Connect with us

KPT+

សម្រង់ទូន្មានពីព្រះពុទ្ធ ជួយផ្លាស់ប្ដូរជីវិតឲ្យជ្រះថ្លា មានភាពវិជ្ជមានមកវិញ

បានផុស

នៅ

ព្រះពុទ្ធ សមណគោតម ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃព្រះពុទ្ធសាសនា។ ព្រះអង្គគឺជាពន្លឺដឹកនាំ សម្រាប់​អ្នក​ស្វែងរក​ភាព​ជ្រះថ្លា​ចេញ​ពី​ក្នុង​ចិត្ត​ រយៈពេលជាង ២៥០០ ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​មេរៀន​ដ៏​ស្រស់ស្អាត ថាមពល និង​ផ្លាស់ប្ដូរ​ជីវិត​ជា​ច្រើន​ ​ដែល​មនុស្សម្នាក់អាចរៀនពី​ការសិក្សា​ព្រះពុទ្ធសាសនា និង​ពី​ការអានសម្រង់របស់ព្រះពុទ្ធជាច្រើន។ នេះជាមេរៀនផ្លាស់ប្តូរ​ជីវិតទាំង ១៧ របស់ព្រះ។

អ្នក​នឹង​មិន​ទទួល​ទោស​ដោយ​កំហឹង​របស់​អ្នក តែអ្នក​នឹង​ត្រូវ​បាន​ដាក់​ទោស​ដោយ​កំហឹង​របស់​ខ្លួនឯងវិញទេ។

ពេល​ដឹង​ថា​អ្វី​គ្រប់​យ៉ាង​គឺ​ល្អ​ឥត​ខ្ចោះ អ្នក​នឹង​បែរ​ខ្លួន​ចង់​ត្រលប់​ទៅ​ក្រោយ ហើយ​សើច​ដោយ​អស់សំណើច​ថា ​ម្ដេច​មិន​រើស​យក​វា​ពី​ដំបូង​មក។

អ្នកក៏ដូចជាមនុស្សផ្សេងទៀត នៅក្នុងសកលលោកទាំងមូល សមនឹងទទួល​បាន​សេចក្តី​ស្រឡាញ់ និងការស្រលាញ់​ចំពោះខ្លួនឯងនិងអ្នកដទៃ។ តែបើគេមិនស្រលាញ់​ ក៏​ត្រូវ​ស្រលាញ់​ខ្លួនឯង​ ជា​ជាង​បោះបង់​ចោល​ដែរ។

អ្នក​ណា​ដែល​គ្មាន​គំនិត​មិនល្អក្នុងចិត្ត មានតែសេចក្ដីជ្រះថ្លាចេញពីខាងក្នុង ប្រាកដជា​រក​បាន​សន្តិភាពនៅជុំវិញ។

ការយល់គ្រប់យ៉ាង គឺការអភ័យទោសឲ្យគ្រប់យ៉ាង។

អ្នក​មិន​អាច​ធ្វើដំណើរតាមផ្លូវបានទេ រហូតដល់អ្នកក្លាយជាផ្លូវខ្លួនឯងជាមិនសិន។

មាន​ពាក្យ​បរិសុទ្ធ​ជា​ច្រើន ​ដែល​អ្នកជួបនឹងបាន​អាន ទោះ​ជា​អ្នក​និយាយ​ច្រើន​យ៉ាង​ណា​ បើ​អ្នក​មិន​ធ្វើ​តាម​ពាក្យ​ទាំង​នោះផង តើវា​នឹង​ល្អ​ដែរទេ។

កុំតតាំងថាខ្លួនជាអ្នល្អ ប្រសិនបើអ្នកមិនទាន់ល្អចេញពីចិត្ត។

ត្រូវមានចិត្តមេត្តាចំពោះសត្វលោកទាំងអស់។ អ្នកមាននិងអ្នកក្រដូចគ្នា ម្នាក់ៗ​មាន​ទុក្ខ​លំបាកជា​របស់​ខ្លួន។ អ្នក​ខ្លះ​រង​ទុក្ខ​ច្រើន​ពេក ខ្លះ​ទៀត​តិច​ពេក។ ដែលនេះ ជាជីវិតសត្វលោកមិន​អាចប្រកែក​បាន។

១០ ង្រៀនសេចក្ដីពិតបីយ៉ាងនេះ ដល់មនុស្សទាំងអស់៖ ចិត្តសប្បុរស ពាក្យសម្ដីល្អ និងជីវិតនៃការបម្រើ និងក្ដីមេត្តា គឺជារបស់ដែលបង្កើតមនុស្សជាតិឡើងវិញ។

១១ អាថ៌កំបាំងនៃអត្ថិភាព គឺការមិនភ័យខ្លាច។ កុំ​ខ្លាច​អ្វី​នឹង​ក្លាយ​ទៅ​ជាខ្លួនឯង​ឡើយ ត្រូវចេះ​ពឹង​លើ​ទំនាក់អាស្រ័យលើគ្នា។ មានតែពេលដែលអ្នកបដិសេធជំនួយទាំងអស់ប៉ុណ្ណោះ​ ដែលអ្នកបានរួចខ្លួនឬស្រាលចិត្តចង់គិតរឿងធ្ងន់។

១២ នៅពេលមានបញ្ហា គ្មានអ្នកណាសង្គ្រោះយើងក្រៅពីខ្លួនយើងទេ។ យើង​ខ្លួនឯង​ត្រូវតែ​ដើរ​តាម​ផ្លូវ​របស់​យើង​ចំណែក​គេ​ នឹង​ដើរ​ទៅ​ផ្លូវ​របស់​គេ​ដែរ។

១៣ អ្វីដែលយើងគិតនោះ វានឹងនាំយើងទៅផ្លូវនោះមិនខាន។

១៤ ការយកឈ្នះលើខ្លួនឯង គឺ​ជាកិច្ចការធំជាងការយកឈ្នះលើអ្នកដទៃ។

១៥ មនុស្ស​គ្រប់រូប ​គឺ​ជា​អ្នក​និពន្ធ​នៃ​សុខភាព​ឬ​ជំងឺ​ផ្ទាល់ខ្លួន​ឯង។ បើ​និពន្ធ​ឲ្យ​ល្អ​ វា​នឹង​មាន​សុខភាព​រឹងមាំ។

១៦ ទៀនរាប់ពាន់អាចត្រូវបានភ្លឺចេញពីទៀនតែមួយ ​ហើយ​អាយុកាល​នៃ​ទៀន​នឹងមិនខ្លីទេ។ សុភមង្គល​ក៏​ដូចគ្នា វា​មិន​ដែល​ថមថយ​ចុះ ​ដោយ​ការ​ចែក​រំលែក។

១៧ កុំរស់នៅក្នុងអតីតកាល កុំ​ស្រមើស្រមៃ​ទៅ​អនាគត ផ្ដោត​អារម្មណ៍​លើ​បច្ចុប្បន្នកាល​ឲ្យ​បាន​ច្បាស់​សិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្រង់​សំដី​ដ៏​មាន​អត្ថន័យ​របស់​ស្ត្រី​ ដាស់តឿន​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវ​យក​ឈ្នះ​​ចិត្ត​ខ្លួនឯង

ចុចអាន៖សម្រង់បំផុសគំនិត អំពីការរីកចម្រើននៃអាជីវកម្ម និងគន្លឹះជោគជ័យមិននៅទ្រឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ២៥ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៣៣ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម