រឿងធម្មតាៗសម្រាប់ស្ត្រីទូទៅ តែស្ត្រីអាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យធ្វើដាច់ខាត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងធម្មតាៗសម្រាប់ស្ត្រីទូទៅ តែស្ត្រីអាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យធ្វើដាច់ខាត

បានផុស

នៅ

ថ្មីៗនេះ អាហ្វហ្គានីស្ថាន ត្រូវបានឈ្លានពាន និងកាន់កាប់ដោយពួក តាលីបង់ ដែលវាជា​ហេតុការណ៍ដ៏​អាក្រក់ចំពោះប្រទេស​ និង​ស្ត្រី​រាប់​លាន​នាក់​ផងដែរ។ នៅ​ក្រោម​របប​ តាលីបង់ សិទ្ធិរបស់កុមារី និងស្ត្រី ត្រូវបានកាត់ផ្ដាច់ និងហាមប្រាមនូវសកម្មភាពជាច្រើនផ្សេងទៀត នាំឱ្យមនុស្សស្រីក្នុងប្រទេសនេះ បាត់បង់ឱកាសចូលរួមក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Taliban seize Kabul's presidential palace, declare 'war is over' - CGTN

​ការគ្រប់គ្រងរបស់ ​តា​លី​បង់​ មិនត្រឹមតែបាន​រឹប​អូស​យក​អំណាច​រដ្ឋទាំងស្រុងប៉ុណ្ណោះទេ ​វាក៏កំពុងបង្កក្ដីលំបាកសម្រាប់ប្រជាជនទូទៅ ជាពិសេស​សិទ្ធិ​របស់​ស្ត្រីអាហ្វហ្គានីស្ថានតែម្ដង​។

ស្របពេលដែលស្រ្តីរាប់សិបលាននាក់ទូទាំងពិភពលោក ​អាចធ្វើអ្វីជាច្រើនបានធម្មតាស្មើនឹងបុរស ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​មិន​មាន​សិទ្ធិ​ធ្វើសូម្បីរឿងសាមញ្ញៗសោះ។ រឿងទាំងនោះរួមមាន៖

១. មិនអនុញ្ញាតឱ្យចេញ​ពី​ផ្ទះ ​បើ​គ្មាន​មនុស្ស​ប្រុស​ទៅ​ជា​មួយ

Women in Afghanistan Wait for US Protection, as Promised - The New York  Times

​​គ្មានស្ត្រីណាម្នាក់​ហ៊ាន​ចេញ​ពី​ផ្ទះនោះទេ ​បើ​គ្មាន​មនុស្ស​ប្រុស​នាំ​ទៅ ព្រោះបើល្មើសបម្រាម ពួកនាង​នឹង​ត្រូវ​វាយ​ដោយ​រំពាត់​នៅ​​ទីលាន​កីឡា​ឬ​ នៅ​សាលា​ខេត្ត។ ច្បាប់​មួយ​នេះ​ បានរឹតត្បិតសិទ្ធិ​សេរី​ភាព​ស្ត្រី​អាហ្វហ្គានីស្ថានយ៉ាងធ្ងន់ធ្ងរ រហូតមានក្មេងស្រីជំទង់ខ្លះត្រូវ​បង្ខំ​ចិត្ត​រៀប​ការ​ទាំង​មិន​ទាន់​គ្រប់​អាយុ ​ដើម្បី​មានសាច់​ញាតិ​ជា​មនុស្ស​ប្រុស​នៅជាមួយ។

២.​ មិនអនុញ្ញាតឱ្យបង្ហាញ​សាច់​នៅ​ទី​សាធារណៈដាច់ខាត

The Taliban say they will preserve women's rights under sharia law. But  what does that mean? - ABC News

យោងតាម​ព្រះ​គម្ពីរ​នៃ​សាសនា​ឥស្លាម​បាន​ចែង​​ថា​ ស្ត្រី​មិន​អាច​បើក​បង្ហាញ​រូប​សម្រស់​ឲ្យ​បុរស​ដែល​មិន​មែន​ជា​សមាជិក​គ្រួសារ​បាន​ឃើញ​ឡើយ។ ដូច្នេះហើយ ស្ត្រី​ដែល​មាន​អាយុ​ចាប់​ពី ​៨​ឆ្នាំ​ឡើង​ទៅ ​ត្រូវ​ស្លៀកពាក់ និងប្រើកន្សែងរុំឱ្យជិតខ្លួន ​ពេល​ដែល​ចេញ​ទៅ​ក្រៅម្ដងៗ។ មិនតែប៉ុណ្ណោះ តាលីបង់ ​ហាម​មិន​ឲ្យ​ថត​រូប ​ ​ថត​វីដេអូ​ ឬ​បង្ហាញ​រូប​ស្ត្រី​នៅ​លើ​កាសែត ឬ​ទស្សនាវដ្ដី​ជាដាច់ខាត។

៣. មិនអនុញ្ញាតឱ្យរៀនខ្ពស់ឡើយ

Afghanistan: Girls Struggle for an Education | Human Rights Watch

ការសិក្សាអប់រំសម្រាប់កុមារីអាហ្វហ្គានីស្ថាននៅតែផ្ដល់ជូនជាធម្មតា ប៉ុន្តែមានការរឹតត្បិតខ្លាំង ហើយបើមានអាយុចាប់បី ១៤ ឆ្នាំឡើងទៅ ក្មេងស្រីត្រូវបង្ខំឱ្យឈប់រៀន។ ចាប់តាំងពីពួក តាលីបង់ កាន់កាប់ប្រទេសមក ពួកគេបាន​បញ្ជាឱ្យ​​បិទ​សាលា​រៀន​សម្រាប់​ស្ត្រី​​ទាំង​អស់​ ខណៈដែលក្មេងប្រុសជំទង់ៗក៏ត្រូវបង្ខំឱ្យបម្រើជាទាហានទៀតផង។ ពេលនេះ សាលារៀនកម្រិតមធ្យមឡើងទៅ បើកដំណើរការសម្រាប់តែប្រុសៗប៉ុណ្ណោះ។

៤. មិនអនុញ្ញាតឱ្យ​​ធ្វើ​ការ​តាមស្ថាប័នធំៗ

Women in Afghanistan need your help, not pity — Quartz

​​​​ក្រោយ​តា​លីបង់​ចូល​ទៅ​គ្រប់​គ្រង​អាហ្វហ្គានីស្ថាន ​ពួកគេបាន​បង្ខំ​ឲ្យ​ស្ត្រី​លា​ឈប់​ពី​កន្លែង​ការងារធំៗស្ទើរទាំងអស់ ហើយ​វិល​ត្រឡប់​ទៅធ្វើការ​ជាស្ត្រីមេផ្ទះ​។ ការដាក់គំនាបពីរបប តាលីបង់ បូករួមទាំងប្រពៃណីសាសនាផង ​ស្ត្រី​មិន​អាច​ជ្រើស​រើស​នូវ​អាជីព​ដែល​ខ្លួន​ស្រឡាញ់នោះទេ។

៥.​ មិនឱ្យអនុញ្ញាតឱ្យទៅព្យាបាល​ដែល​មាន​គ្រូ​ពេទ្យ​ជា​បុរស

UNICEF-Supported Vaccinators Won't Stop Until They Eradicate Polio In  Afghanistan

សឹង​គ្រប់​កន្លែង​ដែល​ព្យាបាល​ជំងឺ​នៅ​អាហ្វហ្គានីស្ថាន ​សុទ្ធ​តែ​ជា​គ្រូពេទ្យ​ប្រុស​បម្រើការ។ ក្នុងនោះស្ត្រីត្រូវបានហាមឃាត់មិនឱ្យទៅព្យាបាល​ដែល​មាន​គ្រូ​ពេទ្យ​ជា​បុរសឡើយ។ ដូចនេះស្ត្រីនៅទីនោះគ្មាន​សិទ្ធិទទួលការព្យាបាល ​ឬ​ថែរក្សា​សុខភាព​បានត្រឹម​ត្រូវ​ស្មើ​នឹង​បុរសនោះទេ។

៦. មិនអនុញ្ញាតឱ្យពាក់​ព័ន្ធ​ជា​មួយរឿង​នយោបាយ

Afghanistan: talebani cancellano ministero delle donne - Corriere Nazionale

បន្ទាប់ពី តាលីបង់ ឡើងជាថ្នាក់ដឹកនាំកំពូលរបស់អាហ្វហ្គានីស្ថាន ស្ត្រីទាំងអស់មិនអនុញ្ញាតឱ្យ​ពាក់​ព័ន្ធ​រឿង​នយោបាយ​ដាច់អហង្ការ។ ស្ត្រីទាំងអស់ត្រូវគំរាមមិនឱ្យនិយាយពីរឿងនយោបាយ ចូលប្រឡូកក្នុងនយោបាយ មិនឱ្យបម្រើការក្នុងជួររដ្ឋ និងសូម្បីតែបង្ហាញ​ខ្លួន​នៅ​តាម​បណ្ដាញ​ទូរទស្សន៍​ ឬ​កម្ម​វិធី​ជួប​ជុំ​នានា​។ នរណាដែល​ហ៊ាន​បំពាន ​​​ត្រូវដាក់ទណ្ឌកម្មដោយ​វាយ​នឹង​រំពាត់​នៅ​មុខ​មហាជន ​​ឬ​កាត់​ម្រាម​ដៃ។ ក្នុងករណីខ្លះ ​ស្ត្រីត្រូវបាញ់សម្លាប់ភ្លាមៗ​ទៀត​ផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះ​ស្រ្តី

ចុចអាន៖ មកស្គាល់ Mullah Akhund មេដឹកនាំ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services