Connect with us

KPT+

ហេតុផល ៦ យ៉ាង ម៉ាក់ប៉ាគួរឲ្យកូនតូចៗរៀនហែលទឹក

បានផុស

នៅ

បើម៉ាក់ប៉ាចង់ឲ្យកូនហាត់ប្រាណ ម៉ាក់ប៉ា​គួរ​ពិចារណា​កីឡា​ហែលទឹក​ ព្រោះក្មេងៗ​ចូល​ចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំង​ធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេង​ៗទៀតជាច្រើន។ ខាង​ក្រោម​នេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ហែលទឹកជួយការពារការលង់ទឹក

យោងតាម​របាយការណ៍អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ នៅ​ប្រទេស​កម្ពុជាការលង់ទឹក គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​របស់​កុមារ​បន្ទាប់​ពី​ទារក​។ ការចេះ​ហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមាន​សុវត្ថិភាព​នៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។

២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប

ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀប​ទៅនឹងកីឡាពេញ​និយម​​ផ្សេង​ទៀត​ដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅ​ពេល​ដែល​ស្ថិតនៅក្នុងទឹក​ជម្រៅ​ត្រឹមក ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។

៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ

ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយ​មាន​តុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើន​ការស៊ូទ្រាំ​ដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការ​ហែល​​ទឹក​ស័ក្ដិសម​បំផុតសម្រាប់កុមារធាត់

៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន

ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen ​អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា “កុមារដែល​ហែលទឹកមានការយល់ដឹងខ្ពស់​ជាងកុមារក្នុង​វ័យ​ស្របាលគ្នាដែលមិនហែលទឹក ៦ ទៅ ១៥ ខែ លើជំនាញយល់ដឹង ការដោះស្រាយ​ចំណោទគណិតវិទ្យា ការរាប់ ការរៀនភាសា និងការធ្វើតាមការណែនាំ។

៥. ការហែលទឹកជួយបង្កើនទំនុកចិត្តដល់ក្មេងៗ

ការហែលទឹកផ្តល់ឱកាសឱ្យក្មេងតូចៗប្រកួតប្រជែងលក្ខណៈមិត្តភាព និងទទួល​បាន​រង្វាន់ដែលជួយកុមារឱ្យមានទំនុកចិត្តលើ និងជឿជាក់​លើសមត្ថភាព​របស់​ខ្លួនឯង។ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា កុមារដែលហែល​ទឹកតាំង​ពីក្មេង​អាចសម្របខ្លួនបានលឿនក្នុងបរិស្ថានថ្មី មានសមត្ថភាព មានភាពជឿជាក់លើខ្លួនឯង និងឯករាជ្យជាងក្មេងៗក្នុងវ័យស្រករគ្នាដែលមិនហែលទឹក។

៦. ការហែលទឹកផ្តល់ឱកាសឱ្យកូនតូចៗរាប់អានមិត្តថ្មី

អាងហែលទឹកក៏ជាកន្លែងដ៏ល្អសម្រាប់កូនតូចៗជួបមិត្តភ័ក្តថ្មីៗក្រៅពីមិត្តភ័ក្តជិតខាងផ្ទះ និងក្នុងថ្នាក់រៀនដែលផ្តល់ឱ្យពួកគេនូវបទពិសោធន៍កាន់​តែទូលំទូលាយនិងរង្វង់​សង្គមធំទូលាយ។

ក្មេងតូចៗគួររៀនហែលទឹកនៅអាយុ ៤ ឆ្នាំព្រោះនៅអាយុនេះអាអូនអាច​សម្រប​សម្រួល​ចលនាដើម្បីហែល និងធាក់ទឹក​ដែលជាជំនាញ​សំខាន់ក្នុងការហែលទឹក​ និង​រៀនជំនាញមូលដ្ឋានដូចជា ការបណ្តែតខ្លួនលើទឹកជាដើម៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ

ចុចអាន៖ដាក់វិន័យឲ្យកូន មានផលល្អទៅថ្ងៃក្រោយ ឪពុកម្ដាយមួយចំនួនគួរដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម