KPT+
ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ ទាំងវ័យក្មេង
និយាយដល់រឿងឈឺសន្លាក់ គ្នាយើងច្បាស់ជាគិតដល់ប៉ាម៉ាក់ អ៊ំៗចាស់ៗមិនខាន ប៉ុន្តែជំងឺនេះ ទោះយើងកំពុងស្ថិតនៅវ័យក្មេង ក៏អាចកត់បានដែរ ពិសេសគ្នាយើងមានទម្លាប់រស់នៅមិនល្អមួយចំនួន។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើង ទម្លាប់មិនល្អនាំឲ្យយើងឈឺសន្លាក់ទាំងវ័យក្មេងបាន។
១- លើសទម្ងន់
បើទម្ងន់យើងកើនត្រឹម ១គីឡូ ក៏ដោយ ក៏អាចបង្កើនសម្ពាធលើសន្លាក់ជង្គង់ បណ្តាលឲ្យខ្នង ត្រគាក និងប្រអប់ជើង ឈឺបានដូចគ្នា។ បន្ថែមពីនោះ បញ្ហាលើសទម្ងន់ នឹងបង្កឲ្យមានការហើម និងរលាកលើរាងកាយបាន។ ហេតុនេះ គ្នាយើងគួរគប្បីប្រុងប្រយ័ត្នឲ្យបានច្រើន។
២- ទម្លាប់ចុចទូរសព្ទច្រើន
ចុចទូរសព្ទច្រើន ធ្វើឲ្យសរសៃពួរដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ រងការរលាក។ លើសពីនេះ ទម្លាប់ចុចទូរសព្ទច្រើន ក៏បណ្តាលឲ្យឆ្អឹងក និងសាច់ដុំស្មារងសម្ពាធ ជាហេតុឲ្យកន្លែងទាំងនេះមានបញ្ហា បង្កជាការឈឺចាប់បានផងដែរ។
៣- ឧស្សាហ៍ពាក់ស្បែកជើងកែងចោត (នារីៗ)
ស្បែកជើងកែងចោតកាន់តែខ្ពស់ ធ្វើឲ្យទម្ងន់យើង ដាក់សម្ពាធលើចុងប្រអប់ជើងខាងមុខ ដោយត្រូវធ្វើការទ្រទម្ងន់ខ្លាំងជាងមុន។ បើពាក់រាល់ថ្ងៃទៀតនោះ អាចបង្កផលប៉ះពាល់ដល់ឆ្អឹងសន្លាក់ប្រអប់ជើងទៅថ្ងៃខាងមុខ។
៤- ស្ពាយរបស់ធ្ងន់ៗ
សម្ពាធកាបូបធ្ងន់ៗ ប្រៀបដូចនឹងការបង្កើនទម្ងន់ ក៏ជាការដាក់សម្ពាធទៅលើផ្នែកផ្សេងៗរបស់សន្លាក់ឆ្អឹង ពិសេសឆ្អឹងក និងស្មា បង្កឲ្យមានបញ្ហាបាន ដូច្នេះគួរលៃសម្ពាយ កុំឲ្យធ្ងន់ខ្លាំងពេក។
៥- មិនសូវពត់ពែនខ្លួន
ចូលចិត្តនៅស្ងៀមទ្រឹងៗ មិនសូវពត់បត់បែនខ្លួន ក៏មិនល្អសម្រាប់ឆ្អឹងសន្លាក់ដែរ។ អ្នកជំនាញសុខភាពជាច្រើនលើកឡើងថា យូរៗម្តង ក្រោយការអង្គុយធ្វើការងារ ឬសិក្សាយូរ ការពត់ខ្លួនជាសកម្មភាពល្អមួយ ជួយសម្រាលសម្ពាធលើឆ្អឹងសន្លាក់បាន។
៦- គេងមិនគ្រប់គ្រាន់
ទម្លាប់ចូលគេងមិនបានស្កប់ស្កល់ អាចបង្កជាបញ្ហាមួយដល់ឆ្អឹងដូចគ្នា ព្រោះការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា គេងពុំបានគ្រប់គ្រាន់ ធ្វើឲ្យសាច់ដុំ និងឆ្អឹង ពិសេសឆ្អឹងសន្លាក់ មិនបានសម្រាក មិនអាចទទួលបបានថាមពលឡើងវិញ ដែលជាហេតុបង្កបញ្ហា ឲ្យឆ្អឹងទាំងនោះងាយឈឺចាប់៕
ចុចអាន៖មុខក្រហមចេញសរសៃរវាម ពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន
-
ព័ត៌មានជាតិ២០ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ