KPT+
ឪពុកម្ដាយត្រូវធ្វើរឿងទាំងនេះ ដើម្បីឱ្យកូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង
កុមារដែលមានមានអារម្មណ៍ល្អចំពោះខ្លួនឯង ចូលចិត្តខ្លួនឯង និងឱ្យតម្លៃលើអ្វីដែលពួកគេបានសម្រេច។ ចំណែកកុមារដែលខ្វះអារម្មណ៍ល្អចំពោះខ្លួនឯងតែងតែមិនសប្បាយចិត្ត និងមិនពេញចិត្តនឹងខ្លួនពួកគេ ដែលជាហេតុធ្វើឱ្យអូនតូចមានការអភិវឌ្ឍយឺត ឬអាចបង្កទៅជាជំងឺបាក់ទឹកចិត្ត។ តើប៉ាម៉ាក់ត្រូវធ្វើដូម្តេចដើម្បីឱ្យកូនតូចបង្កើនមានអារម្មណ៍ល្អចំពោះខ្លួនឯង?
ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចជួយអូនតូចបង្កើនមានអារម្មណ៍ល្អចំពោះខ្លួនឯង៖
១. ប្រាប់អូនតូចកុំឱ្យខ្លាចបរាជ័យ៖ ប៉ាម៉ាក់អាចប្រាប់អូនតូចថា មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់បរាជ័យ តែអ្វីដែលសំខាន់ គឺត្រូវរៀនពីកំហុសខ្លួនឯង។
២. លើកទឹកចិត្តអូនតូចសាកល្បងអ្វីដែលថ្មី៖ ការចេះជំនាញថ្មីៗធ្វើឱ្យអូនតូចមានអារម្មណ៍ថាខ្លួនឯងមានសមត្ថភាព និងមានទំនុកចិត្តថាពួកគេអាចដោះស្រាយគ្រប់បញ្ហា។
៣. លើកសរសើរការខិតខំរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវលើកសរសើរ និងមានមោទនភាពចំពោះការខិតខំរបស់អូនតូចដោយមិនគិតពីលទ្ធផល។ ប៉ាម៉ាក់ត្រូវឱ្យអូនតូចដឹងថា ថ្វីត្បិតការជោគជ័យសំខាន់ តែអ្វីដែលរឹតតែសំខាន់គឺការប្រឹងប្រែងធ្វើអ្វីមួយឱ្យអស់ពីលទ្ធភាព។
៤. បង្ហាញការស្រឡាញ់ដល់អូនតូច៖ ម៉ាក់ប៉ាត្រូវឱ្យអូនតូចដឹងថា ម៉ាក់ប៉ាតែងតែស្រឡាញ់អូនតូចមិនថាមានរឿងអ្វីកើតឡើងក៏ដោយ និងគ្រប់កាលៈទេសៈ។ ការស្រឡាញ់របស់ប៉ាម៉ាក់ធ្វើឱ្យអូនតូចមានភាពកក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាព។
៥. តាំងស្នាដៃរបស់អូនតូចនៅក្នុងផ្ទះ៖ នៅពេលអូនតូចឃើញសមិទ្ធផលរបស់ពួកគេត្រូវដាក់តាំងក្នុងផ្ទះ ពួកគេនឹងមានមោទនភាពលើខ្លួនឯង។
៦. ឱ្យអូនតូចជួយធ្វើការងារផ្ទះ៖ ការជួយធ្វើការងារផ្ទះខ្លះអាចជួយឱ្យអាអូនមានទំនួលខុសត្រូវ មានទំនុកចិត្ត និងមានភាពអត់ធន់។
៧. ប៉ាម៉ាក់ត្រូវចំណាយពេលវេលាជាមួយអូនតូច៖ ការលេងជាមួយអូនតូចមិនត្រឹមតែធ្វើឱ្យអូនតូចដឹងថាប៉ាម៉ាក់ចូលចិត្តលេងជាមួយអូនតូចប៉ុណ្ណោះទេ អូនតូចថែមទាំងមានទំនុកចិត្តលើខ្លួនឯងក្នុងការក្លាយខ្លួនជាបុគ្គលដែលមានការទាក់ទាញ និងធ្វើឱ្យអ្នកដទៃសប្បាយចិត្តទៀតផង។ វាក៏ធ្វើឱ្យអូនតូចរីករាយផងដែរ។ ការសិក្សាបានបង្ហាញថា ការរីករាយកាត់បន្ថយហានិភ័យនៃការកើតជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ។
៨. ផ្តោតលើភាពខ្លាំងរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអូនតូចចូលចិត្ត និងធ្វើបានល្អ និងជួយជំរុញចំណុចខ្លាំងរបស់អូនតូច។ ការផ្តោតលើចំណុចខ្លាំងជាជាងចំណុចខ្សោយជួយឱ្យអូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង។
៩. ឱ្យអូនតូចជ្រើសរើសអ្វីដែលខ្លួនចូលចិត្ត៖ ការឱ្យអូនតូចសម្រេចចិត្តដោយខ្លួនឯងជួយឱ្យអូនតូចរៀនសម្រេចចិត្ត និងមានទំនុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន។
ការជួយអូនតូចក្នុងការបង្កើនការមានអារម្មណ៍ល្អចំពោះខ្លួនឯងគឺសំខាន់ណាស់ ព្រោះការមានអារម្មណ៍ល្អចំពោះខ្លួនឯងប៉ះពាល់ដល់ការសម្រេចចិត្ត ទំនាក់ទំនង សុខភាពផ្លូវចិត្ត និងសុខុមាលភាពទូទៅរបស់អូនតូច។ កុមារដែលពោរពេញទៅអារម្មណ៍ល្អចំពោះខ្លួនឯង មានការគិតវិជ្ជមាន និងមានឆន្ទៈក្នុងការប្រឈមមុខនឹងបញ្ហានានា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឲ្យកូនក្លាយជាមនុស្សមានភាពជឿជាក់ ឪពុកម្ដាយត្រូវចេះវិធីនេះ
ចុចអាន៖ ដាក់វិន័យឲ្យកូន មានផលល្អទៅថ្ងៃក្រោយ ឪពុកម្ដាយមួយចំនួនគួរដឹង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង