Connect with us

KPT+

មុខក្រហមចេញសរសៃរវាម ពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន

បានផុស

នៅ

ស្រីៗ​មួយ​ចំនួន​កើតជំងឺ​មុខ​ក្រហម ចេញ​សរសៃ​តូចៗរវាមលើថ្ពាល់ ច្រមុះ និងថ្ងាស ដែល​បញ្ហា​នេះ​គ្រូពេទ្យ​សើស្បែក​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​លាប​ម្សៅ​លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ការ​ប្រើ​ម្សៅ​លាយជាមួយម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និង​ថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើ​ឲ្យ​រមាស់​ស្បែក ស្បែក​កាត់​ទៅ​ជា​ស្តើង ស្ងួត យូរៗ​ទៅ កាលណា​ត្រូវ​កម្តៅ​ថ្ងៃ​ឆាប់​ក្រហម ចេញ​សរសៃ​ពេញ​មុខ ឬ​ជាំ​មុខ។ ក្រៅ​មូលហេតុ​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​ ជំងឺ​មុខ​ក្រហម ក៏​អាច​បណ្តាល​មក​ពី​កត្តា​តំណពូជ បរិស្ថាន ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ឬហឹរ ត្រូវ​ពន្លឺ​ថ្ងៃខ្លាំង​ជា​ដើម។

ប្រើ​ម្សៅលាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ”។

តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ស្បែក​រូប​នេះ មិន​ថា​បុរស ឬ​ស្ត្រីនោះទេ កាលណា​កើត​ជំងឺ​មុខ​ក្រហម​ហើយ​ពិបាក​ព្យាបាល​បន្តិច ការ​ប្រើ​ថ្នាំ​លេប ឬ​លាប មិន​អាច​ព្យាបាល​ជា​ដាច់​ទេ តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ម៉ាស៊ីន​ឡាស៊ែ។ ដូច្នេះ​យើង​ត្រូវថែទាំ​ស្បែក​មុខ​ឲ្យ​បាន​ល្អ ចៀស​វាង​ការ​ប្រើ​ម្សៅ​លាយ​ផ្តេសផ្តាស ឬ​ការ​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង និង​ត្រូវ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖តិចអត់ដឹង! សូម្បីអាកាសធាតុអត់ស្រួល​ ក៏មុខឡើងមុនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥៤ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម