក់ៗ​ខ្លះ ​ឬ​ធ្វើ​ឲ្យ​ជោគជ័យ​សិន​ សឹម​បង្ហាញ​តិចៗ ​ឬ​មិន​តែ​ម្ដង​ក៏​ល្អដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!

ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់

ចុចអាន​៖អ្នកលេងរាល់ថ្ងៃ ដឹងទេ តុងទីន មានប្រភពមកពីណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៤៨ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម