រឿងសំខាន់ៗនៃជំងឺ "ចរិតមិនចុះសម្រុង" ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រឿងសំខាន់ៗនៃជំងឺ “ចរិតមិនចុះសម្រុង” ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

បានផុស

នៅ

Dissociative Identity Disorder-DID ភាសាខ្មែរអាចហៅ ជំងឺចរិតច្រើន, ជំងឺប្ដូរចរិត ឬជំងឺចរិតមិនចុះសម្រុង។ វាជាស្ថានភាពសុខភាពផ្លូវចិត្តដែលមនុស្សនឹងមានអត្តសញ្ញាណមិនប្រក្រតី ឬបំបែកបុគ្គលិកលក្ខណៈរបស់ខ្លួនជាមនុស្សម្នាក់ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Dissociative Identity Disorder - Party Planner

DID គឺជាជំងឺមួយស្ថិតក្នុងចំណោមជំងឺផ្លូវចិត្តខុសប្រក្រតីដែលអាចកើតចំពោះមនុស្សគ្រប់វ័យ និងទៅលើស្ត្រីច្រើនជាងបុរស ប៉ុន្តែវាជាជំងឺកម្រអាចកើតមានចន្លោះពី ០.០១-១% ប៉ុណ្ណោះនៃប្រជាជនទូទាំងពិភពលោក។

ជាធម្មតា DID គឺជាលទ្ធផលនៃការរំលោភបំពានផ្លូវភេទ ឬហិង្សារាងកាយពេលវ័យកុមារ។ ពេលខ្លះវាវិវត្តន៍មកពីបុគ្គលនោះធ្លាប់ជួបគ្រោះមហន្តរាយរន្ធត់ពេក ឬព្រឹត្តិការណ៍ដ៏តក់ស្លុតខ្លាំង កាលពីមុន។

តើ​វាមាន​រោគ​សញ្ញា​អ្វី​ខ្លះ​?

Is dissociative identity disorder a real condition?

DID ធ្វើឲ្យអ្នកជំងឺប្ដូរ ឈ្មោះ បុគ្គលិកលក្ខណៈ និង ភេទរបស់ខ្លួនជាមនុស្សដាច់ដោយឡែកមួយទៀតដែលមិនមែនជាខ្លួនឯង។ ពួកគេឧស្សាហ៍ភ្លេចភ្លាំងច្រើន។ អ្នកជំងឺនេះមិនអាចស្វែងរកពីបញ្ហារបស់ខ្លួនឯងទេ គេប្រឈមនឹងការស់នៅជាមួយគ្រួសារ សង្គម និងខ្លួនឯងដូចមនុស្សធម្មតាទូទៅ ខុសត្រង់ពេលពួកគេមានសម្ពាធខ្លាំង ជំងឺនឹងរើឡើង លែងស្គាល់ខ្លួនឯង។

រោគសញ្ញាទូទៅផ្សេងទៀតនៃ DID រួមមាន ថប់បារម្ភ វង្វេង ធ្លាក់ទឹកចិត្ត បាត់បង់ស្មារតី ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង បាត់បង់​ការ​ចងចាំ មានគំនិតធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯង។ល។

តើមានឧបករណ៍អ្វីសម្រាប់តេស្ត DID ដែរទេ?

Living With Dissociative Identity Disorder - The Recovery Village Drug and  Alcohol Rehab

មិនមានឧបករណ៍តេស្ត ដែលអាចធ្វើរោគវិនិច្ឆ័យ DID នោះទេ។ ប្រសិនមានបញ្ហា អ្នកផ្តល់សេវាថែទាំសុខភាពនឹងពិនិត្យមើលរោគសញ្ញារបស់អ្នកជំងឺ និងប្រវត្តិសុខភាពផ្ទាល់ខ្លួនរបស់ពួក ក៏ដូចជាបញ្ហារាងកាយមួយចំនួនថាតើអ្នកជំងឺធ្លាប់របួសក្បាល ឬមានដុំសាច់ក្នុងខួរក្បាលដែរទេ។ ចំណែកការតាមដានរោគសញ្ញាត្រូវចំណាយពេលយូរ ទើបអាចបញ្ជាក់បានថា កើតជំងឺ DID ឬយ៉ាងណា។

ប្រសិនបើមិត្តភក្តិ ឬសមាជិកគ្រួសារមាន DID តើអាចជួយពួកគេដោយរបៀបណា?

ទោះបីអ្នកមិនមានជាអ្នកឯកទេសចិត្តសាស្ត្រ ឬគ្រូពេទ្យជំនាញអ្វីក៏ពិតមែន តែអ្នកអាចជួយពួកគេបានដោយ ជូនទៅប្រឹក្សាជាមួយគ្រូពេទ្យចិត្តសាស្ត្រ នៅចាំគាំទ្រផ្ដល់ការទំនុកបម្រុងនានា និងរក្សាភាពស្ងៀមស្ងាត់ ​នៅពេលពួកគេប្ដូរចរិតភ្លាមៗ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជំងឺ​ផ្លូវ​ចិត្ត​ ៣ប្រភេទ កើតចំពោះមនុស្សគ្រប់វ័យ ​និងអាចបន្តរ៉ាំរ៉ៃពេញមួយជីវិ

ចុចអាន៖ ជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៦នាក់ករណីលួចម៉ូតូ និងដកហូតបានម៉ូតូ៥គ្រឿង​​​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ១១ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services