Connect with us

KPT+

អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

បានផុស

នៅ

ខាងក្រោមនេះ ជាអគារខ្ពស់ជាងគេនៅទីក្រុងឌូប៉ៃ ដែលលេចធ្លោនិងល្បីទូទាំងពិភពលោក។

១ Burj Khalifa

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Burj Khalifa ដែលពីមុនត្រូវបានគេស្គាល់ថាជា Burj Dubai គឺជាអគារខ្ពស់ជាងគេ នៅទីក្រុងឌូបៃ និង​លើពិភពលោក ចាប់​តាំងពីវាឡើងដល់កំពូលក្នុងឆ្នាំ ២០០៩។ អគារ​កម្ពស់ ៨២៨ ម៉ែត្រ បាន​លើស​ពី​កម្ពស់​អគារ​តៃវ៉ាន់​គឺ តៃប៉ិ ១០១ – ៣១៩ ម៉ែត្រ ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​អគារ​ខ្ពស់​បំផុត​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០០៩។

២ Marina 101 Tower

ស្ថិតនៅក្នុងសហគមន៍មាត់ទឹក នៃទីក្រុងឌូបៃ Marina 101 Tower កម្ពស់ ៤២៥ ម៉ែត្រ គឺជា​អគារ​ខ្ពស់​ជាងគេ​ទី ២។ អគារ​នេះ​ត្រូវ​បាន​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១៦ មាន​កម្ពស់ ១០១ ​ជាន់។ Marina 101 Tower ក៏​ជា​អគារ​ខ្ពស់​មួយ​ក្នុង​ចំណោម​អគារ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក។ វា​មាន​ឥទ្ធិពល​សោភ័ណភាព​ជា​ច្រើន​​សន្ធឹក​សន្ធាប់ ​ និង​សាយភាយ​ផ្នែក​ខាងក្រៅ​នៃ​អគារ។

៣​​ Princess Tower

Princess Tower ដែលធ្លាប់ជាប៉ម​លំនៅដ្ឋាន​ខ្ពស់ជាងគេ បំផុតរបស់ពិភពលោក បានផ្តល់​នូវ​ទិដ្ឋភាពដ៏​អស្ចារ្យ​នៃ​ឆ្នេរ​សមុទ្រឌូបៃ និង Dubai Eye Ferris Wheel ។ អគារ​ខ្ពស់​កប់ពពកកម្ពស់ ៤១៣ ម៉ែត្រ ១០១ ជាន់ គឺជា​រចនាសម្ព័ន្ធដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ជាមួយ​នឹងផ្នែក​ខាងមុខ​និង​បែងចែកជាផ្នែកច្រើន ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​អគារ​មួយ​ក្នុង​ចំណោម​អគារឌូបៃ​ដ៏​ទាក់ទាញ​បំផុត។

៤ 23 Marina Tower

23 Marina គឺជាអគារលំនៅដ្ឋានកម្ពស់ ៣៩៣ ម៉ែត្រ និង ៨៩ ជាន់ស្ថិតនៅចន្លោះទីក្រុង Dubai Media និង Dubai Marina ។ នៅដើមឆ្នាំ ២០១២ វាបានក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេ​បំផុតរបស់​ពិភពលោក មុន​ពេលវាត្រូវបានយកឈ្នះដោយ Princess Tower ក្នុងខែកក្កដា ឆ្នាំ ២០១២។

៥​ ​Elite Residence

Elite Residence គឺជាអគារលំនៅដ្ឋានខ្ពស់បំផុតទី ៣ របស់ពិភពលោក​ និងសាងសង់រួចរាល់​ក្នុងខែមករា ឆ្នាំ ២០១២។ អគារ​នេះ​មាន​កម្ពស់ ៣៨០ ម៉ែត្រ ដែលមានការរចនា​បែបសហសម័យ​ បែប Victorian និងមានផ្ទះល្វែង​ចំនួន ៦៩៥ ដែលមានចាប់ពីអាផាត​មិន​មួយ​ បន្ទប់គេង​រហូតដល់ ៤ ។

Elite Residence មានបន្ទប់ក្រោមដីចំនួន ៤ជាន់ផ្ទាល់ដី និង ៨៦ ជាន់​ ដែលផ្តល់នូវទិដ្ឋភាពបែប Panoramic នៃឈូងសមុទ្រអារ៉ាប់ ក៏ដូចជាទេសភាពដ៏អស្ចារ្យនៃកោះដូង។

៦ The Address The BLVD

គឺជាប៉ម​កម្ពស់ ៣៦៨ ម៉ែត្រ និង ៧២ ជាន់នៅកណ្តាល​ទីក្រុង​ឌូបៃ ដែលជាប់​នឹងអាគារ Burj Khalifa ។ វាជាអគារខ្ពស់ជាងគេ​ទី ៦ នៅក្នុងទី​ក្រុង។ សាងសង់បញ្ចប់នៅឆ្នាំ ២០១៧ The Address The BLVD មានអាផាតមិនចំនួន ៥៣០ និងសណ្ឋាគារ ១៩៦ បន្ទប់ ដែលដំណើរការ​ដោយ Address Hotels and Resorts ។ អគារ​នេះ​ផ្តល់នូវទិដ្ឋភាពនៃឈូងសមុទ្រ​អារ៉ាប់ Burj Khalifa និង​ប្រភព​ទឹករបស់​ឌូបៃ។

៧ អគារ Almas

Almas មាន​កម្ពស់ ៣៦៣ ម៉ែត្រ ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា Diamond Tower ដោយសារ​តែ​ស្ថាបត្យកម្មរបស់វា ​​គឺមានភាព​ទាក់ទាញ​និង​ការបំផុសគំនិតពីរូបរាង​ដ៏ប្លែកនៃ​ពេជ្រ។ បញ្ចប់​ក្នុង​ឆ្នាំ ២០០៨ Almas Tower មាន ៦៨ ជាន់ មាន​រូប​ត្រីកោណ​ចំនួន៨ ដែល​បំផុស​គំនិត​ដោយ​ផ្នែក​នៃ​គ្រាប់​ពេជ្រ​ ។

៨ សណ្ឋាគារ Gevora

សាងសង់រួចរាល់ក្នុងឆ្នាំ ២០១៧ សណ្ឋាគារ Gevora កម្ពស់ ៣៥៦ ម៉ែត្រ និង ៧៥ជាន់​ គឺជា​អគារ​ខ្ពស់​បំផុត​ទី ៨ នៅឌូបៃ។ វាមាន ៥២៨ បន្ទប់ និង ឈុតល្អប្រណិត ភោជនីយដ្ឋាន ៥កន្លែង លំហែកាយ និងក្លឹបសុខភាព។ Gevora មានការរចនាបែបបុរាណ មានបង្អួចជាច្រើននៅគ្រប់ជាន់ ដែល​អនុញ្ញាត​ឲ្យ​​ពន្លឺថ្ងៃ​បាន​ចូលទៅ​ក្នុង​អគារ។

៩​ JW Marriott Marquis Dubai

កម្ពស់ ៣៥៥ ម៉ែត្រ ជាសណ្ឋាគារ​លំដាប់ផ្កាយ ៥ មានបន្ទប់ ១,៦០៨​និងមានជាន់ ​៧២ ។ អគារ​ដែល​ត្រូវ​បាន​បញ្ចប់​ក្នុង​ឆ្នាំ ២០១២​ ជា​និមិត្តសញ្ញា​សំខាន់​នៃ​វប្បធម៌​អារ៉ាប។ វាតំណាង​ឲ្យ​ស្ថាបត្យកម្ម Expressionist ។

១០ Emirates Tower One

Emirates Tower One ជា​អគារការិយាល័យប្រវែង ៣៥៥ ម៉ែត្រ និងមានជាន់ ៥៤ ហើយ​ត្រូវ​បាន​សាងសង់​រួចរាល់ក្នុងឆ្នាំ ២០០០ មានជញ្ជាំងស្នូលធំៗចំនួន៣ ដែលទ្រទ្រង់​ទម្ងន់ ត្រូវ​បាន​ផ្ទេរក្នុង​កម្រិតទាំង​បួន​ដោយ​បន្ទះដែកយក្សដែលភ្ជាប់​ទៅ​នឹង​ស្នូល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង​រ៉ាវ​ដ៏​​មាន​ឥទ្ធិពល​អំពី​ព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN

ចុចអាន៖រឿងរ៉ាវ​ដ៏​អស្ចារ្យ​អំពី​​លោកនាយក​រដ្ឋមន្ត្រី​នៃ​​អារ៉ាប់​រួម​



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម